ភាគ02: ឆ្កួតព្រោះស្នេហ៍អូន!

1.1K 48 0
                                    

+កង់ទីន

ថ្ងៃត្រង់ ជាពេលដែលសិស្សានុសិស្ស ដល់ម៉ោងត្រូវសម្រាក ញាំអាហារថ្ងៃត្រង់ហើយ សិស្សៗក៏នាំគ្នាទៅកង់ទីនជារឿយៗ ក្នុងបរិវេណសាលា។

"ថ្ងៃនេះដូចជាអត់សូវមានមនុស្ស!" ថេយ៍បន្លឺឡើងភ្នែកសម្លឹងមើលជុំវិញខ្លួននៅក្នុងកង់ទីន រាល់ដងគេមកមិនចង់ទាន់រកតុអង្គុយមិនចង់បានផង តែថ្ងៃនេះដូចជាស្ងាត់ខុសពីធម្មតា?

"រកបងមែនទេ?" ថេយ៍ភ្ញាក់ព្រើតប្រលឹងហោះទៅសុីប្រលិតអស់ សុខៗស្រាប់តែមានសម្លេងមួយបន្លឺឡើងក្បែរត្រចៀករបស់គេ ថេយ៍ងាកទៅមើលថាជាសម្លេងនរណា?

"ស្រមើស្រមៃពេកហើយ!" ថេយ៍សម្លក់មុខជុងហ្គុកត្មែ នៅសុខៗក៏ចេញមកពីក្រោយគេពីពេលណា? ឯងឯណេះភ្ញាក់ស្ទើរហោះ។

"ក៏ស្រមៃថាពេលយើងក្លាយជាស្វាមីភរិយានិងគ្នា តើយើងគួរតែយកកូនប៉ុន្មានទើបល្អ?"

"ហ្ហើយ~ឆ្កួតបំផុតហើយ!" ថេយ៍ដកដង្ហើមធំមួយខួស ចង់តែឆ្កួតស្លាប់ទេលោកអ្ហើយ តមិនផុតមួយមាត់សោះតែម្ដង

"ឆ្កួតព្រោះស្នេហ៍អូន!"

"ឈប់និយាយជាមួយសិស្សច្បងឯងហើយ!" ថេយ៍ឈប់និយាយដួសបាយញាំវិញធ្វើមិនដឹង វាជាទម្លាប់ហើយដែលជុងហ្គុកតែងតែមកញ៉ែញ៉ងគេបែបនេះរហូត សម្ដីតបមិនផុតមួយមាត់ និយាយចេញមកធ្វើឲ្យគេគាំងតែរហូត មិនដឹងថាប្រុសម្នាក់នេះញាំអីទេរាល់ថ្ងៃបានជាពូកែសម្ដីបែបនេះនោះ។

"ពួកបងសុំអង្គុយដែរបានទេ?" មកដល់យូរហើយមិនហ៊ានអង្គុយទេសុខចិត្តនៅឈរមើលមិត្តញ៉ែសិស្សប្អូនសិន ដោយចុកជើងពេកហ៊ូសុកក៏បន្លឺឡើងសុំរាងតូចទាំងពីអង្គុយរួមតុជាមួយដែរតែម្ដង។

"បានតាមចិត្តសិស្សច្បង!" ជីមីនបន្លឺឡើងញញឹមរីកដាក់ហ៊ូសុកបន្តិច អនុញ្ញាតឲ្យពួកគេអង្គុយ។

"តើការសិក្សាយ៉ាងមិចដែរ បើមិនចេះត្រង់ណាឯកសួរពួកបងបាន!" ហ៊ូសុកបន្លឺឡើង ញញឹមស្រស់សួរទៅរាងតូចដែលមាននាមជាសិស្សប្អូនទាំងពី។

"គឺមានកន្លែងខ្លះក៏រាងពិបាកបន្តិចតែពួកខ្ញុំឯកធ្វើបាន អរគុណសិស្សច្បងច្រើនហើយ!" ថេយ៍ទម្លាក់ស្លាបព្រាចុះមុននិងតបទៅហ៊ូសុកវិញ

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now