ភាគ:១៤ អន់ចិត្ត

671 25 0
                                    

          //ក្រុមហ៊ុនចន\\

"ខ្ញុំរកបានព័ត៌មានពីវាហើយចាហ្វាយ!" Alex ហុចឯកសារនិងទូរស័ព្ទដែលមានរូបអ្នកដែលធ្វើឲ្យឃ្លាំងរបស់គេនិងក្រុមហ៊ុនមានបញ្ហារមកឲ្យជុងហ្គុក

"លោកកាងហេស៎?" ជុងហ្គុកបននលឺឡើងទាំងសម្លឹងមើលរូបលោកកាងនៅក្នុងទូរស័ព្ទនោះ

"ឯងចង់លេងជាមួយយើងមែនទេ? បានយើងនិងកុំដរឯងអាកាងអេលៀវ័រ!" ជុងហ្គុកបន្លឺទាំងញញឹចុងមាត់ ទឹកមុខគេពេលនេះគឺគួរឲ្យខ្លាចណាស់ពួកយើងមិនអាចមើលធ្លុះដល់គំនិតដែលគេគិតពេលទេ
សម្បីតែAlexក៏ខ្លាចនិងទឹកមុខគេពេលនេះដែរ។

"ចាហ្វាយចង់ធ្វើអ្វីទៅលើវា?" Alex
"យើងមានវិធី ចាំយើងជាអ្នកចាត់ការវា!"

....

នៅសាលារៀនវិញពេលនេះសិស្សានុសិស្សក៏ដល់ម៉ោងត្រូវទៅផ្ទះ ពួកគេចេញទៅជារឿយៗនៅក្នុងនោះក៏មាននាយតូចថេហ្យុងដែរ។
"ថេយ៍ទៅជាមួយពួកយើងទេ?"មីកា
"ពួកឯងទៅចុះ យើងមានអារម្មណ៍ថាឈឺក្បាលណាស់ ចង់សម្រាក!!"
"អឹម...ទៅផ្ទះសម្រាកចុះសម្លាញ់!" ថាហើយពួកគេក៏ដើរចេញទៅ ថេយ៍ក៏ដើរទៅរកឡានត្រកូលចនដែលនៅចាំទទួលគេចេញពីសាលានោះ

+វង់ត្រកូលចន

"កូនទៅពេទ្យទេម៉ាក់ជូនទៅ?" Mrs គីម កាន់ដៃកូនតិចៗឃើញកូនដូចស្លេកស្លាំងពេក

"មិនអីទេម៉ាក់ លេបបន្តិចទៀតលែងអីហើយ!"
"ចុះពូជុង?" តាំងពីដើរចូលមកមិនបានឃើញជុងហ្គុកថេយ៍បន្លឺសួរម៉ាក់របស់គេ
"ជុងហ្គុកគេរវល់ មានបញ្ហារនៅក្រុមហ៊ុន!" Mrsគីមគាត់ដឹងហើយថាថេយ៍ប្រាកដជាសួររកជុងហ្គុក
"ចឹងកូនសុំទៅសម្រាកហើយ!" ថាហើយនាយតូចក៏ដើរឡើងទៅបន្ទប់សម្រាកបាត់

មកដល់បន្ទប់នាយតូចចូលទៅងូតទឹកសម្អាតខ្លួន ដោយគ្មានអារម្មណ៍ក្នុងខ្លួន ក្នុងខ្លួនគេពេលនេះ
ដូចជាល្វើយៗ ចិត្តនៅនឹកគិតដល់ជុងហ្គុក មួយរយៈនេះគេមិនដែលជួបជុងហ្គុកសោះ ទោះបីនៅផ្ទះជាមួយគ្នាក៏ដោយ ពេលខ្លះជុងហ្គុកក៏គេងនៅក្រុមហ៊ុនពេលខ្លះក៏មកវិមានវិញទាំងស្រវឹង ឥឡូវជុងហ្គុកប្លែកណាស់ ឬមួយគេឈប់ស្លាញ់ថេយ៍ហើយ? បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់ថេយ៍ក៏រៀបចំគេងតែម្ដងមិនបានចុះទៅញាំបាយទេ គ្មានអារម្មណ៍ញាំ

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now