ផាំង!!!!
សូរសំនៀងរបស់របរធ្លាក់ពាសពេញបន្ទប់ដោយសារស្នាដៃកំហឹងដ៏មហាសាលរបស់នាងក្រមុំ
"យើងមិនលើកលែងអោយឯងរស់ស្រួលជាដាច់ខាត"អេម៉ាក្ដាប់ដៃទាំងញ័រទទ្រើកនៅពេលបានទទួលដំណឹង ចឺហាន់បានសម្លាប់អ្នកបម្រើផ្ទាល់ខ្លួនទាំងពីររបស់នាងនៅក្នុងវិដេអូទូរស័ព្ទ អេម៉ាបើកទ្វារចេញពីបន្ទប់ សំដៅទៅជួបកុងជិននៅផ្នែកខាងក្រោមផ្ទះ
"លោកបង! ខ្ញុំរកភស្តុតាងឃើញហើយ គឺជាវាសម្លាប់អ្នកបម្រើរបស់ខ្ញុំ លោកបងត្រូវតែរកយុត្តិធម៌ដល់ខ្ញុំ"កុងជិនបើកទ្វារចូលផ្ទះមកដល់ អេម៉ារត់មកប្រាប់នាយដោយបង្ហាញឃ្លីបវិដេអូកាមេរ៉ាសុវត្ថិភាព
"...."កុងជិនទទួលទូរស័ព្ទពីដៃរបស់ដៃអេម៉ា ប៉ុន្តែគ្រលេកមើលអ្វីម្យ៉ាងនៅមាត់ជណ្ដើរខាងលើ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រាងកាយតូចច្រមិច ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមឆេះ លប់ពួននៅក្បែរដើមផ្កាមួយដើមនៅមាត់ជណ្ដើររង់ចាំអេម៉ាបញ្ចេញសកម្មភាពប្រាប់រាងក្រាស់អ្វីខ្លះ
"ម្ចាស់តូច កំពុងធ្វើអីទីនេះ"អ្នកបម្រើម្នាក់ដើរមកសួរដោយឃើញលប់លមិនព្រមចុះ
"ស្ងាត់!...សត្វអសិរពិសកំពុងបញ្ចេញរិទ្ធិ"ចឺហាន់
"ពិតជាចឺហាន់សម្លាប់មែន"កុងជិនងក់ក្បាលនៅពេលមើលឃ្លីបវិដេអូនឹងហើយ ប៉ុន្ដែរាងក្រាស់មិនបានបញ្ចេញប្រតិកម្មអ្វីទាំងធ្វើដូចជាធម្មតា
"ឃាតករសម្លាប់មិនញញឺតដៃដូចជាវា មិនយូរទេ ភូមិគ្រឹះនេះនឹងស្រោចទៅដោយឈាមដោយដៃវាជាមិនខាន"នាងនិយាយប៉ុណ្ណឹងមិនអស់ ថែមទាំងផ្ដល់រូបប៉ុន្មានសន្លឹកទាក់ទងពីរូបភាពកាលពី3ឆ្នាំមុនទៀត
