នៅក្នុងបន្ទប់យ៉ាងប្រណិត គ្រប់យ៉ាងនៅទីនេះសុទ្ធតែជារបស់មានតម្លៃទាំងអស់ នាងតូចក្រមុំបើកទ្វារដើរចេញពីបន្ទប់ទឹកក្នុងឈុតចងពុម្ពកន្សែងស មកអង្គុយត្រង់តុសំអាងដោយមានអ្នកបម្រើជាមកជួយសារ៉េសក់អោយ ដៃស្រឡូនត្រង់លូកចាប់ទូរស័ព្ទមកដាក់ច្រចៀក
(នាងប្រញាប់ប្រញាល់ស្វែងរកក្រដាសត្រានោះអោយបាន)ក្រោយពីស្ដាប់លឺសម្ដីចេញពីខ្សែទូរស័ព្ទធ្វើអោយនាងបង្ហាញស្នាមញញឹមឡើងយ៉ាងព្រឺព្រួច
"លោកក៏ដឹងស្រាប់ទៅហើយ នៅក្នុងទូកតែមួយគឺត្រូវតែជួយគ្នាអោយដល់កំពុងហើយត្រូវទេ?....ហិហិ..ពេលវេលាខ្ញុំបញ្ចេញសកម្មភាពមិនទាន់បានទេ លុះត្រាតែស្រីកញ្ចាស់មរកតនោះ ចាក់ចេញពីផ្ទះនេះ ព្រោះថាកញ្ចាស់នោះកាន់ជើងចឺហាន់ណាស់ ធ្វើឆ្អឹងទទឹងកអ្នកដទៃ"កម្ដៅរាប់លានអង្សារឆេះក្ដៅពេញផែនបន្ទប់ទាំងមូល ដូចជាមានគុំនំគួនគ្នាតាំងពីពេលណា
(យើងដឹងពីគោលបំណងនាង អារក៎មាន់មិនចែកចំណីគ្នានោះ)
"នាមលោកជាអ្នកជិតស្និទ្ធកុងជិន លោកមិនដឹងឬធ្វើពើអោយប្រាកដពីអត្តចរិតគេបែបណា??"នាងញ៉ាក់ចិញ្ចើមសួរវៃបកទៅវិញ
(ហាមដៃខាតមិនអោយកុងជិនមានទំនាក់ទំនងនឹងចឺហាន់អោយសោះ កញ្ញាអេម៉ាយើងចាំចម្លើយពីនាង)ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់
"ម្ចាស់ស្រី យើងមានគម្រោងអ្វីបន្ត"លីនដាបន្ទាប់សិតសម្រួលសក់ម្ចាស់ស្រីរួចរាល់ ក៏ចាំស្ដាប់បញ្ជារការងារបន្ទាប់ពីម្ចាស់
"យើងមិនអោយពួកឯងនៅជាមួយគ្នាជាដាច់ខាត នោះអ្វីនឹងក្លាយជា...អ្នកណា!!!"
ក្រឹក!!
សម្លេងមួយបន្លឺឡើងនៅខាងមុខបន្ទប់អេម៉ា ធ្វើឱ្យអោយនាងស្លន់ងាកមើលទៅទ្វារយ៉ាងរហ័ស អ្នកណាគេនៅពីមុខបន្ទប់នាង? អេម៉ាឈប់បន្តនិយាយរួចផ្ដល់សញ្ញានៅខាងមុខទ្វារ ដើម្បីអោយលីនដាទៅមើល រួចលីនដាក៏បានទៅមើលមែនតែមិនឃើញអ្វីឡើយ
នៅពាក់កណ្ដាលយប់ចឺហាន់ក៏បានចូលមកគេងមុន ឯកុងជិនគេកំពុងធ្វើការក្រោយពេលបន្ទប់រួចរាល់នាយដើរមកក៏ឃើញរាងតូចគេងលើសាឡុង ថែមទាំងឃើញស្នាមក្រហមនៅលើមុខទៀត
