"ថេយ៍ចង់ទៅណាបន្ត?" ជុងហ្គុកបន្លឺសួរទៅនាយតូច គេសន្យាថានិងនាំដើរលេងក៏សួរនាយតូចចង់ទៅលេងកន្លែងណា"ទៅណាក៏បាន!" Tea
"បើចឹងទៅញាំអី?"jk
"មិនឃ្លានទេ!" Tea
"ចុះអូនចង់ទៅណា?"Jk
"ទៅណាក៏បាន!"tea
"ទៅសមុទ្រល្អទេ?" Jk
"មិនទៅទេ!"tea
"អា៎...អូនចង់ទៅណាហឹម?!" ជុងហ្គុកឈប់ឡានកៀនផ្លូវ ហើយបែមកសួរថេយ៍ម្ដងទៀត!
"មិនដឹង!!" ថេយ៍ឆ្លើយហីមុខក្រម៉ូវ
"ធ្វើមុខអីចឹង? កើតអីហឹម?"
"ធ្វើអីដឹងខ្លួនឯងហើយ!"
"ខឹងបងមែនទេ?!" ជុងហ្គុកសួរនាយតូច ទាំងញញឹមចុងមាត់ គេដឹងថាថេហ្យុងប្រាកដជាខឹងហើយ ពេលឃើញគេនៅនិយាយជាមួយសិស្សស្រីអស់នោះ"មិនបានខឹងទេ អ្នកណាទៅខឹងពេលឃើញ សង្សារខ្លួនឯងនៅនិយាយជាមួយស្រីផ្សេងនោះ ខ្ញុំមិនបានខឹងទេ!" ថេហ្យុងស្រែកខ្លាំងៗនិយាយដូចជាមិនខឹងតែមើលមុខ សម្ដីនិយាយចេញមកប្រច័ណ្ឌច្បាស់ណាស់
"ហុឹសៗ ពួកនាងគ្រាន់តែសុំលេខទូរស័ព្ទបងទេតើ!" ជុងហ្គុកនិយាយធម្មតាប្រាប់ទៅអូន ទាំងសើចរំភើបដែលថេហ្យុងប្រច័ណ្ឌគេបែបនេះ ត្រូវហើយសិស្សស្រីៗ2.3នាក់នោះ ឃើញជុងហ្គុកសង្ហារពួកនាងក៏ទៅញ៉ែ តែត្រូវជុងហ្គុកប្រាប់ថាមានប្រពន្ធហើយទើបពួកគេនាំគ្នាចេញទៅវិញ ហើយជុងហ្គកនិយាយមុននេះថាពួកនាងសុំលេខគេគឺគ្រាន់តែចង់កុហកថេហ្យុងលែងប៉ុណ្ណោះ
"ហើយពូក៏ឲ្យពួកនាង?" ថេហ្យុងសួរទាំងចងចញ្ចើមមុខក្រម៉ូវ
"បាទ!" ជុងហ្គុកឆ្លើយហីៗ ធ្វើឲ្យនាយតូចចាប់ផ្ដើមខឹងម្ដងទៀត ក្ដៅដូចបាយពុះ
"បឹបៗ ពូឲ្យពួកនាងធ្វើស្អី ហុឹកៗ!" ថេហ្យុងវាយដើមដៃជុងហ្គុកបឹបៗ ថែមទាំងយំទៀតផង ពេលដឹងថាលោកពូខ្លួនឲ្យលេខទូរស័ព្ទទៅពួកនាង
"ហាសហា!! បងនិយាយលេង!" ជុងហ្គុកសើចឡើងខ្លាំងៗពេលបានកុហកធ្វើឲ្យថេហ្យុងខឹងបែបនេះ
"......" ថេហ្យុងមិនបានតបតែសម្លក់មុខរាងក្រាស់ចង់ជ្រុះភ្នែក (កាចហា៎ម្អូន😌)
"អ្ហឹម~ ពួកនាងមកញ៉ែបងត្រូវហើយ តែបងក៏ប្រាប់ថាបងមានប្រពន្ធរួចហើយ!" ជុងហ្គុកល៎មុខទៅជិតនាយតូចហើយនិយាយប្រាប់ការពិតទៅនាយតូច