Morning
នាពេលព្រឹក ព្រះអាទិត្យរះបំភ្លឺផែនដីដាស់ឲ្យមនុស្សសត្វទាំងឡាយត្រូវក្រោកទៅធ្វើការ តូនាទីរាងៗរបស់ពួកគេ ម៉ោង6:35 នាទី ក្នុងបន្ទប់4ជ្រុងបង្ហាញឲ្យឃើញមនុស្សប្រុសពីនាក់ កំពុងតែគេងឪបគ្នាយ៉ាងស្អិតរមួត ដូចជាខ្លាចបាត់គ្នាទៅណាយ៉ាងដឹង។
"ហ៊ឹម~!" សម្លេងក្រហឹមតិចៗចេញពីបំពងកនាយតូចលើកដៃស្រឡូនដូចកន្លាក្រូចមកញីភ្នែកឲ្យសាំនិងបន្លឺថ្ងៃដែលចាំងចូលមកតាមបង្អូច ប៉ះនិងផ្ទៃមុខស្រស់ស្អាតរបស់គេ ត្រូវឲ្យគេប្រញាប់ខ្ទប់មុខនិងដើមទ្រូងក្រាស់ហាប់ណែនសុទ្ធតែសាច់ដុំ សង្ងំយ៉ាងកក់ក្ដៅ
"សឺត!!" ជុងហ្គុកទម្លាក់បបូរមាត់ថើបសក់ក្បាលរលោង ក្រអូបប្រហើរក្មេងដែលសង្ងំក្នុងដើមទ្រូងគេបន្តិច ព្រឹកនេះគេទទួលបានអារម្មណ៍ស្រស់ស្រាយខុសពីរាល់ដង អារម្មណ៍ដែលបើកភ្នែកមកឃើញមនុស្សជាទីស្រឡាញ់កំពុងតែគេងក្នុងដៃ ស្នាមញញឹមរីកលើផ្ទៃមុខសង្ហារ គេពិតជាចង់បានអារម្មណ៍បែបនេះរាល់ព្រឹកណាស់។
"ភ្ញាក់បានហើយអូនសម្លាញ់ ជុប!" ជុងហ្គុកស្រដីឡើងយ៉ាងផ្អែមដាស់ក្មេងដែលភ្ញាក់ហើយតែសង្ងំគេងក្នុងទ្រូងគេវិញឲ្យភ្ញាក់មុននិងទម្លាក់បបូរមាត់ទៅថើបថ្ពាល់ទន់ៗក្រហមព្រឿងៗនោះមួយខ្សឺតទៀត ធ្វើឲ្យថេហ៍
ខាំបបូរមាត់អៀនថ្ពាល់ក្រហមកាន់តែខ្លាំងឡើងដូចប៉េងប៉ោងទំទៅហើយ។"មើស៎ កុំថើប!" ថេយ៍រុញមុខជុងហ្គុកចេញបន្តិច ទាំងសម្លក់ថ្មែរ បើមិនរុញចេញទេប្រុសម្នាក់នេះប្រាកដថើបគេសឹកថ្ពាល់ពុំខាន បណ្ដោយមិនបានទេឆ្លៀតឪកាសណាស់។
"ថើបសង្សារខ្លួនឯងសោះខុសត្រង់ណា?" ជុងហ្គុកស្រាប់តែមិនពេញចិត្តភ្លាមៗ គ្រាន់តែចង់ថើបសង្សារខ្លួនឯងសោះមិនបានដែរឬ? គេគុំថ្ពាល់ក្រពុំទន់ៗនេះយូរហើយណា ហើយក៏ចាំឪកាសនេះមកយូរហើយដែរ ឥឡូវមានឪកាសហើយត្រូវតែឆ្លៀតទើបបានលិទ
"ចេញមើស៎! ទៅរៀន!" ថេយ៍រុញរាងក្រាស់ចេញមុននិងងើបរត់ទៅបន្ទប់ទឹកបាត់ ទុកឲ្យជុងហ្គុកអង្គុយញញឹមក្រវីក្បាលហួសចិត្តនិងក្មេងនេះជាខ្លាំង ពេលអៀនចឹងទៅកាន់តែគួរឲ្យស្រឡាញ់ ចាំមើលគេនិងធ្វើឲ្យថេយ៍អៀនរាល់ថ្ងៃនិងអាល៎បានឃើញមុខគួរឲ្យស្រឡាញ់មួយនេះរាល់ថ្ងៃដូចគ្នា។

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Azioneគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚