"កុងជិន!!"
"លោកពូ! មានរឿងអីអោយប្រាកដ? ម៉េចមិនប្រាប់ខ្ញុំ"គូសៀងរត់ចូលមកទាំងឆ្លេឆ្លា នឹងងាកទៅមើលផ្នូរដែលនៅក្បែរខ្លួននាយជាពូ
"គេទៅហើយ....គេទៅបាត់ហើយ"សម្លេងខ្សាវៗដោយភាពសង្ឃឹម នឹងអស់កម្លាំងពេញមួយថ្ងៃថែមទៀត
"មីងតូច....ហឹក...ខ្ញុំមិនជឿទេ...ហឹក អ្នកណាធ្វើបាបមីងតូចរបស់ខ្ញុំ"គូសៀងយំយកៗគ្មានអៀនខ្មាសអ្នកណាទាំងអស់
"គូសៀង!"ឆាវនីងឃើញបែបនេះ គេក៏ទៅកាន់ស្មារបស់គូសៀងដើម្បីលួងលោមនាង តែមានអីយំលើសដើម
"អ៊ំប្រុស..អ៊ំស្រីប្រាប់ខ្ញុំមក ហ្ហឹក! មីងតូចមិនបានទៅទេ ហ្ហឹក!"គូសៀងងាកទៅសួរលោកស្រីមរកតនឹងលោកអាលព្រីនណ័រទាំងទឹកភ្នែកហូរដូចទឹកបាក់ទំនប់
"សុំទោស...អ៊ំមិនអាចការពារគេបាន ក្នុងនាមជាឪពុកក្មេក ការពារកូនប្រសារមិនបាន វីរៈ យើងសុំទោស ហឹក មិនអាចមើលថែកូនអោយឯងអោយបានល្អ..ហឹក..សុំទោស"លោកអាលព្រីនណ័រនិយាយបែរមុខទៅផ្នូររបស់លោកជ័យវីរៈជាមិត្តសម្លាញ់
"មីងតូច...ហឹក!"នាងនិយាយបណ្ដើរយំបណ្ដើរ តក់ស្លុតរន្ធត់ទទួលយកមិនបានទេ រាងរហូតដល់សន្លប់នឹងកន្លែង
"អាសៀង!!!"
"ឆាប់នាំគេទៅក្នុងឡានសិនទៅ"កុងជិនឃើញសភាពក្មួយមិនស្រួលហើយក៏អោយឆាវនីងនាំនាងទៅសម្រាកសិន
"អឹម!"ឆាវនីងងក់ក្បាលហើយក៏គ្រាគូសៀងទៅក្នុងឡាន ចំណែកមេនាំបញ្ហាក៏បានមកដល់ពិតមែន ទះដៃអបអរសាទរផាំងៗថែមទាំងញញឹមញញែមទៀត
"សូមចូលរួមសោកស្តាយផង"គីមស៊ូ
"ក្បាលកញ្ចាស់ មិនកាន់សីលទេ!"កុងជិននិយាយងំៗម្នាក់ឯង រួចក្រោកឈរឡើងអស់កម្ពស់
"អូនឯងមកតានេះមករកស្លាប់ហើយ"លោកអាលព្រីនណ័រចង្អុលទៅគីមស៊ូដែលកំពុងដើរចូលទៅជិតកុងជិន
"មិនដឹងទេ...សូម្បីតែអូនជាម៉ាក់របស់គេឃាត់មិនបានផង!"លោកស្រីមរកតក៏ដើរចេញទៅទុកអោយពួកគេនៅតែ2នាក់
"ទីនេះបើគ្មានលោក ក៏ធ្វើពិធីបានដែរ"
"អូ!!! គ្រប់គ្នាដែលជាភស្ដុតាងរបស់ឯងស្លាប់អស់ហើយ អីយ៉ា...ឯងឆ្លាតដល់ថ្នាក់នៀក...ឬមួយយើងមិនអាចឆ្លាតជាងឯង?"
