ភាគ២៣: មិនមែន ទាល់តែថេយ៍មកឃើញពូលើងគ្រែជាមួយគេមែនទេ?

68 11 1
                                    

//ថ្ងៃថ្មី\\

ព្រឹកថ្ងៃថ្មីអ្វីក៏ថ្មី តែក្ដីស្រឡាញ់បងចំពោះអូនគឺនៅដដែល ហើយនៅដដែលបែបនេះជារាងរហូតតទៅ
នាពេលព្រឹក ព្រះអាទិត្យរះបំភ្លឺផែនដី ផ្ការីកស្គរស្គាយ ខ្យល់ត្រជាក់បក់ ល្វឹងល្វើយ ខ្យល់ឪកាសត្រជាក់ៗនៅជនបទ បែបនេះពិតជាល្អណាស់។

"ពូជុងអ្ហើយ~!" ភ្ញាក់ពីគេងមកមិនបានឃើញពូជាទីស្រឡាញ់នៅនាយតូចថេហ្យុងដើររកស្រែកហៅពេញផ្ទះ

"រកអ្នកណាកូន?" អ្នកស្រីកំពុងតែធ្វើម្ហូបលឺកូនស្រែកពេញផ្ទះបែបនេះក៏សួរលើង

"រកពូជុង ម៉ាក់មានឃើញគាត់ទេ?" ថេយ៍

"អរ! ម៉ាក់លឺគេថាចេញទៅមើលចម្ការ!" អ្នកស្រីគីម

"អររ!!" គ្រាន់តែលឺម្ដាយនិយាយបែបនិងថេយ៍ប្រញាប់ទាញកង់ដែលនៅក្បែរនោះជិះទៅរកជុងហ្គុកបាត់

.....

ជុងហ្គុកចេញពីមកចម្ការមើលកម្មករ និងដើរពិនិត្យចម្ការផង ព្រោះតែខានមកសួរ ក៏រាងនឹកខ្លះដែរ។

"បងជុង!" ដើរពិនិត្យមើលចម្ការសុខៗស្រាប់តែមានសម្លេងស្រួយស្រះមួយបន្លឺហៅនាយក្រាស់ ងាកទៅមើលតាមប្រភពសម្លេង

"រីសា!" នាងតូចរីសានេះហើយដែលទៅជួបជុងហ្គុកនៅក្រុមហ៊ុនហ៎

"បងដើរមើលចម្ការមែនទេ??" រីសា

"បាទ!!" ជុងហ្គុក

"បើចឹងខ្ញុំសុំដើរ កំដរបងបានទេ?" រីសា

"អរ បានតើ បងក៏អផ្សុកដែរ!" ជុងហ្គុក

"ចា៎បង!" រីសា

រីសានិងជុងហ្គុកក៏បានដើរមើលចម្ការបែបនិងទៅ

"អួយ!" ដើរមើលសុខៗរីសាដួលតែក៏បានជុងហ្គុកទប់ខ្លួនជាប់

"យ៉ាងមិចហើយ?" ជុងហ្គុក

"មិនអីទេ អរគុណបងជុង!"

"អ្ហឹម...ថេយ៍-!" ពេលជុងហ្គុកបែមកវិញក៏ស្រាប់តែឃើញនាយតូចថេហ្យុងឈរមើល មិនដឹងថាមកតាំងពីពេលណា

"អូនមកធ្វើអីទីនេះ?!" ជុងហ្គុកលេងទប់នាងរីសា ដើរទៅរកក្មួយប្រពន្ធវិញ

♡Teahyung សំណព្វចិត្តពូ💞Where stories live. Discover now