ភាគ06: បងប្រកួតហត់ណាស់ សុំកម្លាំងចិត្តពីថេយ៍បន្តិចមក

58 11 0
                                    

"សិស្សច្បងមករកអាក្មេងនោះទៀតហើយ!" ងាកមកមើលផ្នែកម្ខាងទៀតបង្ហាញឲ្យយើងឃើញនារីសិស្សសាលា3នាក់ ឈរមើលពីសកម្មភាពដែលជុងហ្គុកដែលឈរនិយាយជាមួយថេយ៍មុននេះទាំងក្ដៅក្រហាយ why?? ព្រោះនាងលួចស្លាញ់ជុងហ្គុកយូរហើយ តែជុងហ្គកមិនបានខ្វល់ពីនាងសោះ ជុងហ្គុកតែងតែតាមថេយ៍រហូតបែបនិងហើយទើបនាងមានចិត្ត ច្រណែន ថេយ៍រហូតមក។

+កង់ទីន

ជីមីននិងថេហ្យុងអង្គុយញាំអាហារថ្ងៃត្រង់ នៅកង់ទីនយ៉ាងស្ងាត់ស្ងៀមបំផុត ថ្ងៃនេះដូចជាស្ងាត់ខ្លាំងមិនបានឃើញសិស្សច្បងមករញ៉េរញ៉ៃទៀតសោះ?

បានអីឃើញបើថ្ងៃនេះក្រុមថ្នាក់ជុងហ្គុកមានម៉ោងប្រកួតកីឡា2ម៉ោង សិស្សានុសិស្សនៅគ្នាទៅមើលការប្រកួតអ៊ូអរ អត់តែជីមីននិងថេហ្យុងអង្គុយញាំបាយធ្វើមិនដឹង។ មិនមែនពួកគេមិនដឹងថាក្រុមជុងហ្គុកប្រកួតទេ យ៉ុនហ្គីបានប្រាប់ជីមីតាំងពីម្សិលមកម្លេះ គ្រាន់តែគេមិនទាន់ទៅមើល ឥឡូវនេះឃ្លានសុំញាំអីសិនហើយចង់ប្រកួតអីប្រកួតទៅ។

សម្លេងសម្រែកស្រែក របស់សិស្សានុសិស្សស្រែកហ៊ូ លាន់លឺគ្រល ពេញទីលានតារាងបាល់ ជាកម្លាំងចិត្តដល់ក្រុមអ្នកប្រកួត របស់សាលា KL School (អត់ដឹងចេះតែដាក់ទៅ><) និងសាលាផ្សែងទៀត ដែលមកចូលរួមប្រកួត។
កំពុងតែប្រកួតភ្នែកចេះតែសម្លឹងមើលដូចជារកនរណាម្នាក់យ៉ាងចឹង កម្លាំងដែលមានគិតការគេនិងមកមើលខ្លួនប្រកួតតែឥឡូវក៏រលាយបាត់អស់ ខំសម្លឹងរកមើលដែរតែមិនឃើញសោះ។

"ហេតុអីមិនមកមើល!" កាន់តែគិតកាន់តែឆ្ងល់ ជុងហ្គុកឈប់រត់ឈរមួយកន្លែងចងចិញ្ចើមចូលគ្នាទឹកមុខក្រម៉ូវអន់ចិត្ត អស់កម្លាំងគ្មានកម្លាំងក្នុងការប្រកួតតទៀត ព្រោះមិនបានឃើញគេមកមើលខ្លួនប្រកួត។
ទឹកមុខដែលក្រម៉ូវអន់ចិត្តមុននេះក៏រសាត់បាត់អស់ រំលិចមកវិញនូវទឹកមុខញញឹមស្រស់ កម្លាំងចិត្តក៏មានឡើងវិញ ×10 ព្រោះតែមនុស្សដែលគេតាមរកចង់ដឹងថាគេនិងមកមើលខ្លួនឬអត់ ពេលគេពិតជាមកមើលមែន គ្រាន់តែឃើញមុខតូចៗ ភ្នែកមូលលីងឡង់ៗ បបូរមាត់ផ្កាឈូកគួរឲ្យចង់បឺតនោះហើយ កម្លាំងចិត្តកម្លាំងកាយមិនដឹងថាមកពីណាទេ ជុងហ្គុកសុតសុី2គ្រាប់បាត់ទៅហើយក្នុងរយៈពេលត្រឹម5នាទីសោះ។

"ហ៊ូ~សិស្សច្បងជុងហ្គុកពូកែណាស់!"
"បងជុងហ្គុកពូកែណាស់!"
"សង្ហារហើយថែមទាំងពូកែទៀតពិតជាឡូយណាស់!" សម្លេងសិស្សស្រីៗស្រួយស្រេះ ស្រែកហ៊ូ សរសើរពីសមត្ថភាពរបស់ជុងហ្គុក ទាំងសង្ហារទាំងមានទាំងមានទេពកោសល្យ រៀនពូកែ ពូកែគ្រប់យ៉ាង។

"គ្មានសង្ហារគ្មានពូកែស្អីផង!" ថេយ៍បន្លឺឡើងទាំងពែបមាត់ពែប.ក ជ្រេញ ជ្រេញណាស់ ពួកនាងមើលយ៉ាងមិចបានឃើញជុងហ្គុកសង្ហារ? គ្មានសង្ហារទេចាញ់គេសោះ។

"បងយ៉ុនស៊ូៗ បងយ៉ុនស៊ូៗ!" ជីមីគ្រវីក្បាលហួសចិត្តនិងមិត្តបន្តិចមុននិងបែមកស្រែក ផ្ដល់កម្លាំងចិត្តឲ្យសង្សារដែលកំពុងតែប្រកួតនោះវិញ។ ឯថេយ៍វិញអង្គុយស្ងៀមមិនស្រែកមិនហើបមាត់បន្តិចសោះ តែភ្នែកសម្លឹងមើលតែជុងហ្គុកម្នាក់គត់ គ្រាន់តែលឺសិស្សស្រីក្បែរខ្លួនស្រែកហៅឈ្មោះជុងហ្គុក ធ្វើឲ្យថេយ៍ដែលអង្គុយជិតឯណេះ មិនចូលចិត្តភ្លាមៗ មិនចូលចិត្តឲ្យសិស្សស្រីទាំងអស់នោះសរសើរ មិនចូលចិត្តពេលពួកនាងហៅជុងហ្គុកបង
មិនចូលចិត្តសោះតែម្ដង។

កន្លងផុតទៅ2ម៉ោងកាប្រកួតក៏បានរួចរាល់ហើយក្រុមដែលឈ្នះគ្មាននរណាគេគឺក្រុមជុងហ្គុកនិងឯង។ ឯថេយ៍បន្ទាប់ពីមើលការប្រកួតចប់ហើយជីមីនអ៊ូសទៅកន្លែងកីឡាករទាំងអស់សម្រាក់ គេចង់ទៅមើលសង្សារផ្ដល់កម្លាំងចិត្តឲ្យសង្សារ ឯថេយ៍ចេះតែដើរៗតាមមិត្តចឹងទៅ។

"បង!" ជីមីនស្ទុះទៅរកយ៉ុនហ្គី ផ្ដល់កម្លាំងចិត្តឲ្យដោយការថើបជុបៗ មិនក្រែងចិត្តមិត្តរួមក្រុមសោះតែម្ដង។

"ថេយ៍~!" សម្លេងមាំក្រាស់បន្លឺឡើងឲ្យថេយ៍ងាកទៅមើលតាមប្រភពសម្លឹងដែលដង្ហើយហៅគេមុននេះ

"មករកបងមែនទេ?" ជុងហ្គុកបន្លឺឡើងទាំងឪនមុខសង្ហារទៅជិតមុខតូចៗ ញញឹមញាក់ចិញ្ចើមច្រឡឺម

"នរណាថា?" ថេយ៍មិនឆ្លើយបែជាសួរត្បកទៅរាងក្រាស់វិញ ធ្វើឲ្យជុងហ្គុកដែលញញឹមស្រស់មុននេះ ទម្លាក់មុខចុះវិញភ្លាមៗរបៀបអន់ចិត្ត តែគិតហេស៎ថាថេយ៍ខ្វល់ជាមួយ? ហ៉ឹស កុំសង្ឃឹម។

"បងប្រកួតហត់ណាស់ សុំកម្លាំងចិត្តពីថេយ៍បន្តិចមក!" ឃើញគេមិនខ្វល់ ជុងហ្គុកទម្លាក់ក្បាលទៅលើស្មានតូចសុំកម្លាំងចិត្តពីបេះដូង

"គ្មានកម្លាំងចិត្តឲ្យទេ" ថេយ៍រុញក្បាលនាយក្រាស់ចេញ សម្លក់មុខជុងហ្គុកថ្មែរ

====
រងចាំភាគបន្ត

តាមស្នេហ៍សុំសិទ្ធិថែអូនWhere stories live. Discover now