"កំដរយើង? ហ៉ឹស! យើងមិនត្រូវការមនុស្សស្រីដូចនាងមកកំដរយើងទេ គ្មានអារម្មណ៍!" ប៊ុម! មួយប្រយោគចេញពីមាត់ស្ដើងសង្ហារ ធ្វើឲ្យស្រីស្រស់បាក់មុខមិនស្ទើរ។ ជុងហ្គុកសើចហួសចិត្តនិងនាង ហើយទម្លាក់នាងទៅលើសាឡុង មុននិងក្រោកឈរអស់កម្ពស់សម្ដៅទៅរកម៉ូតូ ម៉ាកhonda CL របស់គេបរចេញទៅបាត់ ក្នុងល្បឿនលឿនស្លែវ
នេះនាងគិតហេស៎! ថាjungkookនិងឲ្យស្រីដូចពួកនាងមកកំដរ តុណ្ហារបស់គេ ហ៉ឹស! កុំសង្ឃឹមនោះ បើម្នាក់នោះមិនមែនជាថេយ៍ទេគេមិនធ្វើជាដាច់ខាត។
+Condo
ចេញពីទីលានប្រណាំងហើយ jungkook មិនបានទៅភូមិគ្រឹះវិញទេ គេមក Condo របស់គេផ្ទាល់ គេទិញទុកយូរហើយគ្រាន់តែមិនសូវបានមក តែថ្ងៃនេះខ្ជិលទៅភូមិគ្រឹះវិញណាមួយមេឃក៏យប់ណាស់ហើយ ក៏សម្រេចចិត្តគេងទីនេះមួយយប់តែម្ដង។
====
ថេហ្យុងឯណេះវិញ បន្ទាប់ពីចេញពីសាលាមកដល់ផ្ទះហើយ គេឡើងទៅងូតទឹកសម្អាតកាយជាមុនសិនសឹមចុះមកខាងក្រោម ញាំអីពេលល្ងាច ហើយអាហារពេលល្ងាចរបស់គេគ្មានអីក្រៅពីមីទេ ព្រោះគេមិនចេះធ្វើម្ហូប ណាមួយខ្ជិលចេញទៅញាំអីខាងក្រៅផង ក្នុងផ្ទះមានអីគឺញាំនិងហើយ បន្ទាប់ពីញាំហើយគេក៏ឡើងទៅខាងលើវិញ មើលមេរៀនបន្តិចហើយក៏គេងតែម្ដង ហត់នឿយពេញមួយថ្ងៃហើយគ្រាន់តែទម្លាក់ខ្លួនដល់គ្រែភ្លាមគេគេងលក់ភ្លាមតែម្ដង។
\\Morning//
នាពេលព្រឹក ព្រះអាទិត្យរះបំភ្លឺផែនដី ដាស់ឲ្យមនុស្សម្នាត្រូវក្រោកទៅធ្វើការ តូនាទីរាងៗខ្លួន។
រាងក្រាស់ភ្ញាក់បើកភ្នែកឡើងសម្លឹងមើល
ពិដានcondoមួយសន្ទុះទើប លើករាងកាយមាំក្រាស់ទាំងមូលក្រោក ទាញកន្សែងសម្ដៅទៅបន្ទប់ទឹកសម្អាតខ្លួនបាត់មុននិងទៅសាលា។ថ្ងៃនេះគេត្រូវជិះម៉ូតូធំគេទៅសាលា ព្រោះគេមិនបានទៅភូមិគ្រឹះវិញទេ ងកសណ្ឋានសាលារបស់គេក៏មាននៅទីនេះមួយឈុតដែរ គ្រាន់តែស្លៀកពាក់ហើយគេក៏ចេញទៅសាលាតែម្ដង។
ង៉ឹតតតតតត!!
សម្លេងចាប់ហ្វាំងម៉ូតូបន្លឺឡើងលឺសូតែ ង៉ឺត~ ធ្វើឲ្យសិស្សានុសិស្សគ្រប់គ្នាចាប់អារម្មណ៍មើលទៅគេព្រមព្រៀង ម្នាក់ៗនាំគ្នាស្រែកហ៊ូ រាល់ដងមិនដែលឃើញជុងហ្គុកជិះម៉ូតូមកសាលាទេធ្លាប់តែឃើញជិះកង់ ដល់ពេលជិះម៉ូតូចឹងទៅកាន់តែឡូយ កាន់តែសង្ហារជាងមុនទៅទៀត។
"វ៉ាវ~សិស្សច្បងឡូយណាស់ៗ!!" សម្លេងសិស្សស្រែកហ៊ូ ទាំងប្រុសទាំងស្រី កោតសរសើរាងក្រាស់ គ្រប់គ្នា។ ជុងហ្គុកមិនបានខ្វល់និងពួកសិស្សអស់និង ជំហានវែងៗបោះទៅមុខសម្ដៅទៅរកថ្នាក់របស់គេ ចៃដន្យក៏ជួប ហ៊ូសុក យ៉ុនហ្គី អ៊ុនវ៉ូ តាមផ្លូវល្មម ប្រុសសង្ហារទាំង4ដើរជះរាងយ៉ាងសង្ហារទៅមុខ ធ្វើឲ្យសិស្សស្រីៗជ្រួលជ្រើមគ្រប់គ្នា។
"ថ្ងៃនេះ ជុងហ្គុក ហ្យុង ពិតជាឡូយណាស់!" ជីមីនបន្លឺឡើងសរសើរពីជុងហ្គុក ប្លែកភ្នែកំាា់ធ្លាប់តែឃើញជិះកង់ ដល់ពេលម៉ូតូចឹងទៅឡូយខ្លាំងៗ
"គ្មានឡូយស្អីផង!" ថេយ៍ញាកស្មាពែបមាត់ជ្រេញ ហើយក៏ដើរចេញទៅថ្នាក់មុនជីមីនបាត់
+ថ្នាក់
ថេយ៍ដកដង្ហើមធំមួយខួសមុននិងទម្លាក់ខ្លួនអង្គុយលើតុរៀនរបស់គេមុននិងទាញយកសៀវភៅមកមើលមេរៀន។
មើលសុខៗក៏ស្រាប់តែមានសម្លេងសិស្សសាលានាំគ្នាស្រែកហ៊ូ ដូចឃើញអ្វីម្យ៉ាងមកចឹង។
"សិស្សច្បងមកថ្នាក់យើងធ្វើអី?" ពួកគេខ្សឹបខ្សៀវគ្នាទាំងភ្ញាក់ផ្អើល តើថ្ងៃនេះមានអ្វីកើតឡើងបានជាសិស្សច្បងសង្ហារជាងគេមកថ្នាក់ទី11បែបនេះ?
"ថេយ៍~!" សម្លេងមាំក្រាស់បន្លឺឡើងដាស់អារម្មណ៍រាងតូចថេហ្យុងដែលកំពុងតែមើលមេរៀនឲ្យងាកទៅមើលតាមប្រភពសម្លេងទើបដឹងថាម្នាក់ដែលហៅគេនោះជានរណា÷
"សិស្សច្បង?" ថេយ៍ភ្ញាក់ផ្អើលម្នាក់ដែលហៅគេជាជុងហ្គុក មានអីទៀតហើយ បានជាជុងហ្គុកមករកគេដល់ថ្នាក់បែបនេះ?
"អ្វីនិង?" ថេយ៍ចងចិញ្ចើមឆ្ងល់ពេលរាងក្រាស់ហុចថង់ពណ៍ pink មួយឲ្យគេ
"បងឲ្យថេយ៍!" ជុងហ្គុកហុចថង់ឲ្យទៅថេយ៍ហើយ គេលើកដៃទៅអង្អែលក្បាលនាយតូចបន្តិចមុននិងដើរចេញទៅវិញបាត់
"ស្អីអញ្ចេះ?" ថេយ៍ឈរធ្វើមុខឆ្ងល់ម៉ក់ៗ កាន់ថង់ចូលទៅរកតុអង្គុយវិញ។មកដល់តុថេយ៍បើកថង់ដែលជុងហ្គុកឲ្យមុននេះមើលទើបថាជានំខេករសជាតិស្រ្តូបឺរី ដែលជារបស់ដែលគេចូលចិត្តផងដែរថេយ៍ញញឹមបន្តិចមុននិងដាក់ទុកវិញគេមិនអាចញាំពេលនេះបានទេចាំដល់ម៉ោងចេញលេងទើបអាចញាំបាន។
"សិស្សច្បងមករកវានោះទៀតហើយ!" ងាកមកមើលផ្នែកម្ខាងទៀតបង្ហាញឲ្យយើងឃើញនារីសិស្សសាលា3នាក់ ឈរមើលអំពីសកម្មភាពដែលជុងហ្គុកមករកថេយ៍មុននេះទាំងក្ដៅក្រហាយ why?? ព្រោះនាងលួចស្លាញ់ជុងហ្គុកយូរហើយ តែជុងហ្គកមិនបានខ្វល់ពីនាងសោះ ជុងហ្គុកតែងតែតាមថេយ៍រហូតបែបនិងហើយទើបនាងមានចិត្ត ច្រណែន ថេយ៍រហូតមក។
=====
រងចាំភាគបន្តVote cmt សាច់រឿងផងណា
កម្លាំងចិត្តមីនៗ😘

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚