ភាគ៣០: បងទៅរកនាងមែនទេ?💔

100 15 5
                                    

"អូនញាំអីឬនៅ??"
"មិនទាន់ញាំទេ"
"បើចឹងយើងទៅញាំខាងក្រៅទៅល្អទេ?"
"ចឹងអូនរៀបចំខ្លួនសិន!" គ្រាន់តែលឺប្ដីបបួលទៅញាំអីខាងក្រៅថេយ៍ប្រញាប់ទៅរៀបចំខ្លួនស្លៀកពាក់ លាបម្ស៉ៅក្រែម របៀបbtt cute² មើលទៅស្រស់ស្អាតណាស់ ជុងហ្គុកអង្គុយមើលប្រពន្ធមិនដាក់ភ្នែកសោះ ព្រោះតែស្រស់ស្អាតខ្លាំងពេក។

ជុងហ្គុកនិងថេហ្យុងក៏បានចេញទៅញាំអីខាងក្រៅតែពីនាក់ជំនួសអារហារក្នុងផ្ទះ។

......

"ចេញពីនិងអូនចង់ទៅណាបន្ត?" ញាំអីរួចហើយជុងហ្គុកឧទានសួរប្រពន្ធ ថេយ៍ចង់ទៅដើរលេងទីណាបន្តទៀតឬអត់?

"អូនចង់ទៅផ្ទះ!" ថេយ៍ស្រដីតិចៗមិនចង់ទៅណាបន្តទេ គេចង់ទៅផ្ទះវិញ ព្រោះមានអារម្មណ៍ថាហត់នឿយខ្លាំង។

ជុងហ្គុកមិនបាននិយាយអ្វីទៀតទេក៏នាំប្រពន្ធទៅផ្ទះវិញតែម្ដង គេក៏មិនចង់បង្ខំថេយ៍ច្រើនដែរ ក៏គិតថាប្រហែលជាថេយ៍ហត់នឿយចង់សម្រាកហើយថ្ងៃនេះ។

+ផ្ទះ

មកដល់ផ្ទះភ្លាមថេយ៍លើងទៅគេងតែម្ដង ថ្ងៃនេះគេមានអារម្មណ៍ថាល្វើយខ្លាំងណាស់ ថែមទាំងជួបរឿងដែលនឹកស្មានមិនដល់ច្រើនទៀត គេនៅតែគិតអំពីរឿងថ្ងៃមិញ តែគេមិនបានសួរនាំជុងហ្គុកឡើយ ចង់ដឹងថាជុងហ្គុកនិងធ្វើបែបណា តើជុងហ្គុកកំពុងតែក្បត់គេមែនទេ? សំណួរជាច្រើននិងភាពអន់ចិត្តគឺមកព្រមគ្នា តែគេមិនសួរនាំនុងប្រាប់ជុងហ្គុកឡើយ ព្រោះអ្វី? គឺខ្លាច ខ្លាចថាជុងហ្គុកនិងខឹងគេ ហើយនិងឈប់ស្លាញ់គេ។

ជុងហ្គុកឃើញប្រពន្ធបែបនិងក៏មិនចង់ទៅរំខាននាយតូចច្រើនដែរ ចង់ឲ្យថេយ៍សម្រាកសិន គេមិនបានទៅបន្ទប់រកនាយតូចទេតែគេទៅបន្ទប់ធ្វើការមើលការងារថ្ងៃនេះបន្តសិន។

ទុីត!! ទុីត!!

ធ្វើការសុខៗស្រាប់តែលឺសម្លេងទូរស័ព្ទរោទ៍ជុងហ្គុកយកមកមើលទើបដឹងលេខនោះគឺជាលេខ ហ៉ីណា គេក៏ចុចទទួល÷

In call
"នាងមានការអីហេស៎?"
(ជុងបងជួយមកមើលមុខបន្ទប់អូនបន្តិចបានទេ ដូចជាមានមនុស្សនៅមុខបន្ទប់អូន អូនខ្លាចណាស់) នាងនិយាយរៀបរាប់ពីប្រព័ន្ធទូរស័ព្ទម្ខាងទៀតមកទាំងភ័យខ្លាច

♡Teahyung សំណព្វចិត្តពូ💞Where stories live. Discover now