ថ្ងៃថ្មីឈានចូលមកដល់ ថ្ងៃនេះពិតជាពិសេសណាស់ ព្រោះមានភ្ញៀវ3នាក់បានសួរសុខទុករាងតូចថេហ្យុង ហើយគ្មាននរណាឆ្ងាយក្រៅពី ជីន នឹង ជីមីនឡើយ នៅមកលើសម្នាក់ទៀត គឺណាមជូននឹងឯង ដោយសារថ្ងៃនេះនាយទំនេរទើបស្មាក់ចិត្តជូនគូរដណ្តឹង នឹងជីមីនមករាងតូច ណាមមួយនាយនឹងជុងហ្គុកក៏បានស្គាល់គ្នាផងដែរ សុតតែគ្នាឯងនោះទេ។
" គេសន្លប់បែបនេះយូរឬអត់? ហើយគ្រូពេទ្យប្រាប់យ៉ាងមិចខ្លះ? " ជីមីនសួរទៅជុងហ្គុក
" គ្រូពេទ្យនិយាយហើយថាគេនឹងដឹងខ្លួនឆាប់ៗនេះ តែមិនដឹងថាពេលណាទេ! "ជុងហ្គុក តបទៅជីមីនវិញក្រោមទឹកមុខស្រពាប់ស្រពោន ពីរថ្ងៃហើយដែរនាយមិនញាំបាយ ហើយក៏មិនចង់គេង មើលសភាពនាយពេលនូវស្លេកស្លាំងមែនទេន។
" មើលទៅលោកដូចជាស្លេកស្លាំងណាស់ លោកមិនគេងមិនញាំទេឬ? "ណាមជូនអង្គុយក្បែរជុងហ្គុក ហើយក៏និយាយ
" ខ្ញុំញាំអីមិនចូលទេ គេងក៏មិនសូវបានដែរ! "ជុងហ្គុក
" ព្យាយាមបន្តិចទៅ បើគេដឹងខ្លួនមកវិញ ឃើញសភាពលោកបែបនេះគេខូចចិត្តមិនខាន! "ណាមជូន
" រឿងនេះខ្ញុំដឹងហើយ! យ៉ាងណាអរគុណអ្នកទាំង3ដែរបានមកមើលគេ! "ជុងហ្គុក
" មិនមែនជារឿងធំដុំអ្វីទេ ថេហ្យុងដូចជាប្អូនប្រុសខ្ងុំចឹង គេចេញចូលហាងកាហ្វេខ្ងុំរាល់ថ្ងៃ មិនដែរសូវបាត់មុខទេ ឃើញបែបនេះខ្ញុំស្លុតចិត្តណាស់! តែទោះជាយ៉ាងណា ក៏សូមឪ្យគេដឹងខ្លួនមកវិញឆាប់ៗ"ជីន និយាយទាំងអួលដើមក គេសឹងតែស្រក់ទឹកភ្នែក កាលពីព្រឹកម្សិលមិញអាល្អិតនៅទៅទិញកាហ្វេរបស់គេ ហើយញញឹមស្រស់ស្រាយធម្មតាសោះ រំលងតែប៉ុន្មានម៉ោង គេក៏ទៅជាបែបនេះ អ្នកណាមិនស្លុតចិត្តនោះ។
" ម្សិលមិញនៅទិញនំនៅឡើយ ហើយនៅឪ្យខ្ងុំប្រាប់ថាបើមាននំថ្មីៗឪ្យប្រាប់ឯងទៀតផង ចុះពេលនេះ ពេលនេះខ្ញុំធ្វើនំថ្មីបានច្រើនណាស់ ចង់មកប្រាប់ឯង តែឯងបែរជាគេងស្ងៀមអត់មាននិយាយអីសោះទៅវិញ! "ជីមីនស្រក់ទឹកភ្នែកម៉ាត់ៗ នឹកដល់ពាក្យសម្តីអាល្អិតនិយាយចុងក្រោយមុនបែកគ្នានោះ ។
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា