ភាគទី3 មាននាមតែប្ដីប្រពន្ធប៉ុណ្ណោះ

81 5 0
                                        


ព្រះសូរិយាលេចកាត់អស់ពន្លឺ គ្រប់គ្នានៅក្នុងផ្ទះនាំគ្នាចូលនិទ្រាអស់ នៅឡើយតែគូស្នេហ៍ប្ដីប្រពន្ធថ្មីថ្មោងមិនដឹងអីទេ អត់ដេកអត់អី រាងតូចអង្គុយលើសាឡុងទាញLaptop ដើម្បីធ្វើការរបស់ខ្លួនតាមទម្លាប់

"ការងារច្រើនម្ល៉េះនៀក?!"ចឺហាន់យកវ៉ែនតាការពារពន្លឺមកពាក់ សារការងារជាច្រើនផុសនៅលើ Laptopគេ

"ម៉ោងគេងគឺត្រូវគេង មិនត្រូវយកការងារដាក់មុខទេ ព្រោះមិនមែននៅតែម្នាក់ឯង!"នាយទើសចិត្តជាមួយចឺហាន់ដល់ហើយ ធ្វើមើលនៅតែម្នាក់ឯងចឹង រំខានដល់ដំណេករបស់នាយផងដែរ ព្រោះកំពុងគេងបន្ទប់ជាមួយគ្នានឹងឯង

"អូនដឹងហើយ!"ចឺហាន់មិនជំទាស់អីដែរក៏បិទ Laptopទុកទៅណាមួយមិនសំខាន់ដែរគ្រាន់តែគេមិនចង់ទុកចោលប៉ុនឹង

"ណេ!! យកទៅ!"រាងក្រាស់បានយកខ្នើយគេងបោះទៅរកចឺហាន់ សឹងតែធ្វើអោយគេចាប់មិនទាន់ត្រូវកណ្ដាលមុខ

"អរគុណ!"ចឺហាន់និយាយ ប៉ុន្តែនាយដណ្ដប់ភួយគេងបាត់មិនខ្វល់ពីសម្ដីគេនិយាយ ហើយរាងតូចក៏បម្រាស់ខ្លួនគេងនៅលើសាឡុងបាត់ទៅ នេះសំណាងហើយសាឡុងរបស់នាយធំល្មមដែរ

តុក! តុក!

សម្លេងគោះតិចបន្លឺឡើង ចឺហាន់ក្រោកពីដំណេកយកដៃទៅបើកទ្វារ តាមពិតមីងឆយសោះ គេយកដៃចង្អុលដាក់ត្រង់មាត់បញ្ជាក់ថាកុំអោយមីងយានបញ្ចេញសម្លេងលឺពេក ព្រោះគាត់កំពុងគេងលក់នៅឡើយ

"អ្នកប្រុសតូច! អ៊ំមករៀបចំខោអាវអោយលោកប្រុស"រាល់ដងមានតែមីងឆយទេជាអ្នករៀបចំខោអាវអោយរាងក្រាស់ តែឥឡូវនេះប្រហែលជាអាចបន្ធូរបន្ទុកគាត់ខ្លះហើយព្រោះមានអ្នកជំនួស

"មីងប្រាប់មកចាំខ្ញុំរៀបចំ!"

"អរគុណណា ម្ចាស់តូច"

ក្រោយពីរៀបចំទុកអោយប្ដីហើយ គេចុះមកក្រោមទៅក្នុងចង្កានបាយ ធ្វើអាហារពេលព្រឹកជាមួយមីងឆយ

"មីងជួយប្រាប់បានអត់ ពីកុងជិនរាល់ថ្ងៃគាត់ចូលចិត្តធ្វើអី?"គេធ្វើបណ្ដើរចាំស្ដាប់មីងឆយនិយាយបណ្ដើរ គាត់បានប្រាប់ពីកុងជិនថ្ងៃនេះពាក់អីថ្ងៃនោះពាក់អី អាហារចូលចិត្តអី ពេលទំនេរធ្វើអី និយាយទៅប្រាប់ទាំងអស់

កំណើននៃស្នេហ៍Where stories live. Discover now