ភាគ២៩: និងមែនទេ ដែលប្រាប់ថាទៅធ្វើការរបស់បង??

526 29 1
                                    

បន្ទាប់បីរៀបចំផ្ទះថ្មីហើយ ជុងហ្គុកឆ្លៀតទៅក្រុមហ៊ុនព្រោះតែ Alex ខលមកប្រាប់ថាមានកិច្ចការប្រជាបន្ទាន់ ជុងហ្គុកចេញទៅក្រុមហ៊ុនទាំងចិត្តមិនចង់ ព្រោះតែទុកប្រពន្ធទៅផ្ទះម្នាក់ឯង។

//ក្រុមហ៊ុនចន\\

មកដល់ក្រុមហ៊ុនជុងហ្គុកប្រញាប់ចូលបន្ទប់ប្រជុំតែម្ដង។ កន្លងទៅ2ម៉ោងការប្រជុំក៏បានបញ្ចប់ទៅដោយរលូន ជុងហ្គុករៀបចំទៅផ្ទះ មិនបាននៅធ្វើការក្នុងក្រុមហ៊ុនទេ គ្រាន់តែមិនបានជួបមុខប្រពន្ធនៅផ្ទះតែ3ម៉ោងសោះនឹកស្ទើរស្លាប់ទៅហើយ។

"បងជុង ហឹកៗ~!" ជុងរៀបនិងលើកឡានទៅវិញហើយ តែមានមនុស្សស្រីម្នាក់ដើរមកឪបដៃនាយក្រាស់ទាំងយំ អណ្ដើកអណ្ដក ជុងហ្គុកងាកទៅមើលទើបដឹងថាជា ហ៉ីណាស្រីបិសាចសោះ><

"នាង នាងកើតអី??" ជុងហ្គុករាងឆ្ងល់បន្តិចដែរ ដែលនាងមករកគេទាំងទឹកភ្នែកបែបនេះ

"ហុឹក-ជុងជួយអូនផង អ្ហឹកៗ~!" បានជុងហ្គុកសួរ
ចឹងនាងកាន់តែបានចិត្តស្រែកយំរំអួយខ្លាំងជាងមុនទៀត

"នាងកើតអី?ប្រាប់ខ្ញុំមក" ដោយឃើញថានាងដូចជាយំខ្លាំងពេកជុងហ្គុកក៏រាងបារម្ភខ្លះដែរ ចម្រិតសួរនាងដោយការចង់ដឹង

"គឺ-ហឹក គឺល-លោកប៉ាធ្វើបាបអូនទៀតហើយ ហឹក~!" នាងនិយាយរៀបរាប់ប្រាប់ជុងហ្គុកទាំងរដាក់រដុបដង្ហក់ខ្យល់ យ៉ាងគួរអាណិត

"យ៉ាងមិចទៀត??" ជុងហ្គុកកាន់តែបារម្ភព្រោះគេដឹងថាលោកកាងធ្វើបាបនាងម្ដងៗ គឺធ្ងន់ណាស់ហើយនាងជាស្រីទៀត ហេតុអ្វីក៏ជុងហ្គុកដឹង? ដូចដឹងចឹងពួកគេធ្លាប់ជាសង្សារគ្នា បែបនឹងហើយទើបជុងហ្គុកគេដឹងនោះ

"គឺគាត់ក៏បានដេញអូន ហឹក~អូនគ្មានកន្លែងត្រូវទៅទេ ហឹក~ ជុងជួយអូនផងណា ហឹក~!!" នាងយំទឹកភ្នែកសស្រាក់ អង្វរជុងហ្គុកឲ្យជួយទាំងកំសត់

"អឹម~!" ជុងហ្គុករាងស្ទាក់ស្ទើរគិតបន្តិច គួរតែជួយនាងឬអត់? ចុះបើជួយនាង ហើយថេហ្យុងដឹងគួរគិតយ៉ាងមិច??

"ណាជុងណា អូនគ្មានកន្លែងទៅទេ ហឹក~!!" មើលទៅជុងហ្គុកដូចជាស្ទាកស្ទើរនាងក៏កាន់តែរំអួយយំអង្វរករជុងហ្គុកថែម

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now