ភាគ03: ផ្ទះខ្ញុំមិនមានទឹកទេ សិស្សបងទៅផឹកនៅផ្ទះសិស្សច្បងទៅ!

78 11 0
                                    

តាមផ្លូវធាក់កង់សុខៗ ថេយ៍ស្រាប់តែមានអារម្មណ៍ថាមានអ្នកតាមគេពីក្រោយ មិនបង្អង់យូរគេក៏ងាក់ក្រោយមើលចង់ដឹងថាជានរណាតែជើងនៅតែធាក់កង់ទៅមុខដដែល។

"សិស្សច្បង?" ថេយ៍ឈប់កង់ងក់ បន្លឺហៅជុងហ្គុកដែលជិះតាមគេ

"បាទ?" សម្លេងមាំក្រាស់បន្លឺតបវិញយ៉ាងពិរោះផ្អែម

"ហេតុអីក៏ជិះតាមខ្ញុំ?" ថេយ៍ចងចិញ្ចើមសួររាងក្រាស់

"បងជូនថេយ៍ទៅផ្ទះ!"

"មិនរំខានសិស្សច្បងទេ ខ្ញុំអាចទៅខ្លួនឯងបានសិស្សច្បងទៅផ្ទះវិញចុះ!" ថេយ៍តបវិញ ទាំងញញឹមមិនសមដាក់រាងក្រាស់ គេក៏ក្រែងចិត្តដែរ មេឃក៏រាងធ្លាក់ភន្លឺតិចៗហើយ យម្រាំជុងហ្គុកជូនគេទៅដល់ផ្ទះ និងត្រឡប់ទៅផ្ទះគេវិញមេឃយប់ល្មម។

"បងប្រាប់ហើយសម្រាប់ថេយ៍ម្នាក់ គ្មានទេពាក្យថារំខាននោះ បងពេញចិត្តនិងធ្វើសម្រាប់ថេយ៍ រឿងអ្វីក៏ដោយ!" តើឲ្យគេប្រាប់ប៉ុន្មានដងទៀត? សម្រាប់ថេយ៍គ្មានទេពាក្យថារំខាននោះ រឿងអ្វីក៏ដោយឲ្យតែធ្វើដើម្បីថេយ៍គេពេញចិត្តនិងធ្វើគ្រប់យ៉ាង។

"ក-ក៏តាមចិត្តសិស្សច្បង!" ថេយ៍ខាំមាត់ ថ្ពាល់បែមុខចេញ ថ្ពាល់ចាប់ផ្ដើមក្រហមព្រឿងៗ គេធាក់កង់ទៅមុនជុងហ្គុកបាត់ មិនដឹងថាហេតុអីទេបានជាគេស្រាប់តែអៀននិងពាក្យសម្ដីជុងហ្គុកនិយាយមុននេះ។
ជុងហ្គុកសើចក្រវីក្បាលបន្តិចហួសចិត្តនិងក្មេងនេះ បើអាចគេចង់តែចាប់ក្រញិចឲ្យណាណីទេតើ។

+ផ្ទះថេយ៍

"អរគុណសិស្សច្បង!" មលដល់ផ្ទះថេយ៍ប្រញាប់ឪនក្បាលអរគុណជុងហ្គុកដែលជូនគេមកដល់ផ្ទះយ៉ាង សុវត្ថិភាព។

"នេះមិនហៅបងចូលផឹកទឹកសិនទេហ្អី?" ជុងហ្គុកចងចិញ្ចើមសួររាងតូចដែលឈរ ថ្មឹងមុខរបងផ្ទះ

"ផ្ទះខ្ញុំមិនមានទឹកទេ សិស្សបងទៅផឹកនៅផ្ទះសិស្សច្បងទៅ!" មិនមែនមិនមានទេតែមិនចង់ឲ្យផឹក មិនដឹងថាចូលទៅក្នុងផ្ទះគេហើយមានឪកាស ចាប់រំលោភគេទៅគិតយ៉ាងមិច?

"ចឹងបងទៅវិញហើយ ស្អែកជួបគ្នា!" ជុងហ្គុកសើចដើម.ក បន្តិចលើកដៃទៅអង្អែលក្បាលថេយ៍តិចៗហើយគេក៏ធាក់កង់ចេញទៅបាត់ ក្រោមក្រសែភ្នែកថេយ៍ឈរមើលទាល់តែជុងហ្គុកជិះទៅផុតបាត់ លែងឃើញរូបរាងទៀត ទើបថេយ៍ដើរចូលទៅក្នុងផ្ទះ។

"ឯងឆ្កួតហើយអាថេយ៍អ្ហើយ!" ថេយ៍ស្រែកបន្ទោសខ្លួនឯងពេញផ្ទះ នៅសុខៗក៏ញញឹមឡើងម្នាក់ឯង នឹកពីសកម្មភាពដែលជុងហ្គុកអង្អែលក្បាលគេមុននេះ ចាប់ផ្តើមអៀនក្ដៅមុខភាយៗតែឯង ឆ្កួត!! ឆ្កួតមែនទែនហើយ!!

ខ្ញុំស្រលាញ់មនុស្សស្រី ត្រូវហើយខ្ញុំជា មនុស្សប្រុសត្រូវតែស្រឡាញ់មនុស្សស្រី!
មិចនិងអាចទៅ?? បើសិស្សច្បងជុងហ្គុកនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត
ជឿទេថាខ្ញុំនិងសម្លាប់គេចោល។ ខ្ញុំឆ្ងល់? ហេតុអីក៏គាត់តាមញ៉ែញ៉ងខ្ញុំបែបនេះរហូត? ទាំងដែលមានមនុស្សស្រីច្រើនណាស់ដែលចង់បានគាត់ ស្រីៗទាំងនោះទាំងស្អាត ទាំងឆ្លាត ទាំងពូកែ សាកសមនិងគាត់ជាប្រុសសង្ហារ តែ?? ហេតុអីក៏គាត់បែរជាមកតាមមនុស្សប្រុសដូចជាខ្ញុំទៅវិញ?
ខ្ញុំជាប្រុសគាត់ក៏ជាប្រុស! មិចនិងអាចគាត់ស្រឡាញ់ខ្ញុំពិតនោះ? ប្រហែលជាគាត់គ្រាន់តែចង់តាមខ្ញុំលេងសើចប៉ុណ្ណោះ! បែបនិងក៏ល្អដែរព្រោះខ្ញុំស្រឡាញ់មនុស្សស្រី។

+ភូមិគ្រឹះចន

កង់កូនប្រុសពៅនៃវងត្រកូល រេម៉ុន ឈប់ចតពីមុខភូមិគ្រឹះ រាងសង្ហារ ស្ថិតក្នុងឯកសណ្ឋានសិស្សសាលាជះរាងយ៉ាងសង្ហារ បោះចំហានសម្ដៅទៅក្នុងភូមិគ្រឹះ ទឹកមុខដែលញញឹមស្រស់មុននេះក៏ត្រូវទម្លាក់ចុះ លិចមកវិញនៅទឹកមុខមាំទាំ មានអំណាចវិញ ពេលដែលជើងគេមកជាន់ក្នុងភូមិគ្រឹះនេះ វាកម្រណាស់ សូម្បីតែម៉ាក់ប៉ារបស់គេក៏មិនសូវបានឃើញ ជុងហ្គុកញញឹមឬសើចទេ និយាយរួមទៅគឺមានតែថេហ្យុងម្នាក់ប៉ុណ្ណោះដែលបានឃើញ ស្នាមញញឹមលើផ្ទៃមុខសង្ហាររបស់គេ ។

"មកវិញហើយហេស៎ប្រុសពៅ មស់! លាងដៃនិងអាល៎បានញាំបាយ!" លោកចនបន្លឺស្រដីឡើងពេលឃើញកូនប្រុសពៅរបស់គាត់ចូលមកក្នុងភូមិគ្រឹះ

"អត់ទេប៉ា ខ្ញុំញាំអីមករួចហើយ!" ឆ្លើយតបនិងឪពុកហើយ ជុងហ្គុកក៏ដើរហួសទៅបន្ទប់គេបាត់មិនចាំ ស្ដាប់លោកចននិយាយបន្តទៀត លោកចនក្រវីក្បាលហួសចិត្តនិងកូនប្រុស គេតែងតែបែបនេះហើយ កម្រណាស់ដែលឃើញគេញាំអាហារជាគ្នានៅផ្ទះ

មកដល់បន្ទប់ ជុងហ្គុកបោះកាតាបទៅលើគ្រែគេងធំរបស់គេហើយទម្លាកកាយមាំទៅលើពូកទន់ៗបិទភ្នែកសង្ងំបន្តិច ក្នុងបន្ទប់របស់គេសឹងតែគ្មានពណ៌អ្វីសោះតែម្ដង គឺវាងងឹតឈឹង គ្រែពណ៌ខ្មៅ កម្រាលពូក ភួយ ខ្នើយ ផ្ទៃបន្ទប់ទាំងមូលសុទ្ធតែជាពណ៌ខ្មៅ មានតែភ្លើងពណ៌ក្រហមលាយស្វាយ ដែលភ្លឺនៅក្នុងផ្ទៃបន្ទប់ប៉ុណ្ណោះ អាចឲ្យយើងឃើញហើយ គួរឲ្យខ្លាច!! តែបើឲ្យ admin នៅក្នុងបន្ទប់នេះតែពីរនាក់ jungkook oh yeah!!🫦><

======
រងចាំភាគបន្ត

តាមស្នេហ៍សុំសិទ្ធិថែអូនWhere stories live. Discover now