ភាគទី12 ជំងឺមហារីក

50 2 5
                                    


[ពេលខ្លះខ្ញុំគ្រាន់តែយល់ថា ការលាក់បាំងគឺជាជម្រើសល្អបំផុតសម្រាប់ពួកយើង]

កុងជិនបានដើរចូលទៅហាងនំមួយកន្លែងដែរនៅជាប់ភោជនីយដ្ឋានមួយ មិនទាន់បានចូលនៅឡើយស្រាប់តែគ្រវាសភ្នែកទៅឃើញតុមួយមានកំលោះពីរនាក់កំពុងនិយាយ ដោយគាត់បានចាប់អារម្មណ៍ទៅលើខ្នងរបស់កំលោះតូចនោះថាជាប្រពន្ធគាត់

"មិនអាចទេ ចឺហាន់កំពុងរៀនម៉េចនឹងអាចមកភោជនីយដ្ឋាននេះបានទៅ"កុងជិនបានដើរចូលក្នុងលក់នំខេកតូចនោះបាត់ទៅ ដោយសារគាត់មានបំណងចង់ទិញកូនខេកដែរប្រពន្ធចូលចិត្តដើម្បីផ្ញើគេជាពិសេស
  ចំណែកឯអ្នកពិតប្រាកដក្នុងភោជនីយដ្ឋានកំពុងអង្គុយភ័យឡើងស្លេកមុខមាត់អស់ហើយ មិនហ៊ានស្រម៉ៃទេនៅពេលនាយដឹងរឿងគេមកលួចជួបលោកអាលព្រីនណ័រចឹងនោះ ប្រាកដចប់ជាមិនខាន

"ខ្ញុំសម្រេចចិត្តរួចហើយ ខ្ញុំនឹងចូលរួមសហការជាមួយក្រុមហ៊ុនលោក"លោកអាលព្រីនណ័រសម្រេចចិត្តច្បាស់ហើយ

"Oh! THANK YOU SO MUCH"ចឺហាន់ញញឹមពេញចិត្តជាខ្លាំង ពេលនេះមានទុនវិនិយោគកាន់តែច្រើនឡើងហើយ នោះទីផ្សាររបស់ពួកយើងនឹងកាន់តែស្ទុះឡើងបន្ថែមទៀត

"ដោយសារមានការរវល់ ខ្ញុំសូមលាលោកសិនហើយ"ចឺហាន់ដោយសារឃើញឡានរបស់កុងជិនជាប្ដីចាកចេញពីហាងលក់នំនោះបាត់

"លាហើយ!"លោកអាលព្រីនណ័រនិយាយលាទៅកាន់រាងតូច ថែមទថែមទាំងដំណើរចាកចេញរបស់គេថែមទៀត

"កុងជិន ប្រពន្ធរបស់លោកពិតជាឆ្លាតខ្លាំងណាស់"គាត់ពោលពាក្យសរសើរលើភាពអស្ចារ្យរបស់គេ មិនដឹងថាលោកអាលព្រីនណ័រដឹងពីទំនាក់ទំនងពួកគេមកពីប្រភពណាទេ ប៉ុន្តែគាត់សរសើរប្រពន្ធគេអស់ពីចិត្ត មានភាពក្លាហាន សមត្ថភាពពូកែ វៃឆ្លាត

"ចាត់ទុកថាជាកាដូចំណងកូនទាំងពីរទៅចុះ"អាល់ព្រីនណ័រ
   រីឯចឺហាន់នៅខាងក្រៅឯណេះវិញ មេឃស្រាប់តែបង្អុរភ្លៀងភ្លាមៗ ថែមទាំងមានខ្យល់ខ្លាំងថែមទៀត ចំណែកម្ចាស់សមីខ្លួនកំពុងមួម៉ៅទាក់ទងទៅមិត្តភក្ដិមិនចូលសោះ

"រ៉ាមីអើយ!! ឯងកំពុងធ្វើអីម៉េចមិនលើកទូរស័ព្ទ"ចឺហាន់ក្ដៅក្រហាយនឹងមិត្តខ្លួន ត្រជាក់ក៏ត្រជាក់ សើមខ្លះក៏ខ្លះទៀត វេទនាម្ល៉េះទេចឺហាន់!
    មានឡានមួយគ្រឿងពណ៍ខ្មៅទំនើប ឈប់ចំកណ្ដាលមុខរបស់រាងតូចដោយចុចកញ្ចក់ចុះ

កំណើននៃស្នេហ៍Where stories live. Discover now