ភាគទី7 ច្រណែន?

86 5 2
                                        


    កន្លងទៅមួយរយៈគូសៀងក៏បានចូលមកធ្វើការ ក្រុមហ៊ុនពូរបស់ខ្លួន ព្រមទាំងបុគ្គលិកថ្មីម្នាក់ឈ្មោះវ៉ាងយូ ចឺហាន់នឹងគេទើបស្គាល់គ្នាមួយរយៈនេះទេតែស្និតស្នាលគ្នាណាស់ គាត់សុភាព ម៉ត់ចត់ក្នុងការងារជាពិសេសសង្ហារទៀតផង បុគ្គលិកទាំងពិតជាចូលចិត្តគាត់ណាស់

"ចឺហាន់! ថ្ងៃនឹងទៅញាំបាយថ្ងៃអត់ ខ្ញុំជាអ្នកប៉ាវ"វ៉ាងយូដើរមកតុចឺហាន់បបួលគេទៅញាំបាយថ្ងៃត្រង់

"ខ្ញុំគិតថាមិនចាំបាច់ទេ! ដោយសារការងារនេះវាច្រើន"ចឺហាន់បដិសេធដោយសារការងារដែរកុងជិនអោយវាច្រើនមែន មិនដឹងស្អីនាយទេ មិនព្រមធ្វើខ្លួនទម្លាក់មកអោយគេទៅវិញ

"ទៅណា! ចាត់ទុកថាខ្ញុំសុំទៅចុះ!"វ៉ាងយូចង់បបួលទៅដោយស្មោះត្រង់មែន

"មែនហើយ! ចឺហាន់ទៅៗគេបបួលហើយទៅៗ"រ៉ាមីគេដឹងវ៉ាងយូចូលចិត្តចឺហាន់ កាន់តែរុញថែម ដើម្បីជួយមិត្តភក្តិ

"មែននឹង ខ្ញុំស្ដាប់តាមរ៉ាមីដែរ"គូសៀងគេក៏
គាំទ្រដែរ

"មិនអីទេ ចាំខ្ញុំទៅក៏បាន!"ចឺហាន់ មើលទៅវ៉ាងយូគេពិតជាចង់អោយខ្លួនទៅមែន ក៏ញញឹមនិយាយព្រមទៅជាមួយគេ

"ចឹងថ្ងៃត្រង់ជួបគ្នាណា!"វ៉ាងយូគេសប្បាយចិត្តណាស់ គេញញឹមញញែមងាកមកធ្វើការងារខ្លួនវិញ

"រ៉ាមីញាំកាហ្វេអត់?"គូសៀងងើបពីកៅអី ហើយសួរទៅរ៉ាមីដែលកំពុងធ្វើការ

"ចា សុំមួយកែវមង"រ៉ាមី
  បន្ទាប់មកគូសៀងដើរទៅបន្ទប់កាហ្វេ ក៏ប៉ះជាមួយកុងជិនជាពូតែម្ដង នាយកំពុងនៅផឹកកាហ្វេទីនោះម្នាក់ឯង

"សួស្ដីលោកពូសំណព្វ"គូសៀង

"មិនបាច់រាក់ទាក់ចឹងក៏បាន"កុងជិន

"លោកពូមានដឹងអត់...លោកពូជួយគិតខ្ញុំបន្តិច..វ៉ាងយូនឹងចឺហាន់ពិតជាសមគ្នាមែនតើស ខ្ញុំមើលទៅគាត់ទើបតែចូលធ្វើការបានមួយអាទិត្យសោះ ល្អនឹងចឺហាន់ណាស់"គូសៀងមិនសរសើរវ៉ាងយូមិនបាន តែមិនដឹងថាចឺហាន់នឹងកុងជិនជាអ្វីនឹងគ្នាទេ

"មែន? និយាយទៅចឹង"កុងជិនលើកកែវកាហ្វេមកផឹក ហើយចាំស្ដាប់គូសៀងជាក្មួយនិយាយបន្ត ល្អដល់ថ្នាក់នឹងហេ? ចាំមើលល្អម៉េចខ្លះ

កំណើននៃស្នេហ៍Where stories live. Discover now