មួយថ្ងៃនេះនៅក្រុមហ៊ុនជុងហ្គុកធ្វើការ គឺថេហ្យុងខឹងមិនបាននិយាយរកនាយក្រាស់រហូតមកវិមានវិញក៏នៅតែមិននិយាយរកដដែល ទោះបីជុងហ្គុកតាមលួងបកស្រាយយ៉ាងណាក៏ថេយ៍មិនព្រមស្ដាប់គិតតែពីនឹកងរខ្មើតតែឯង (ចាប់ខ្វៃម្ដងហូវ>•<)+វិមានចន
"ប្រុសពៅកូនថេយ៍មកវិញហើយហេស៎!" Mrsគីមដែលអង្គុយលើសាឡុងមើល ទូរទស្សន៍ក៏បានឃើញពូក្មួយទាំងពីដើរចូលមកគាត់ក៏សួរឡើង
"កូននឹកម៉ាក់ណាស់!" នាយតូចដើរមកទាំងមុខក្រម៉ូវនោះគ្រាន់តែឃើញអ្នកជាម្ដាយភ្លាមគេក៏រត់ទៅអោបទាំងស្នាមញញឹម
"ហឹម~ ម៉ាក់ទៅតែមួយយប់សោះក៏នឹកហើយ?" Mrsគីមថើបថ្ងាស់កូនប្រុសដោយភាពនឹក
"ម៉ាក់ទៅមិនប្រាប់កូនផង កូនក៏ចង់ទៅលេងBusanដែរ!" ថេយ៍និយាយទាំងអន់ចិត្តដែលម្ដាយគេទៅមិនប្រាប់បែបនេះ
"ម៉ាក់ស្មានតែកូនរៀននិងណា!" ត្រូវហើយគាត់ស្មានតែថេយ៍រៀនបានជាមិនបបួល ព្រោះតែថេយ៍ក៏ជិតក្រឡងហើយដែរនោះ
"ថ្ងៃនេះមិនរៀន ថេយ៍អផ្សុកសឹងស្លាប់ហើយ!" ថេយ៍រអ៊ីទាំងមុខក្រម៉ូវ អផ្សុកចឹងហើយបើថេយ៍ៗខឹងពូមិននិយាយរកពូផង🤣
"ចុះទៅក្រុមហ៊ុនជាពូ?"
"មិនសប្បាយទេ ថេយ៍មិនចូលចិត្ត!" ថេយ៍និយាយទាំងសម្លក់មុខនាយក្រាស់
"នេះកូនម៉ាក់កើតអីនិង? មុខក្រម៉ូវម្លេះ? ខឹងអ្នកណាមកហា៎? ឬក៏មករដូវ?" Mrsគីមសួរមួយខ្សែរមិនឲ្យនាយតូចឆ្លើយបាន
"ម៉ាក់~~!" ថេយ៍បន្លឺហៅម្ដាយទាំងបង្អូសសម្លែង
របៀបខឹង
"ហុឹសៗ!" Mrs គីមនិងជុងហ្គុកនាំគ្នាសើចថេហ្យុង" មិនបានមករដូវស្អីទេ គឺមកពីជួបស្រីស្នេហ៍របស់អ្នកខ្លះ គេមកថាឲ្យកូន ហុឹកៗ~!" និយាយត្រឹមនេះថេយ៍ស្រែកយំរំអួយមកភ្លាមៗប្រាប់ទៅម្ដាយ
"អួយ~ ស្រីស្នេហ៍អ្នកណាគេមកហ៊ានថាស្ដីឲ្យកូនក្រមុំម៉ាក់ហា៎ ចាំម៉ាក់ទៅវាយគេ!" Mrsគីម លួងលោមកូន ក្នុងចិត្តគាត់ដឹងហើយថាអ្នកណាធ្វើឲ្យកូនថេយ៍ខឹងដល់យំបែបនេះ ។
(ហេតុអីក៏គាត់ដឹង? ខ្ញុំក៏មិនដឹងដែរ!)ឯជុងហ្គុកវិញអង្គុយមើលទាំងគ្រឺតខ្នាញ់និងក្មួយនេះបើMrsគីមមិននៅទេគេប្រហែលជាចាប់ញិចថេយ៍ៗបាត់ហើយ