ភាគ៣៤: មិនអីទេកូនធម្មតាមនុស្សមានទម្ងន់ចាញ់កូនចឹងហើយ!

56 17 2
                                    


"នេះប្រាក់ ឯងត្រូវប្រមូលព័ត៌មានពីវាមកឲ្យយើង ហើយបោះអាក្រាតវា ធ្វើយ៉ាងណាឲ្យវាធ្លាក់ខ្លួន ងើបមិនរួច !" ALEX ហុចលុយមួយចំនួនឲ្យទៅកូនចៅគេ ទាំងញញឹមចុងមាត់

"តាកញ្ចាស់ឯងលេងខុសមនុស្សហើយ!"Alex ញញឹមចុងមាត់យ៉ាងអំណាច តាឯងឃើញគេមិន
មាត់ៗបានដៃ ចាំមើលតែគេធ្វើដាក់វិញម្ដង ធ្វើឲ្យវារលាយបាត់ពីផែនដីតែម្ដង នេះ Alex ជាអ្នកចាត់ការ តែបើជា ចន ជុងហ្គុកអ្នកចូលក្នុងរឿងនេះផ្ទាល់វិញ តាឯងប្រហែលជាគ្មាន សាកសព្វកប់ទេ តែវាគ្មាន អីអស្ចារ្យអ្វីឲ្យ ចន ជុងហ្គុក មកចាត់ការពួកឯងទេ គ្រាន់តែឲ្យកូនចៅទៅធ្វើជំនួសក៏ពួកឯងរលាយបាត់ដែរ។

.........

+វិមានចន

ថ្ងៃនេះថេតក៍ចង់មកលេងវិមានព្រោះតែនឹកប៉ាម៉ាក់គេពេក ជុងហ្គុកក៏នាំមកតែម្ដងតាមមួយគេក៏នឹកដែរ តាំងពីរៀបការហើយមិនដែលមកលេងសោះ ថ្ងៃនេះក៏នាំគ្នាមកលេងតែម្ដង តែជុងហ្គុកនាំថេយ៍មកដល់វិមានហើយគេក៏ទៅក្រុមហ៊ុនបន្ត។

"អួកៗ!! កូនថេយ៍យ៉ាងមិចហើយ" នាយតូចថេហ្យុងកំពុងតែអង្គុយលេងសុខៗក៏ស្រាប់តែមានអារម្មណ៍ថាចង់ក្អួតគេក៏រត់ទៅក្អួត Mrs គីមឃើញកូនរត់ទៅក្អួតគាត់ក៏ទៅតាមមើលកូន។

"អត់អីទេម៉ាក់-ប្រហែលមកពីក្រពះ!" ថេយ៍និយាយតិចៗមិនចង់លឺ មុខមាត់ស្លេកស្លាំង

"កូនបែបនិងយូរឬនៅ??" Mrs គាត់សួរបន្ត ចង់ដឹងថាថេយ៍ក្អួតបែបនិងយូរឬនៅ?

"ទើបតែព្រឹកមិញទេម៉ាក់!" ថេយ៍ឆ្លើយទៅម្ដាយវិញ ព្រឹកមិញនៅឯផ្ទះរបស់គេក្អួតចង្អោរចឹងដែរ តែប្រហែលមកពីក្រពះធ្វើទុក លេបថ្មាំទៅប្រហែលជាបាត់ហើយ

"ក្រៅពីកូនក្អួតចង្អោរ បែបនិងមានវិលមុខអីឬអត់??" Mrsគាត់សួរបន្ត ព្រោះគាត់ក៏សង្ស័យខ្លះដែរ ថេយ៍នៅជាមួយគាត់តាំងពីតូចមកហើយ ថេយ៍មិនដែលមានងំជឺក្រពះអ្វីទេ ដល់ពេលឃើញកូនបែបនេះគាត់ក៏សង្ស័យខ្លះដែរ។

"កូនមានអារម្មណ៍ថា វិលមុខ ក្អួតចង្អោរ ហើយធំខ្លិន កូនញាំបាយមិនចូលទេម៉ាក់!" ថេយ៍រៀបរាប់ពី អាការះគេពេលនេះ វាចឹងមែន មួយព្រឹកនេះគេមិនបានញាំបាយទេព្រោះតែធំខ្លិនមិនល្អ ចង់តែក្អួត ហើយសាបៗមាត់ ចង់ញាំតែរបស់ជូរៗ

♡Teahyung សំណព្វចិត្តពូ💞Where stories live. Discover now