+វិឡាភូមិឋានត្រកូលស៊ូ
ការបង្ហាញសភាពក្នុងបន្ទប់ទទួលភ្ញៀវគ្រួសារទភ្ញៀវគ្រួសារទាំងអស់មកជួបជុំគ្នាមើលសាកសពត្រូវបានអូសកណ្ដាលផ្ទះយ៉ាងអនោចអធ័ម ដោយរុំដោយក្រណាត់ពណ៍ក្រហមហាក់មិនគោរពវិញ្ញាណក្ខ័ន្ធសពសោះ
"ចង្រៃយ!!!"លោកគីមស៊ូជាមេគ្រួសារនឹងត្រូវជាពូរបស់សព ខឹងក្រោធនឹងកុងជិនជាខ្លាំង
"ប្អូនជីដូនមួយ"ស៊ូវ៉ាន់អោនបើកក្រណាត់ពណ៍ក្រហមដែររុំព័ន្ធជុំវិញប្អូនស្រីដោយភាពភ្ញាក់ផ្អើល ទើបក្រោកឈរឡើងស្រែកសំម្លុតអ្នកជាឪពុក
"សុំចិត្តប៉ាហើយមែនទេ!!! អេម៉ាត្រូវស្លាប់បែបនេះដោយសារប៉ា!! កូនហាមប៉ាប៉ុន្មានដងហើយ ប៉ាមិនជឿ!!"គេបានហាមប្រាមមិនអោយគាត់ទាក់ទងគ្រួសារកុងហើយតែគាត់រឹងទទឹងមិនស្ដាប់សម្ដីគេទេ ទាល់តែមានរឿងនេះបែបកើតឡើងចឹងមែនទើបអស់ចិត្ត
"យើងមិនខ្វល់!"គីមស៊ូ
"ប៉ាក៏ដឹងដែរថាកុងជិនគេឆ្លាតកម្រិតណា ហេតុអ្វីបានជាលូកដៃក្នុងទឹកជ្រៅវិញ ប៉ុណ្ណឹងមិនពេញចិត្តប៉ាទៀតមែនទេ"ដឹងដែរថាជាខ្លាកំណាចតែគាត់នៅតែប្រឹងជម្នះ ទ្រព្យសម្បត្តិរបស់គ្រួសារស៊ូក៏មិនខ្វះដែរអាចចាយគ្រប់គ្រាន់ទៅហើយ តើគាត់ចង់បានប៉ុន្មានទៀតទើបសមចិត្តនោះ?
"យើងនឹងរង់ចាំគ្រួសារកុងទាំងអស់អោនក្បាលគោរពយើង"រឿងអីដែលគាត់ភ័យខ្លាចញញើតការគម្រាមដ៏ធំមួយនេះនោះ មិនអាចងាយស្រួលដល់ថ្នាក់នឹងទេ
"លោកស្រីចាង...លោកវ៉ាង...លោករតនៈ...លោកវ៉ាន់ឆឹង ប៉ុន្មានឆ្នាំមកនេះប៉ាក្លាយជាឃាតករសម្លាប់មិនរើសមុខ តើពួកសាងកំហុសអីទៅលើប៉ា? ប៉ាមានគិតទេ...បើថ្ងៃណាមួយគេនឹងចាប់រឿងក្ដីនោះ តើមានរឿងអ្វីកើតឡើង?!!"ប៉ារបស់គេមានរឿងតែជាមួយកុងជិនទេ ប៉ុន្តែសម្លាប់មនុស្សគ្មានកំហុសអស់ជាច្រើននាក់ ឬមួយគាត់ស្លាប់មិនយកសតិសម្បជញ្ញៈមកគិតនោះ ប៉ុន្តែប្រទេសតែងតែមានច្បាប់ ច្បាប់នឹងមិនលើកលែងអោយគាត់ទេ
"ស្ដាប់ប៉ាណាកូនប្រុស ប៉ាធ្វើគ្រប់យ៉ាងគឺមកពីដើម្បីកូន"ដើម្បីកូន? ឬយកមកបំពេញ
សេចក្ដីលោភលន់ ច្រណែនឈ្នានីសរបស់គាត់អោយប្រាកដទៅ
