//ព្រឹកថ្ងៃថ្មី\\
នាពេលព្រឹកមនុស្សម្នាងើបទៅការរាងៗខ្លួន អ្នកខ្លះក៏សប្បាយរីករាយជាមួយនិងថ្ងៃថ្មីចូលមកដល់
ក្រឡែកមកមើលក្មេងប្រុស ម្នាក់នេះវិញថ្ងៃនេះថេហ្យុងក៏ត្រូវចេញពីពេទ្យហើយ គេរៀបចំរបស់ជាមួយនិងម៉ាក់រៀបចេញទៅវិមានវិញ ទឹកមុខថេយ៍ពេលនេះមិនសូវស្រស់បស់ទេ ព្រោះតែតាំងពីគេមកគេងពេទ្យជុងហ្គុកមិនមែនមកមើលគេសោះ។"ពូឈប់ស្លាញ់ថេយ៍ហើយមែនទេ?" នាយតូចគិតក្នុងចិត្តម្នាក់ឯង សួរសំណួរខ្លួនឯងដឹងហើយថាគ្មានចម្លើយតបវិញ។
//វិមានចន\\
មកដល់វិមានហើយថេយ៍ចេញពីក្នុងឡានដើរចូលបន្ទប់តែម្ដង មិនខ្វល់ពីអ្នកណាទាំងអស់ អារម្មណ៍ដែលខ្វល់នឹកពីរាងក្រាស់ ហេតុអ្វីក៏ជុងហ្គុកមិនបានទៅមើលគេ គេពិតជាត្រូវការជុងហ្គុកណាស់ ហេតុអ្វី? គេក៏សង្ឃឹមថានិងចេញពីពេទ្យមកឃើញលោកពូចាំគេនៅវិមាន គ្រប់យ៉ាងគឺផ្ទុយស្រឡះមកដល់វិមានហើយក៏មិនបានឃើញជុងហ្គុកទៀត។
"តើពូរវល់អីទៅ ហេតុអ្វីក៏មិនមកមើលថេយ៍?"
"ពូឈប់ស្លាញ់ថេយ៍ហើយមែនទេ?"
"ពូមានអ្នកថ្មីហើយមែនទេ?"
"ហុឹកៗ~ អ្ហឹកៗ~" នាយតូចគេងលើគ្រែទឹកភ្នែកហូមកស្រាក់ៗ បន្លឺសម្លែងសួរម្នាក់ទាំងដែលគ្មានចម្លើយតបវិញ សង្ងំយំម្នាក់ឯងអស់ចិត្តថេយ៍ក៏គេងលក់បាត់ទាំងមិនដឹងខ្លួន។
Mrs mrr គីម ឈរមុខទ្វាបន្ទប់បាយតូចទាំងចិត្តសែនបារម្ភអាណិតពីកូន ពួកគេក៏ចង់ខលប្រាប់ជុងហ្គុកពីរឿងថេយ៍ឈឺដែរតែចិត្តមួយមិនចង់រំខានជុងហ្គុកព្រោះមួយរយៈនេះជុងហ្គុកក៏រវល់និងស្មុកស្មាញច្រើនដែរ។//ក្រុមហ៊ុនចន\\
ក្រឡែកមើលសភាពជុងហ្គុកពេលនេះវិញគេមិនបានទៅវិមាន2ថ្ងៃហើយ ព្រោះតែការងារ ពេលនេះគេអង្គុយលើតុធ្វើការទាំងស្មុគស្មាញ។
"ថេយ៍យ៉ាងមិចហើយ? ពូសុំទោសណា!" ជុងហ្គុកបន្លឺម្នាក់ឯងទាំងសម្លឹងមើលរូបមនុស្សជាទីស្រឡាញ់ក្នុងកញ្ចក់ទូរស័ព្ទ ដោយចិត្តសែននឹក អារម្មណ៍គេពេលនេះគឺចង់តែបន្ចប់ការងារឲ្យរួចរាល់និងអាលបានទៅជួបក្មេងនៅវិមានទេ ព្រោះតែការងារច្រើនបញ្ហារក៏ច្រើនមិនអាចដកឃ្លាបាន