បន្ទាប់ពីជុងហ្គុកចេញពីភូមិមកប្រហែល2ម៉ោងគេក៏មកដល់Daguហើយ ជុងហ្គុកចុះពីលើឡានចូលទៅក្នុងផ្ទះធំមួយក្នុងចម្ការកាហ្វេនោះទុីត! ទុីត!!
ដើរចូលទៅក្នុងផ្ទះទូរស័ព្ទជុងហ្គុកក៏បានរោទ៍ គេក៏លើកមកនិយាយ÷
"ចាហ្វាយខ្ញុំចាប់បានហើយទាន!" Alex
"យកគេមកផ្ទះធំមក!" Jungkook
"បាទទាន!!" ប្រពន្ធ័ទូរស័ព្ទក៏បានផ្ដាច់ជុងហ្គុកក៏បន្តឡើងទៅបន្ទប់ខាងលើ ងូតទឹកសម្អាតខ្លួនចេញហើយក៏នៅអង្គុយមើលការងារបន្ត រងចាំជំនិតមក......
"ពួកឯងចង់យកយើងទៅណា?"
"សុំអង្វរ ដោះលេងយើងទៅ!"
"ហេតុអ្វីក៏ចាប់យើង? យើងមិនបានដឹងអីទេរិតតែមិនដែលមានរឿងជាមួយនរណា!"
"ហុឹកៗ~ពូជុងមកជួយថេយ៍ផង!" ថេយ៍ខំប្រឹងស្រែកសួរ តែបុរសនោះនៅស្ងៀម មិននិយាយអ្វីសោះ ថេយ៍កាន់តែភ័យខ្លាំង ហើយក៏កាន់តែមិនដឹងទៀតថាអ្នកចាប់គេនោះជាអ្នកណាព្រោះតែគេយកថង់ខ្មៅមកបិទមុខគេហើយ តើជុងហ្គុកនៅឯណាមិចក៏មិនមកជួយគេចឹង? ហុឹកៗ~ថេយ៍ខ្លាចណាស់ពូអ្ហើយ មកជួយថេយ៍ផង"លេងយើង ពួកឯងចាប់យើងទៅណា ជួយផង ពូជុងជួយថេយ៍ផង ហុឹកៗ~" ឡានឈប់បុរសឈុតខ្មៅនោះចាប់បីថេយ៍ចុះពីលើឡាន ចូលទៅក្នុងផ្ទះធំមួយ
"នៅឲ្យស្ងៀម កុំរើប្រយ័ត្នធ្លាក់!" ថេយ៍រើសម្រះខ្លាំងៗពេកបុរសនោះក៏ស្រដីឡើងធ្វើឲ្យថេយ៍នៅស្ងៀមបន្តិចព្រោះតែខ្លាចធ្លាក់ដែរនោះ។
"ចាហ្វាយ ខ្ញុំចាប់មកហើយទាន!" បុរសនោះទម្លាក់ថេយ៍ឲ្យឈរវិញត្រង់ខ្លួនវិញ
"......" អ្នកជាចាហ្វាយមិនបាននិយាយគ្រាន់តែធ្វើដៃបញ្ញាឲ្យអ្នកជាជំនិតទៅវិញ។
"ឯងចាប់យើងមកធ្វើអី? ហុឹកៗ~ពូជុងជួយថេយ៍ផងហុឹកៗ~" ថេយ៍យំទឹកភ្នែករហាមភ័យខ្លាច ចង់ឲ្យអ្នកជាពូមកជួយ ហេតុអ្វីមិនឃើញជុងហ្គុកមកជួយចឹងហុឹកៗ~ គេខ្លាចណាស់
បុរសមាឌធំនោះឆងដៃទៅដកថង់ខ្មៅចេញពីមុខនាយតូច ឲ្យនាយតូចបានឃើញថាជាអ្នកណាដែលចាប់គេមកនោះ÷
"ពូជុង????" ថេយ៍គាំងថ្មឹងពេលឃើញអ្នកឈរពីមុខគេនោះជាជុងហ្គុក