//2ខែក្រោយមក\\
រយៈពេលពីខែស្នេហារវាងពូនិងក្មួយ ពួកគេកាន់ស្លាញ់គ្នាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ មានទាំងផ្អែមល្ហែម ឈ្លោះប្រកែក ខឹងគ្នា មិនបានយូរទេព្រោះអ្នកជាពូតែងតែតាមលួងលោមអ្នកជាមួយគ្រប់ពេលដែលថេហ្យុងខឹងឬង៉ក់ងរ។
មួយរយៈនេះជុងហ្គុកមានការងារច្រើនឯថេហ្យុងក៏ប្រឡងទៀតពួកគេមិនសូវបានជួបគ្នាឡើយ ដូចជាពេលនេះចឹងជុងហ្គុកមកវិមានវិញយប់ជ្រៅថែមទាំងស្រវឹងទៀតផងAlexគ្រាចាហ្វាយមកក្នុងបន្ទប់ដាក់ឲ្យនាយក្រាស់គេងស្រួលបួលហើយគេក៏ចេញទៅផ្ទះសម្រាកវិញ Alex ចេញទៅផុតនាយតូចថេហ្យុងក៏ចូលមកក្នុងបន្ទប់ជុងហ្គុកម្ដង គេនៅចាំផ្លូវជុងហ្គុកមករហូត ពេលនេះជុងហ្គុកមកទាំងយប់ជ្រៅស្រវឹងជោកជាំថែមទៀត ថេយ៍ដោះអាវក្រៅ ស្បែកជើងនាយក្រាស់ចេញ យកកន្សែងមកជូតខ្លួនឲ្យជុងហ្គុក
"ថេយ៍នឹកពូណាស់ដឹងទេ?" ពួកគេមិនសូវបានជួបគ្នាច្រើនដូចមុនទេ ម្នាក់ៗគឺរវល់រាងខ្លួន ថេយ៍ឪនមុខទៅថើបថ្ពាល់នាយក្រាស់យ៉ាងវែង យកភួយមកដណ្ដប់នាយក្រាស់ហើយគេក៏ចេញទៅបន្ទប់របស់គេវិញ។
//Morning \\
ព្រឹកនេះដូចរាល់ដងថេយ៍ក្រោកពីព្រឹករៀបចំទៅសាលា ចុះមកខាងក្រោមញាំអាហារពេលព្រឹកជួបជុំគ្នាដូចរាល់ដងតែខុសប្លែកត្រង់ថាព្រឹកនេះមិនបានឃើញជុងហ្គុកមកញាំបាយឡើយ។
"ពូជុងមិនចុះមកញាំបាយទេឬ?" ដោយចិត្តឆ្ងល់ថាជុងហ្គុកមិនបានឃើញចុះមកថេហ្យុងក៏បន្លឺសួរទៅ
"ម៉ាក់ឃើញគេចេញទៅតាំងពីប្រលឹមម្លេះ!" ត្រូវហើយព្រឹកមិញម៉ាក់ថេយ៍ក្រោកមកធ្វើអាហារជាមួយម៉ែដោះក៏ឃើញជុងហ្គុករៀបចំខ្លួនចេញទៅណាក៏មិនដឹងតាំងព្រឹកតែម្ដង ដូចជាប្រញាប់ណាស់។
"អរ...បាទ!"ថេយ៍ទម្លាក់ទឹកមុខចុះហាក់អន់ចិត្ត Mrs mr គីមពួកគាត់ក៏មើលដឹងថាថេយ៍អន់ចិត្តនិងជុងហ្គុកច្បាស់ណាស់ មិនអាចជួយអ្វីបានមានតែបណ្ដោយសិន។
//ឃ្លាំង\\
ជុងហ្គុកប្រញាប់មកឃ្លាំងតាំងព្រឹកព្រោះតែមាន
បញ្ហារ និងការដឹងជំនិញចេញ។