ភាគ:០២ ពូកុហកថេយ៍?

1.1K 46 0
                                    

"បើកទ្វាឲ្យពូសិនមកថេយ៍!"
"ពូមានរឿងអីក៏និយាយមក!"
"អត់ទេ ថេយ៍បើកទ្វាឲ្យពូសិន!"
"មិនបើកទេ បើពូមករកខ្ញុំចង់និយាយរឿងនោះ មិនបាច់គេពូទៅវិញទៅ!"
"នេះពូបានទិញស្រ្តូបឺរីមកឲ្យក្មួយណា ថេយ៍បើកទ្វាឲ្យពូចូលបន្តិចមក!" ជុងហ្គុកមិនបានស្ដាប់នូវរាងតូចនិយាយអ្វីមុននេះទេ គេក៏បង្វែរឿងស្រ្តូបឺរីវិញ ព្រោះតែថេយ៍គេចូលចិត្តស្រ្តូបឺរីណាស់ មានតែវិធីនិងទេដែលនាយតូចបើកទ្វាឲ្យគេ
"ខ្ញុំមិនយកទេ ពូទៅវិញទៅខ្ញុំត្រូវការគេង!!"
"បើថេយ៍មិនញាំ ពូយកទៅបោះចោលហើយ ក៏មិនដឹងទុកធ្វើស្អីផង!" ថាហើយជុងហ្គុកក៏បង្វែខ្លួនចង់ដើរទៅវិញតែក៏ត្រូវ÷

ក្រាក~~

"អ្ហឹម??" គ្រាន់តែលឺលោកពូថាយកស្រ្តូបឺរីទៅចោលថេហ្យុងក៏បើកទ្វារភ្លាម គ្រាន់តែបើកចេញមកអ្នកជាពូក៏បែរមកវិញ ដៃរទាញអ្នកជាក្មួយយកមកអោបជាប់ទ្រូង ជុងហ្គុកក៏រុញថេយ៍ចូលក្នុងបន្ទប់បិទទ្វាវិញ

"ឯណាស្រ្តូបឺរីថេយ៍?" ថេយ៍រើចេញពីការអោបសួររកស្រ្តូបឺរីពីលោកពូវិញ

"ពូកុហកថេយ៍??"នេះពូកុហកថាមានស្រ្តូបឺរីដើម្បីឲ្យគេបើកទ្វារ?

"ចាំពូនាំថេយ៍ទៅទិញណា!" ជុងហ្គុកក៏លួងលោមក្មួយវិញព្រោះតែខ្លួនបានកុហកមែន
"មិនបាច់ទេ ពូចេញទៅវិញទៅ!" គ្រាន់តែដឹងថាអ្នកជាពូកុហកថេហ្យុងក៏រុញដេញជុងហ្គុកចេញទៅក្រៅវិញ នេះកុហកថាមានស្រ្តូបឺរីដើម្បីឲ្យគេបើកទ្វាឲ្យចូលឬ? អាក្រក់ណាស់ មិនមែនមកលួងទេមកធ្វើឲ្យក្មួយខឹងថែម

"ថេយ៍ស្ដាប់ពូសិន!"
"ថេយ៍មិនមានអ្វីត្រូវស្ដាប់ទេ!" ស្ដាប់អ្វី?
"នាងមិនមែនជាសង្សារពូទេ ថេយ៍~"
"ពួកយើងបានបែកគ្នាហើយ!" ត្រូវហើយនាងម្នាក់នោះជាសង្សារជុងហ្គុកពីមុនតែពួកគេបានបែកគ្នាយូរហើយ ដោយសារតែនាងបានក្បត់ជុងហ្គុក តែឥឡូវនាងនោះនៅតែតាមរញ៉េញ៉ៃនាយក្រាស់ទៀត។
"នោះជារឿងរបស់ពូជាមួយនាងមិនទាក់ទងអីនិងខ្ញុំទេ!"
"មិនទាក់ទងមិចក៏ថេយ៍ខឹងពូធ្វើអី ហឹម~?" មាត់និយាយថាមិនទាក់ទងទេ តែចិត្តកំពុងតែខឹង មាត់ក្បត់ចិត្ត
"ថេយ៍មិនបានខឹងទេ!" នាយតូចប្រកែកភ្លាម ថាខ្លួនមិនបានខឹង ពេលគេតាមទាន់ធ្វើខ្លួនមិនចង់ត្រូវចឹងហា៎
"មិចក៏យំហាស៎?" ជុងហ្គុកល៎មុខនៅជិតក្មួយសួរនាំ
"ថេយ៍មិនបានយំទេ!!" ថេយ៍ងាកមុខចេញ ជូតទឹកភ្នែកវិញ នេះយំឡើងក្រហមមុខហើយថាមិនបានយំទៀតក្មេងនេះ
"មិចក៏យំហឹម~ ខឹងពូឡើងយំចឹង ធំហើយនៅយំទៀត?" ដឹងថាក្មួយយំហើយតែចង់នៅបង្អាប់លេង😂
"ថេយ៍មិនបានយំខឹងពូទេ ថេយ៍យំព្រោះតែសង្សារ
សុំបែកនោះទេ!"មិនដឹងប្រកែកថាយ៉ាងមិចក៏និយាយថាសង្សារសុំបែកហ្មង អ្នកជាពូអនចង់ប៉ាដោយគ្រាន់តែលឺក្មួយនិយាយបែបនេះជុងហ្គុកកើតចិត្តខឹងមកភ្លាមៗ អ្នកជាអីក៏ថ្លើមធំម្លេះហ៊ានធ្វើឲ្យក្មួយសំណព្វចិត្តគេយំ គួរតែសម្លាប់ចោលល្អទេ? (ប្រូហ្គុកឯងទៅមើលកញ្ចក់ទៅឃើញអ្នកធ្វើឲ្យថេយ៍យំហើយ😞)

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now