Morning
ថេយ៍ប្រញាប់ក្រោករៀបចំខ្លួន ពាក់ឯកសណ្ឋានសិស្សសាលាយ៉ាងរៀបរយ ថ្ងៃនេះគេភ្ញាក់លឿនជាងរាល់ដង ព្រោះជាថ្ងៃប្រលងឆមាសផង ត្រូវតែទៅសាលាឲ្យមុនម៉ោង។
......
សិស្សានុសិស្សនាំគ្នាមកសាលាជារឿយៗ អ្នកខ្លះក៏ដើរម្នាក់ឯងអ្នកខ្លះទៀតក៏ដើរជាមួយមិត្ត សង្សារអ៉ីចឹងទៅ ឯថេយ៍ក៏ដើរជាមួយជីមីនជាមិត្តសម្លាញ់ នាំគ្នាទៅថ្នាក់។"ឈប់សិន!" មលដល់ទ្វារបន្ទប់ថ្នាក់ក៏មានសិស្សស្រី2.3នាក់ឈរ ស្កាត់ផ្លូវឲ្យរាងតូចពីនាក់ឈប់
"មានការអី?" ថេយ៍ស្រដីឡើងសួរទៅពួកឯង ទាំងឆ្ងល់
"ឯងត្រូវជាអីនិងសិស្សច្បងជុងហ្គុក?" ហ្សីណានាងស្រដីសួរឡើង ឯកថានាងច្រណែនក៏បានដែរ ដែលជុងហ្គុកទៅស្និលស្នាលនិងរាងតូចជាងនាង(យី!! ខ្លួនឯងជាស្អីនិងហ៎?)
"សួរធ្វើអី?" ថេយ៍មិនឆ្លើយបែរជាសួរបកទៅនាងវិញទាំងទឹកមុខស្មើរធេញ
"យើងប្រមានឯងណាថេហ្យុង ឈប់ទៅរញ៉េរញ៉ៃនិងសិស្សច្បងជុងហ្គុកទៀត!" ហ្សីណាបន្លឺឡើងគម្រាមនាយតូច
"នាងចង់ធ្វើស្អីយើង?" ថេយ៍លើកចិញ្ចើមម្ខាងសួរនាងវិញ ទាំងហួសចិត្តបើគេស្និទស្នាលចង់ធ្វើអីគេ?
"ធ្វើស្អីឯងចាំតែមើលទៅ!!" ហ្សីណាលើកដៃចង្អុរមុខថេយ៍ សម្លក់មុខថេយ៍ស្ទើរតែជ្រុះគ្រាប់ភ្នែកមុននិងដើរបំបុកស្មាថេយ៍និងជីមីនចាញទៅបាត់។
"ឯងកុំខ្វល់និងពួកនាងអី!" ជីមីនទះស្មាថេយ៍តិចៗ
"មិនប្រកាន់មនុស្សឆ្កួតទេ!" ថេយ៍ញញឹមលឹបភ្នែកដាក់ជីមីនបន្តិចមុននិងដើរទៅរកតុអង្គុយ ទុកឲ្យជីមីនឈរគ្រឺតក្នាញ់និងរាងតូច គេជាbttក្នាញ់ចង់ចាប់ក្រញិចថេយ៍ប៉ុណ្ណឹងហើយចុះទម្រាំជុងហ្គុកទៀតតើក្នក់ក្នាញ់ចង់ចាប់ក្រញិចគេប៉ុណ្ណាទៅ?
សម្លេង ម៉ោងរោទ៍បន្លឺឡើង បន្ទាប់ពីបញ្ចប់ម៉ោងប្រលងហើយ បញ្ជាក់ថាដល់ម៉ោងសិស្សានុសិស្សដល់ម៉ោងត្រូវទៅ
"តោះទៅយើងឃ្លានហើយ!" ថេយ៍បន្លឺឡើងទាំង កូពោះគ្រូកៗ ព្រឹកមិចអត់បានញាំអីផង ត្រូវអង្គុយប្រលងមួយម៉ោងទៀត ឥឡូវឃ្លានខ្លាំងហើយ។

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚