@7យប់
ខ្យល់បក់ត្រជាក់ពីមកល្វើយៗ គ្រប់យ៉ាងទាំងអស់គឺងងឹតសូន្យឈឹង មានតែពន្លឺពីព្រះចន្ទរាងក្រាស់កុងជិនដើរចូលកំពុងអង្គុយនៅក្នុងរោងពិធីមង្គលការ នាយងាកមើលឆ្វេងស្ដាំរកមើលភ្ញៀវ ទើបតែម៉ោង7តើស! ចុះមនុស្សបាត់ទៅណា នាយកាន់កុលាបពណ៍ខៀវសម្លឹងមើលដោយក្រៀមក្រំតែម្នាក់ឯងសុខៗនឹង ស្រាប់តែក្នុងរោងទាំងមូលបញ្ចេញពន្លឺឡើង ធ្វើឱ្យនាយភ្ញាក់ផ្អើល មើលទៅខាងមុខក៏គ្មានអ្នកណា ងាកមើលក្រោយក៏គ្មានអ្នកណាដែរ ចុះអ្នកណាបើកភ្លឺនឹង?
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"កុងជិន!!!"សម្លេងស្រួយស្រឹបបន្លឺឡើង ធ្វើឱ្យកុងជិនងាកមើលក្រោយតាមសម្លេងដែរបានហៅ
មិនមែនជាការស្រមៃទេ ពេលនេះគេបានឃើញចឺហាន់ស្ថិតនៅក្នុងឈុតមង្គលការពណ៌សដូចជានាយដែរ ប៉ុន្តែនៅលើអាវរបស់រាងតូចមានផ្កាកុលាបពណ៍ខៀវដូចផ្កានៅក្នុងដៃនាយដែរ ហើយក្រលេកទៅខាងក្រោយខ្នងចឺហាន់ក៏ឃើញមានប៉ាម៉ាក់របស់គេ ជាមួយនឹងឆាវនីង គូសៀង ហើយនឹងភ្ញៀវទាំងអស់សុទ្ធតែនៅទីនោះ
"ចឺហាន់?!"កុងជិនហៅសព្វនាមប្រពន្ធស្រាល ភាពភ្ញាក់ផ្អើលបុកចូលពេញរាងកាយរបស់គេ គេសឹងតែមិនជឿភ្នែកខ្លួនឯងទេ
"ប៉ាប៉ា ម៉ាក់ម៉ាក់ស្អាតខ្លាំងណាស់!"អាយលីញញឹមអរសប្បាយចិត្តតែម្ដង
"មើលចុះ ប៉ាឯងរំភើបដល់គាំងហើយ"លោកស្រីមរកតអង្អែលក្បាលអាយលី ហើយញញឹមយ៉ាងពេញចិត្ត
រាងតូចចឺហាន់កាន់ផ្កាមួយបាច់ដើរចូលមករកនាយម្ដងមួយៗ មិនខុសពីគ្រប់គ្នាជាភ្ញៀវកិត្តិយសឈរមើលញញឹមញញែមបិទមាត់មិនជិតនោះទេ
រីឯកុងជិនមើលដំណើរមួយរបស់រាងតូចជាប្រពន្ធឈរភាំងនៅនឹងឯង រហូតដល់ចឺហាន់មកជិត
