ភាគ08: តើច្បាប់មួយណាដែលចាប់ប្ដីចូលផ្ទះប្រពន្ធដូចឯងនោះ!

945 48 0
                                    

ម៉ោង6ជាពេលល្ងាច សិស្សានុសិស្សនិងគ្រូៗក៏ដល់ម៉ោងត្រូវទៅផ្ទះរាងខ្លួនហើយ។ បន្លឺភ្លើង អគារ ឡាន ម៉ូតូ ជិះស្វែងស្វាច ជះពីទីក្រុងសេអ៊ូលបង្កើតបានជាពន្លឺដ៏ស្រស់ស្អាតមួយ។

"ចាហ្វាយទំនិញរៀបចំរួចរាល់ហើយទាន!"សម្លេងបុរសម្នាក់ដែលមាននាមជាជំនិតបន្លឺឡើងប្រាប់ទៅអ្នកជាចាហ្វាយដែលអង្គុយលើតុធ្វើការដោយ ដែលស្ថិតក្នុង ឯកសណ្ឋានសិស្សសាលា ដែលមានឈ្មោះថា ចនជុងហ្គុក រេម៉ុន  ត្រូវហើយបន្ទាប់ពីរៀននិងប្រណាំងម៉ូតូគឺជុងហ្គុកមានឃ្លាំងទំនិញ និងភាពហ៊ុនក្នុងក្រុមហ៊ុនជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស គេក៏បានដាក់ទន់ជាមួយក្រុមហ៊ុនប៉ារបស់គេដែរ គ្រាន់តែលោកចន រេម៉ុនមិនបានដឹង។ ត្រូវហើយរឿងការងារទាំងនេះគេលាក់មិនឲ្យនរណាដឹងលឺទេក្រៅពីជំនិតរបស់គេដែលមានឈ្មោះថា ហ្វាង។ ឃើញគេនៅក្មេង នៅរៀន តែក៏ជាសេដ្ឋីវ័យក្មេងលាក់មុខម្នាក់ដែរ គឺគេឲ្យហ្វាងចេញមុខជំនួសគេរហូត ហ្វាងជាដៃស្នាំដែលគេទុកចិត្តបំផុតជាងនរណាៗទាំងអស់។

"ខ្ញុំទុកចិត្តលើបងហ្វាងហើយ!" ជុងហ្គុក ផ្ដល់ស្នាមញញឹមទៅហ្វាងគេជឿជាក់លើហ្វាងហើយ ដែលមាននាមជាជំនិតហើយមានអាយុបងគេ4ឆ្នាំ។

"ខ្ញុំនិងមិនធ្វើឲ្យចាហ្វាយខកចិត្តទេ!" ហ្វាងញញឹមទៅជុងហ្គុកវិញ រាល់ថ្ងៃគេបានជុងហ្គុកនេះហើយផ្ដល់អ្វីៗគ្រប់យ៉ាងឪ្យគេ ជុងហ្គុកបានេះជួយគេពីទុកលំបាកមកច្រើនហើយ ហើយគេក៏សន្យាថានិងសងគុណដ៏ធំធេងមួយនេះឲ្យសមបំណង គាប់ចិត្តឪ្យបំផុសទៅជុងហ្គុកវិញដូចគ្នា។

"បងហ្វាងអាចទៅសម្រាកបាន!"

"ចាហ្វាយក៏ដូចគ្នា!" ចប់សម្ដីពួកគេក៏បំបែកគ្នាទៅសម្រាកវិញរាងៗខ្លួនទៅ។ ចេញពីសាលាគេមិនទៅភូមិគ្រឹះវិញទេគេឆ្លៀតមកឃ្លាំងមើលទំនិញបន្តិច ហើយពេលក៏មិនដឹងថាគេទៅណាបន្តទៀតដែរ ជិះម៉ូតូលឿនស្លេវទៅបាត់ស្រមោល។

......

បន្ទាប់ពីចេញពីសាលា ថ្ងៃនេះតែរាល់ដង ទម្លាប់របស់គេ ធ្វើអាហារញាំពេលល្ងាចហើយក៏ងូតទឹកសម្អាតខ្លួន មើលមេរៀននិងចូលគេងតែម្ដង។

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now