ក្រោយពីញាំបាយជុំគ្រួសារហើយ ពេលវេលាក៏ឈានដល់ពេលល្ងាច ជុងហ្គុកក៏ត្រូវលាប៉ាម៉ាក់ទៅមើលការងារនៅឯក្រុមហ៊ុនវិញ។ បន្ទាប់ពីបានមកដល់ក្រុមហ៊ុនហើយនាយសង្ហាក៏ប្រញាប់ចុះពីឡាន ដើរទៅជណ្តើរប្រអប់ហើយទៅអូសហ្វីសផ្ទាល់ខ្លួននាយ ដោយមានហ្វុងរី នឹងស៊ុនហ្វា ឈរចាំមុខនោះជាស្រេច។
" ចៅហ្វាយអ្នកនាងជេនី នៅរងចាំចៅហ្វាយទាន៎! "ស៊ុនហ្វានិយាយទៅជុងហ្គុក
" នាងតាំងពីពេលណា? "ជុងហ្គុកជ្រួញចិញ្ចើមសួរទៅជំនិតទី1របស់ខ្លួន ព្រោះជាធម្មតានាងតូច ជេនីមិនដែរមកទីនេះទេ។
" គឺមកមួយសន្ទុះហើយទាន៎! "ស៊ុនហ្វា
" អ្អឹម...ទៅធ្វើការពួកឯងចុះ! "ជុងហ្គកនិយាយហើយក៏បើកទ្វារអូសហ្វីសដើរចូលទៅ ហើយប្រទះនឹងជេនីដែរនៅរងចាំនាយស្រាប់
" ហ៊ាជុង~! ហិហិ... "ជេនីងើបវឹងស្ទុះរត់មកអោបនាយសង្ហាទាំងនឹករលឹក
" ជេ...ជេនី! នាងធ្វើអីនឹង? "ជុងហ្គុករុញនាងតូចចេញបន្តិចហើយក៏សួរបែបមិនពេញចិត្ត
" ក៏មកពីជេនី នឹកហ៊ាជុងនឹងហើយ តាំងពីថ្ងៃបានជួបហ៊ាជុងពេលនោះមក ជេនីនឹកហ៊ារហូត..."ជេនី ពេបមាត់ធ្វើមុខcute cute ដាក់នាយសង្ហា
" នឹក? ហេតុអី? "ជុងហ្គុកអោបដៃចូលគ្នាសួរទៅនាងតូចទាំងងឿងឆ្ងល់ នាងមិនដែរបែបនេះទេពីមុនមក
" មិនដឹងដែរ តែប្រហែលជេនីលង់ស្លាញ់ហ៊ាទេដឹង? "ជេនីក៏ធ្វើជានិយាយ លេងសើចអីនាងចាប់ចិត្តលើនាយជាបងប្រុសធម៌តាំងពីយូរមកហើយ គ្រាន់តែនាងមិនដែរតោងទាមនាយដូចស្រីដទៃ។
" និយាយលេងសើចពេកហើយ ជេនី! "ជុងហ្គុក និយាយទាំងមុចមាំ នាយមិនចូលចិត្តទេ អ្នកណាដែរយករឿងស្លាញ់មកលេងសើចបែបនេះនោះ។
" ជេនីនិយាយពិតមែន ជេនីស្លាញ់ហ៊ាណា ជេនីស្លាញ់ហ៊ាមកយូរហើយ គ្រាន់តែជេនីមិនហ៊ានមកនៅជិតហ៊ា ខ្លាចហ៊ាធុញ ខ្លាចហ៊ាមិនចូលចិត្ត!! ហឹហឹ"ជេនី និយាយហើយក៏សម្ដែងជាតួកំសត់ តូចចិត្តតូចថ្លើមឪ្យនាយសង្ហាអាណិត តែចង់ប្រាប់ថាប្រុសណាមិនដឹងទេ តែបើប៉ះចំនាយជុងហ្គុកនេះវិញ នាយបែរជាញញឹមចុងមាត់ ធ្វើមិនខ្វល់ហើយក៏ដើរទៅអង្គុយលើកៅអីធ្វើការ ធ្វើមិនដឹង។
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា