ភាគ01: នឹកបងទេ?

77 12 0
                                    

Good morning អ្នកទាំងអស់គ្នា ពេលព្រឹកទៀតហើយ ខ្ញុំត្រូវទៅសាលា ហ៉ឹម~អ៊ុ- ភ្លេចទៅថាយប់មិញជីមីនគេគេងផ្ទះរបស់ខ្ញុំដែរ ព្រឹកនេះខ្ញុំមិនបានទៅសាលាជិះកង់ម្នាក់ឯងទៀតទេ ព្រោះមានជីមីនជិះទៅជាមួយនោះអី។

+សាលា

នេះហើយជាសាលារបស់ខ្ញុំ បរិវេណធំទូលាយ បើនិយាយពីទេសភាពវិញណា គឺស្អាតខ្លាំងណាស់ ហើយសិស្សានុសិស្ស ក៏នាំគ្នាមកសាលាជារឿយៗ ទាំងប្រុសទាំងស្រី អ៊ុីបែបនិងទៅ។

មកដល់យកកង់ទៅទុកកន្លែងហើយ ខ្ញុំនិងជីមីនមិនចាំយូរទេ គឺនាំគ្នាទៅថ្នាក់តែម្ដង តែស្អីគេនោះ មានសិស្សច្រើននាក់កំពុងតែជុំគ្នាធ្វើអ្វី....?

"នរណាកើតអ្វីមែនទេ?" ជីមីនបន្លឺឡើងងាក់ទៅមើលកន្លែងមនុស្សជុំគ្នានោះទាំងឆ្ងល់

"ទៅមើលបន្តិចទៅ!"ដោយការចង់ដឹងចង់លឺ ថេយ៍និងជីមីនក៏បណ្ដើរគ្នា ជ្រែកពួកសិស្សនោះដើរចូលទៅមើលចង់ដឹងថាគេលេងអី?

នោះហើយ ដូចអ្វីដែរខ្ញុំគិតពិតមែន!!

"ស្មានតែគេកើតអីតាមពិតជាក្រុមសិស្សច្បងសោះ!" ជីមីនបន្លឺឡើងទាំងហួសចិត្ត គេស្មានតែមានសិស្សវាយគ្នាទេតើ តាមពិតជាក្រុមសិស្សច្បងសង្ហារជាងគេក្នុងសាលានេះសោះ ខាតពេលវេលាគេអស់ ញាប់មែន!!

នេះហើយ ជាឧបសគ្គ ខ្ញុំពិតជាធុញណាស់ ខ្ញុំចង់សម្ដៅលើក្រុមសិស្សច្បងមួយនោះ ពួកគេតែងតែមករញ៉េរញ៉ៃខ្ញុំនិងមិត្តនៅសាលារហូត មិនមែនរញ៉េរញ៉ៃធម្មតាទេ ខ្ញុំពិតជាមិនអាចទទួលយកការរញ៉េរញ៉ៃរបស់ពួកសិស្សច្បងនេះបានទេ....បន្តិចទៀតអ្នកទាំងអស់គ្នានិងហើយថាវាយ៉ាងមិចនោះ។ ពួកគេដូចជាតារាល្បីអីយ៉ាងចឹង មកសាលាសោះធ្វើរឹកដូចជានាំគ្នាឡើងឆាក ហើយពួកសិស្សនោះក៏អញ្ចឹងដែរ....!!

"ហ៊ូ~សិស្សច្បង!"
"សិស្សច្បងសង្ហាខ្លាំងណាស់ពួកឯង!"
"ដូចជា ទេវបុត្រអីយ៉ាងចឹង!"
"បើបានសិស្សច្បងជាសង្សារដឹងតែល្អហ្មង!"

នេះហើយ ហ្ហើយ~ ខ្ញុំពិតជាធុញនិងសម្លេង
ពួកនាងៗអស់និងស្រែកខ្លាំងណាស់ បើថាស្រែកហ៊ូឲ្យគេ គេរាក់ទាក់ដាក់ទៅមិនថាទេ តែនេះគេមិនទាំងមើលមុខពួកនាងផង ហ៉ឹស!

"ថេយ៍!!!" សម្លេងមាំបន្លឺឡើង ធ្វើឲ្យថេយ៍
ដែលបម្រង់និងដើរទៅថ្នាក់វិញត្រូវងាកទៅមើលតាមប្រភពសម្លេងមួយនោះ ទើបដឹងថាជា÷

"សិស្សច្បង?" ថេយ៍បន្លឺឡើងតិចៗទាំងចងចិញ្ចើមចូលគ្នា

"នឹកបងទេ?" បបូរមាត់ស្ដើងបន្លឺឡើង ឪនមុខទៅជិតមុខថេយ៍ស្ទើរតែប៉ះគ្នាទៅហើយ គេញញឹមខិលចេញធ្មេញទន្សាយញាក់ចិញ្ចើមម្ខាង ធ្វើឲ្យថេយ៍គ្រឺតជាខ្លាំងចង់តែដាល់ឲ្យបែកមុខសង្ហារមួយនេះទេតើ។

"ខ្ញុំនឹកសិស្សច្បងបានអីមកវិញ?!" ថេយ៍លើកចិញ្ចើមសួរ រុញមុខសិស្សច្បងចេញបន្តិច

"ថេយ៍ចង់បានអី?" គេសួរមកវិញ ហើយ
ឪនមុខមកម្ដងទៀត ត្រូវថេយ៍ដើរថយក្រោយមួយជំហ៊ានកុំឲ្យខ្លួននៅជិតសិស្សច្បងពេក

"មិនចង់! ខ្ញុំមិនត្រូវជាអីនិងសិស្សច្បងឯងផង!"

"មិចក៏ថាមិនត្រូវជាអីនិងបង?" សិស្សច្បងអាក់បន្តិចហើយក៏និយាយបន្ត÷

"ថេយ៍ជាអនាគតប្រពន្ធបងនោះអី ផាច់!!" គេនិយាយមិនទាន់ផុតពីមាត់ផង មុខសង្ហារត្រូវងាកទៅម្ខាងតាមកម្លាំងដៃតូចដូចបន្លាក្រូចរបស់ថេយ៍ទះ លឺសូរតែ ផាច់!!។ សិស្សគ្រប់គ្នា រួមទាំងមិត្តៗគេចំហរមាត់ធ្លុង ភ្ញាក់ផ្អើល។

"បើថេយ៍ព្រមធ្វើជាប្រពន្ធបងណា ថេយ៍ចង់ទះបងប៉ុន្មានដៃក៏បងឈរ អង្គុយ ដេក ឲ្យថេយ៍ទះដែរ!" គេបែរមុខមកវិញនិយាយបន្ត ទាំងញញឹមស្រស់ ដូចជាមិនឈឺអីបន្តិចសោះ។ ថែមទាំងបង្គាប់ឲ្យគេព្រមធ្វើប្រពន្ធខ្លួន ខ្លួននិងឲ្យគេទះតាមចិត្តទៀត

"ពិតជាឆ្កួតណាស់!" ថេយ៍ខាំមាត់ គ្រឺតនិងប្រុសម្នាក់នេះជាខ្លាំងមុននិងបន្លឺឡើង សម្លក់ មុខសិស្សច្បងត្មែ មុននិងចាប់ទាញដៃជីមីនដើរទៅថ្នាក់បាត់។ មិញនេះថាទះគេឲ្យគេឈឺនិងឈប់មករញ៉េរញ៉ៃខ្លួន តែមានឯណាគេមិនឈឺបែរជាឈឺដៃខ្លួនឯងទៅវិញ ឡើងក្រហមអស់។

នេះហើយៗ ខ្ញុំពិតជាធុញនិងមិនអាចទទួលយកបានទេ សិស្សច្បងម្នាក់នេះណា ពិតជាច្រឡឺមខ្លាំងណាស់ បើអាចណាខ្ញុំចង់តែសម្លាប់គេចោលឲ្យស្លាប់បាត់ៗពីមុខទេ អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹង ឈ្មោះរបស់គេហើយមែនទេ? ខ្ញុំប្រាប់ទៅ គេមានឈ្មោះថា ចន ជុងហ្គុក រេម៉ុន និងហើយជាកូនគ្រួសារនៃវងត្រកូលអ្នកមានជាងគេក្នុងប្រទេស សង្ហារក៏សង្ហារ ស្អាតក៏ស្អាត មានក៏មាន តែចរឹកគេខ្ញុំឲ្យ00/00 ចរឹកពាល វាយគ្នាពេញសាលា ហើយក៏ស្រីច្រើនមិនណោយដែរ បែបនិងហើយបានជាខ្ញុំមិនចូលចិត្តគេនោះ🙄។

"ខ្ញុំស្អប់មុខគេខ្លាំងណាស់!"

====
រងចាំភាគបន្ត📚

តាមស្នេហ៍សុំសិទ្ធិថែអូនWhere stories live. Discover now