ផ្ដើមរឿង

176 14 0
                                    

សួរស្តីបាទ ខ្ញុំឈ្មោះគីមថេហ្យុង អាយុ17ឆ្នាំ ត្រូវហើយគឺខ្ញុំរៀនទី11ហើយ ហើយខ្ញុំក៏ជាសិស្សពូកែនៅក្នុងសាលាម្នាក់ដែរ ខ្ញុំពិតជាមាន  មោទនភាព លើខ្លួនឯងណាស់ រៀនក៏ពូកែ ស្អាតក៏ស្អាត ហិហិ។ ប្រទេសកូរ៉េខាងត្បូងទីក្រុងសេអ៊ូល ពិតជាស្រស់ស្អាតខ្លាំងណាស់ តែគួរឲ្យស្ដាយខ្ញុំរស់នៅតែម្នាក់ឯង តែមិនមែនខ្ញុំអត់មានម៉ាក់ប៉ានោះទេ ក៏ប៉ុន្តែ គាត់រស់នៅឯខេត្ត ត្រូវហើយ ទីកំណើតរបស់ខ្ញុំគឺជា ខេត្តដេហ្គួ ខ្ញុំត្រូវបានប្ដូរមករៀននៅសេអ៊ូលតាំងពីថ្នាក់ទី10 ប៉ារបស់ខ្ញុំក៏មានផ្ទះតូចល្មមនៅទីក្រុងដែរទើបខ្ញុំមកនៅតែម្ដង។ ខ្ញុំរស់នៅម្នាក់ឯងក៏ពិតមែន តែមិនឯការនោះទេ អ្នកទាំងអស់គ្នាដឹងទេ? ខ្ញុំមានមិត្តម្នាក់គេគឺជាមិត្តល្អរបស់ខ្ញុំ គឺ ផាកជីមីន ត្រូវហើយគេឈ្មោះ ផាកជីមីន អាយុ17ដូចខ្ញុំហើយក៏រៀនជាមួយខ្ញុំដែរ ផ្ទះរបស់គេក៏មានដែរ តែ.....។

"ថេយ៍ៗ!!" ផ្ទះរបស់គេក៏មានដែរ តែគេតែងតែមកផ្ទះខ្ញុំរហូត រហូតរាល់ម៉ោងរាល់វិនាទីគេនៅជាមួយខ្ញុំសឹងតែ24ម៉ោងទៅហើយ នេះហើយជាហេតុដែលខ្ញុំមិនមានអារម្មណ៍ឯការដែលគ្មានប៉ាម៉ាក់នៅក្បែរដូចគេឯង គេជាមិត្តល្អរបស់ខ្ញុំ។

"មីននី អ្វីនិង?"

"នេះរបស់ដែលឯងចូលចិត្ត យើងដឹងណាថេយ៍ឯងនៅមិនទាន់បានញាំអ្វីចូលពោះទេ!" ជីមីនបោះអាហារក្នុងដៃខឮដែលគេទិញមកឲ្យទៅថេយ៍។ បើគេមិនទិញយកមកឲ្យទេណា មិត្តគេម្នាក់នេះច្បាស់ជាមិត្តញាំបាយទេ។

"ហិហិ មិត្តនរណាគួរឲ្យស្រឡាញ់យ៉ាងនេះហ្ន៎?" ថេយ៍ច្បិចថ្ពាល់ប៉ោងៗដូចនំប៉ាវជីមីនបន្តិច ខ្នាញ់ណាស់ខ្នាញ់មិត្តម្នាក់នេះណាស់។ គេតែងតែយល់ចិត្តខ្ញុំរហូតបែបនេះ តើខ្ញុំពិតជាសំណាងណាស់មែនទេដែលមានមិត្តដូចជា
ជីមីននេះ ខ្ញុំសន្យាថានិងថែមិត្តភាពមួយឲ្យបានល្អបំផុត។

"ឆាប់ញាំទៅ យប់នេះយើងគេងទីនេះ មេឃយប់ហើយខ្ជិលទៅវិញ!" ជីមីនសើចលឹបភ្នែកណាស់ថេយ៍បន្តិចហើយក៏រត់ទៅក្នុងបន្ទប់បាត់ ទុកឲ្យថេយ៍ឈរក្រវីក្បាលហួសចិត្តនិងមិត្តគេម្នាក់នេះ។

តាមស្នេហ៍សុំសិទ្ធិថែអូនWhere stories live. Discover now