ភាគទី១៨ |ចាប់ខ្លួន |

42 12 0
                                    

បានប្រហែលកន្លះម៉ោងក្រោយមក លោកស្រីចន ក៏បានធ្វើដំណើរមកកាន់មន្ទីរពេទ្យជាមួយនឹងលោកចនដែរជាស្វាមី។

" ជុង~កូនទៅសម្រាកទៅ ចាំម៉ាក់មើលគេឪ្យ! "លោកស្រីអង្អែលខ្នងកូនប្រុសថ្នមៗ ហើយក៏និយាយ

" មិនអីទេ ខ្ញុំអាចមើលគេបាន! "ជុងហ្គុកក៏ប្រញាប់ប្រកែក

" ហ្ហឹម! ជុងហា ស្តាប់ម៉ាក់ទៅកូន កូនទើបតែមកដល់ ធ្វើដំណើរមកហត់ណាស់ហើយ ទៅវិមានងូតទឹកប្តូរសម្លៀកបំពាក់ចេញទៅកូន "លោកចន

" បាទ! "ជុងហ្គុក ដោយឃើញថាប៉ាម៉ាក់ដូចជាតឿននាយណាស់ នាយក៏ត្រឡប់ទៅវិមានរបស់ខ្លួន ងូតទឹក ផ្លាស់ប្តូរសម្លៀកបំពាក់ ហើយក៏ទៅជួបនឹងហ្វុងរី នៅហាងកាហ្វេរបស់ជីន។

" បានស្អីមកខ្លះ? "ជុងហ្គុកដាក់ខ្លួនអង្គុយដល់ កៅអីមិនទាន់ក៏ហើបមាត់សួរទៅជំនិតជាមុន

" មុននឹងថេហ្យុងជួបគ្រោះថ្នាក់ មានគេបានឃើញគេឈ្លោះជាមួយប្រុសម្នាក់នៅបង់ក្នុងសួន ហើយពេលដែរបើកម៉ូតូចេញមក គេក៏មានឃើញឡានប្រុសម្នាក់នោះបើកតាមដែរ តែក្នុងនោះមានឡានមួយផ្សេងទៀតដែរជាអ្នកបង្កហេតុនោះ បើកមកបុកម៉ូតូថេហ្យុង "

" ចឹងថេហ្យុងមិនបានបុកគេទេ? "ជុងហ្គុក

" បាទ ទាន៎! "

" ចុះមានដឹងឬអត់ថាប្រុសម្នាក់នោះជាអ្នកណា ហើយឡានដែរបើកមកបុកនោះជាឡានរបស់អ្នកណា? " ជុងហ្គុក

" បើពិនិត្យតាមកមេតាលើដងផ្លូវ ឡានប្រុសម្នាក់នោះជាឡានស្លាក់លេខត្រកូនសុង បើកដោយយ៉ុនហានម្នាក់នោះហើយ! "ហ្វុងរី

"  ចុះឡានមួយផ្សេងទៀតនោះ? "ជុងហ្គុកប្រញាប់ដេញសួរបន្ត ព្រោះពេលនេះនាយក្តៅចិត្តខ្លាំងមែនទេនហើយ ឆ្ងល់នាយយ៉ុនហាននឹងដែរ មិចក៏មិនព្រមលែងបែបនេះ ខាំតែនាយម្នាក់មិនថាទេ ហេតុអ្វីរាលដាលដល់រាងតូចទៀត។

" ចៅហ្វាយសាកគិតមើលថាជាអ្នកណា? គ្មាននរណាស្អប់ថេហ្យុងក្រៅពី... "

" អុី យ៉ូហុី!!! " ជំនិតនិយាយមិនទាន់ចប់ផង ជុងហ្គុកក៏និយាយបន្ត ហើយគ្រប់យ៉ាងវាបែបនឹងពិតមែន ។ 

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now