ភាគ07: បើចឹងឈប់រំខានជីមីនទៅ ចាំបងរើទៅនៅជាមួយថេយ៍វិញល្អទេ?

55 10 0
                                    

"បងប្រកួតហត់ណាស់ សុំកម្លាំងចិត្តពីថេយ៍បន្តិចមក!" ឃើញគេមិនខ្វល់ ជុងហ្គុកទម្លាក់ក្បាលទៅលើស្មានតូចសុំកម្លាំងចិត្តពីបេះដូង

"គ្មានកម្លាំងចិត្តឲ្យទេ!" ថេយ៍រុញក្បាលនាយក្រាស់ចេញ សម្លក់មុខជុងហ្គុកថ្មែរ អាប៉ិនេះបានគេមិនមាត់ៗកាន់តែហ៊ានខ្លាំងហើយតើ

"សួស្តីសិស្សប្អូន!"ថេយ៍ឈរសម្លក់មុខជុងហ្គុកស្រាប់តែមានសម្លេងមួយបន្លឺឡើងក្បែរនាយតូច ថេយ៍ងាក់ទៅមើលទើបដឹងថាជា÷

"Aww!! សិស្សច្បង យ៉ុនហា!!" ថេយ៍ភ្ញាក់បើកភ្នែកឡង់ៗ ញញឹមតិចៗរាក់ទាក់ទៅនាយសង្ហារវិញដែលមាននាមជាសិស្សច្បង

"នេះថេយ៍មកមើលការប្រកួតដែរមែនទេ?" យ៉ុនហាស្រដីសួរទៅនាយតូចទាំងញញឹមស្រស់ តែគេមិនបានដឹងទេថាមានមនុស្សម្នាក់កំពុងតែឈរមុខក្រញ៉ូវ សម្លក់សម្លឹងស្ទើរតែជ្រុះគ្រាប់ភ្នែកហើយនោះ។

"បាទ សិស្សច្បងចូលរួមប្រកួតដែរមែនទេ?" ជាទម្លាប់គេតែងតែរួសរាយបែបនិង ថេយ៍បន្លឺសួរយ៉ុនហាវិញ

"បាទ! បងប្រកួតជុំទី2 ថេយ៍នៅមើលបងប្រកួតទេ?"

"គឺ-" ថេយ៍គ្រាន់តែហើបមាត់មិននិយាយផងក៏មានសម្លេងមាំក្រាស់មួយបន្លឺឡើងឆ្លើយជំនួស

"មិនមើលទេ ថេយ៍ត្រូវម៉ោងរៀនហើយ!" ជុងហ្គុកចូលមកឈរចំកណ្ដាលបាំងថេយ៍ឆ្លើយជំនួសគេទាំងទឹកមុខមាំស្មើរធេងដាក់យ៉ុនហា

"អរ មិនអីទេបើចឹងបងលាសិនហើយថេយ៍!" យ៉ុនហាញញឹមបន្តិចមុននិងលានាយតូចទៅវិញបាត់ នៅយូរមិនបានទេប្រូមុខទន្សាយកាប់ងាប់ឡូវហើយ។

"យ៉ាងសិស្សច្បងនិង? ខ្ញុំមិនមានម៉ោងរៀនទេ!" ថេយ៍ស្រាប់តែម៉ូម៉ៅភ្លាមៗ មិនពេញចិត្តនិងចម្លើយជុងហ្គុកនិយាយមុននេះ គេមិនមានម៉ោងរៀនទេគ្រូលីប2ម៉ោងឯណោះ។

"មិនចង់ឲ្យថេយ៍ទៅមើលអាម្នាក់នោះលេង បើថេយ៍មិនមានម៉ោងរៀនទេ តស់! ទៅញាំបាយជាមួយបង!" ជុងហ្គុកចាប់ដៃតូចបណ្ដើរចេញទៅវិញ ទាំងថេយ៍មិនព្រម ខំប្រឹងប្រកែក

"អត់ទេខ្ញុំញាំរួចហើយ!" នាយតូចខំប្រឹងបំបេះដៃជុងហ្គុកចេញតែការខំប្រឹងរបស់គេអស់កម្លាំងទទេរៗ

"មិនញាំក៏បានដែរ ថេយ៍គ្រាន់តែអង្គុយកំដរបង!" ដោយមិនចង់ប្រកែកច្រើន ទោះបីប្រកែកក៏គ្មាន ប្រសិទ្ធភាពដែរមានតែព្រមទៅតាមគេចាប់អ៊ូសចឹងទៅ។

+កង់ទីន

ជុងហ្គុកអង្គុយដោយមានចានបាយនិងទឹកក្រូចមួយកែវ ឯថេយ៍វិញ ស្រ្តូបឺរីក្រឡុងមួយកែវនិងខេករសជាតិស្ត្រូបឺរីមួយចានដែរ គេប្រកែកហើយថាមិនចង់ទេ តែជុងហ្គុក
មានៈទិញឲ្យគេញាំទាល់តែបាន។

"យ៉ាងមិចដែរ?" ថេយ៍ជ្រួញចិញ្ចើមឆ្ងល់
សុខៗជុងហ្គុកស្រាប់តែបន្លឺសួរគេឡើងទាំងគ្មានក្បាលកន្ទុយបែបនេះ?

"???"

"គឺថេយ៍នៅតែម្នាក់ឯងបែបនិងយ៉ាងមិចដែរ ខ្លាចឬអត់ ឯកការឬអត់?" គេចង់សួរថេយ៍ដែលការរស់នៅតែម្នាក់ឯងបែបនិងយ៉ាងមិចដែរ ត្រូវការមានអ្នកទៅនៅជាមួយឬអត់?

"មិនអីទេ ក៏មានជីមីនឧស្សាហ៍លេងឬក៏គេងជាមួយ សិស្សច្បងសួរធ្វើអី?" ហេតុអីនៅ
សុខៗស្រាប់តែចង់ឃើញរឿងគេរស់នៅម្នាក់ឯងចឹង រាល់ដងមិនឃើញសួរផង

"បើចឹងឈប់រំខានជីមីនទៅ ចាំបងរើទៅនៅជាមួយថេយ៍វិញល្អទេ?" ជុងហ្គុកមិនឆ្លើយតែសួរបកទៅនាយតូចវិញទាំងញញឹមខិល។ ធ្វើឲ្យថេយ៍សើចហួសចិត្តនិងគំនិតរបស់គេជាខ្លាំង មនុស្សកំពុងតែស្អប់មិនចង់ទាំងជួបមុខផង ឲ្យរើទៅនៅជាមួយបានដោយរបៀបណា ស្រួលមិនស្រួលថេយ៍ស្ទះទ្រូងស្លាប់មិនខានទេបើសម្ដីនិយាយចេញមកញ៉ែញ៉ងមិនដាច់ពី
មាត់សោះចឹងនោះ។

"ថេយ៍គិតថាល្អទេ?" មិនអស់ចិត្តជុងហ្គុកបន្លឺសួរនាយតូចម្ដងទៀតពីគំនិតដែលគេចង់រើទៅនៅជាមួយ គេសួរទាំងធ្វើភ្នែកម៉ក់ៗ គួរឲ្យគ្រឺតណាស់បើអាចចង់តែហក់ទៅចាប់ច្របាច់.ក អាប៉ិមុខទន្សាយនេះឲ្យស្លាប់នៅកន្លែងកើតហេតុទេលោកអ្ហើយ!

"ហ៉ឹសៗ មិនរំខានសិស្សច្បងទេ!" ថេយ៍សើចហ៉ឹសៗមិនសូវសមដាក់ជុងហ្គុកវិញ

"អ្ហឹម~មិនរំខានទេបងពេញចិត្តណាស់!"

====
រងចាំភាគបន្ត

តាមស្នេហ៍សុំសិទ្ធិថែអូនWhere stories live. Discover now