ភាគទី២០ |ហ្គេមមរណៈទាំង7|

48 12 1
                                    

ក្រោយពីបានចាប់ខ្លួនយ៉ូហុីដាក់ឡានហើយ ជុងហ្គុកក៏បញ្ចូននាងឪ្យបានទៅជួបនឹង យ៉ុនហានដែរជាប់ឃុំក្នុងបន្ទប់ក្រោមដី នៅក្លឹបនោះស្រាប់។

[ អួយ!! លែងខ្ងុំទៅ...ជុងបងចង់ធ្វើអីខ្ញុំ? ]យ៉ូហុី ប្រឹងរើបម្រះពីការចងភ្ជាប់នឹងកៅអី ហើយងើបមុខសួរទៅជុងហ្គុកទាំងភិតភ័យ

[ នាងធ្វើបាបមនុស្សរបស់យើង ដូច្នេះហើយយើងនឹងឲ្យនាងសងមកវិញគ្រប់យ៉ាង!! ]ជុងហ្គុក ចាប់ច្របាច់មាត់របស់យ៉ូហុី ហើយក៏និយាយទាំងទឹកមុខមាំ

[ ហ្ហឹ...ហេតុអ្វី? ហេតុអីបងមិនស្លាញ់ខ្ងុំ ? ហ្ហឹ.ហ្ហឹ មិនស្រលាញ់ខ្ញុំ ខ្ញុំមិនថា តែបងចង់ធ្វើបាបខ្ញុំទៀត បងជាមនុស្សឬអត់? ]យ៉ូហុី ចាប់ផ្ដើមយំហើយក៏សួរទៅជុងហ្គុក កន្លងមកនាងមុខក្រាស់ច្រើនណាស់មកហើយ ដើម្បីតែនាយ ហើយនេះឬដែរនាយនឹងតបស្នងមកនាងវិញ?

[ បើនាងមិនធ្វើបាបមនុស្សរបស់យើង យើងក៏មិនធ្វើស្អីនាងដែរ! អ្នកណាប្រើឪ្យនាង ដំបៅមិនឈឺយកឈើរុកនោះ! ]ជុងហ្គុកតបទៅយ៉ូហុីយ៉ាងធូរខ្សុយ ព្រោះកន្លងមកនាងគ្មាននៅក្នុងកែវភ្នែកនាយឡើយ នាងប្រៀបបានដូចទៅនឹងស្រមោលអន្ទោលតាមប្រាណនាយចឹង នាយសែនធុញនឹងនាង រហូតមកដល់ពេលនេះនាងនៅតែបែបនេះ ចឹងនាយប្រហែលជាត្រូវកាត់ស្រមោលមួយនេះចេញហើយ។

[ ហ្ហឹ...ហ្ហឹ លោក.លោកអាក្រក់ណាស់ចន ជុងហ្គុកស្កាយ៍ហ្វារ្ត៍ ហ្ហឹ.ហ្ហឹ ]យ៉ូហុី បន្តយំកាន់តែខ្លាំងនឹកស្តាយដែរខ្លួនស្លាញ់នាយ ឃើញទេកាលដែរស្លាញ់គេតែម្ខាងវាពិបាកបែបនេះឯង។

[ យូរហើយ នាងទើបតែដឹងថាយើងអាក្រក់? អរ ឬកន្លងមកយើងធ្វើឪ្យនាងមើលនោះ វាមិនទាន់ដល់កំពូលទេ? ]ជុងហ្គុក

[ ហ្ហឹ.ហ្ហឹ ហ្ហឹ...លែងខ្ងុំទៅ ទោះលោកសម្លាប់ខ្ងុំ គឺអាក្មេងល្ងីល្ងើនោះមិនដឹងខ្លួនដែរ ខ្ញុំបុកវាប៉ុណ្ណេះហើយ វាគ្មានថ្ងៃងើបមកវិញបានឡើយ បើខ្ញុំមិនបានលោក អ្នកណាក៏មិនបានលោកដូចគ្នា! ]យ៉ូហុី និយាយទាំងទឹកភ្នែកទៅកាន់ជុងហ្គុក នាងនិយាយរួចហើយ ថាបើនាងមិនបានជុងហ្គុក ថេហ្យុងក៏ត្រូវតែអត់ដូចគ្នា

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now