+បារីស
នាទឹកដីនៃប្រទេសបារាំង! នាយសង្ហាក៏ត្រូវប្រជុំរៀបចំកិច្ចការធំមួយ ក្នុងការធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួន ដោយមានការចូលរួមពីសំណាក់ពួកអ្នកមាន យសសក្ដិទាំងអស់នៅបារីស។" លោកស្កាយ៍ហ្វារ្ត៍! ពួកយើងគិតថាគ្រប់យ៉ាងដែរជាបញ្ហារារាំងប្រាកដជាកើតឡើងដោយសារមានមនុស្សនៅពីក្រោយហើយទាន៎!! "លោកផីនលីសនិយាយ ទៅតាមអ្វីដែរគាត់សង្កេតឃើញមួយរយៈមកនេះ
" ខ្ញុំក៏គិតបែបនេះដែរ! "ស័រហ្វីន យល់ស្របនឹងពាក្យសម្តីលោកផីនលីស
" ចឹងអស់លោកគិតថាជាអ្នកណា? "ជុងហ្គុក និយាយឡើងសួរទៅគ្រប់គ្នា ព្រោះមើលទៅគ្រប់គ្នាសុតតែគិតបែបនេះទាំងអស់
" ខ្ញុំថាប្រាកដជាពួកមកពីខាងអឺរ៉ុបមិនខានទេ! "លោកស័រហ្វីន
" ប្រហែលអាចទៅរួចដែរ ព្រោះពួកអ៊ឺរ៉ុបចង់បានវត្ថុធាតុដើមផលិតអាហារបំប៉ននេះណាស់! "លោក ផីនលីស
" គម្រោងអាហារបំប៉នលោកនេះ កុំទាន់បញ្ចេញសកម្មភាពអ្វីអី ហើយរឿងអ្នកបង្កឪ្យមានការាំងស្ទះការងារពួកយើង ខ្ញុំនឹងសម្អាតវាបណ្តើរៗ "ជុងហ្គុក និយាយហើយក៏លើកទូរស័ព្ទមកចុចនឹងខលទៅនរណាម្នាក់
" ហាឡូ! លោកម្ចាស់ខ្ញុំចាប់បានវាហើយទាន៎!"
" នាវាមកកន្លែងប្រជុំនេះមក!!"ជុងហ្គុកនិយាយហើក៏ដាក់ទូរស័ព្ទចុះវិញ
" លោកស្កាយ៍ លោកចាប់អ្នកណាមកទីនេះ? "លោកហ្សេនា ដែរស្ងាត់មាត់មកជាយូរ ក៏សួរទៅជុងហ្គុកដោយលួចភ័យ ព្រោះបើគាត់ស្មានមិនខុស ជុងហ្គុកប្រហែលជាចាប់កូនចៅគាត់មកមិនខាន
" ពេលមកដល់ក៏នឹងដឹងហើយ ! "ជុងហ្គុកនិយាយដោយមិនខ្វល់ ព្រោះមុននឹងក្រោយក៏គង់តែដឹងថាម្នាក់នោះជាអ្នកណាហើយ
" ដើរទៅៗ!!! "បានបន្តិចក្រោយមក កូនចៅរបស់នាយសង្ហាជុងហ្គុក ក៏បានចាប់អូនសបុរសពីរនាក់មកឪ្យលុតជង្គង់នៅចំពោះមុខគ្រាប់គ្នាជាពិសេសគឺចំពោះមុខនាងសង្ហា ជាសាតាននឹងតែម្តង។ លោកហ្សេនាដែរឃើញពួកគេទាំង2នេះហើយ ក៏ចាប់ផ្តើមបែកញើស ភ័យបុកពោះ ព្រោះអ្នកទាំង2នាក់នេះ គឺពិតជាមនុស្សរបស់ខ្លួនពិតមែន។
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា