+សាលាវិទ្យាល័យ
សិស្សានុសិស្សទាំងអស់នាំគ្នាចូលរៀនតាមថ្នាក់និមួយៗ ដោយយកចិត្តទុកដាក់បំផុតព្រោះនេះជាឆ្នាំដែលត្រូវប្រលងហើយ មិនអាចនៅឡេសឡោះៗ បានទៀតទេ។ តែខុសប្លែកត្រង់ថាថ្ងៃនេះជុងហ្គុកមិនបានមកសាលាទេ ក៏មិនដឹងថាគេកើតអ្វីដែរ សូម្បីតែ យ៉ុនហ្គី ហូស៊ុក ឆាអ៊ុនវូក៏មិនបានដឹងដែរថាគេទៅណា។
"ឯងដឹងទេថាអាហ្គុកទៅណា?" ហូស៊ុកបន្លឺលើងសួរមិត្តទាំងឆ្ងល់ ជុងហ្គុកមិនដែលសម្រាកដោយមិនបានសុំច្បាប់លោកគ្រូទេ តែម្ដងនេះសម្រាក់ដោយគ្មានដំណឹងបន្តិចសោះ សូម្បីតែលេខក៏ខលមិនចូលដែរ ធ្វើឲ្យមិត្តគេឯណេះមានការបារម្ភជាខ្លាំង ជាពិសេសគឺថេយ៍ បន្ទាប់ពីចេញពីផ្ទះថេយ៍ គេមិនបានប្រាប់មួយម៉ាត់ថាទៅណា?
"យើងមិចនិងដឹងបើនៅជាមួយឯងមួយថ្ងៃហើយ!" អ៊ុនវូតបទៅហូស៊ុកវិញ យប់មិញគេនៅជាមួយហូស៊ុកមួយយប់ហើយសួរគេមិចនិងដឹង
"អាយ៉ុន?"
"មិនដឹងទេ!"
"ឆុយ! គ្មានអាណាដឹងម្នាក់សោះចុះវាទៅណា?"
"ឯងទៅខ្វល់អីធ្វើដូចមិនដឹងចរឹកវាហាស៎!"
===
+ឃ្លាំង
ថ្ងៃនេះជុងហ្គុកមិនបានទៅសាលា បន្ទាប់ពីចេញពីផ្ទះថេយ៍មក ហ្វាងខលប្រាប់ថានៅឯឃ្លាំងមានបញ្ហារបន្តិចបន្តួចត្រូវការគេទៅដោះស្រាយជាបន្ទាន់ទើបគេប្រញាប់ប្រញាល់ទៅតែម្ដង។
"ភ្ញៀវមិនពេញចិត្តទំនិញរបស់យើងច្រើនណាស់ចាហ្វាយ ខ្ញុំព្យាយាមដោះស្រាយហើយតែពួកគេមិនស្ដាប់ទាល់តែសោះ គឺត្រូវការឪ្យយើងសងថ្លៃជំនឿចិត្តដល់គេ!" ហ្វាងរៀបរាប់ប្រាប់ទៅជុងហ្គុកទាំង ស្មុគស្មាញ អីវ៉ាន់ទំនិញរបស់គេសុទ្ធតែល្អៗ មិនដែលមានបញ្ហាពីមុនមកទេ តែមួយរយៈនេះចេះតែមានបញ្ហារហូត ភ្ញៀវដែលទទួលបានទំនិញហើយសុទ្ធតែមិនពេញចិត្តនៅទំនិញរបស់គេសឹងតែ80ភាគរយទៅហើយ!
"បងហ្វាង យកប្រាក់មួយចំនួនទៅសងថ្លៃជំនឿចិត្តនិងសុំទោសពួកគេឲ្យបានគាប់ចិត្ត លើកក្រោយយើងគួរតែពិនិត្យឲ្យបានល្អិតល្អន់ជាងនេះ!" បើបញ្ហាមកដល់ដំណាក់កាលនេះហើយមានតែ សងថ្លៃជំនឿចិត្តភ្ញៀវនិងចេញមុខសុំទោសឲ្យបានគាប់ចិត្តហើយលើកក្រោយថានិងមិនមានបញ្ហារនេះកើតឡើងម្ដងទៀត។
"បាទចាហ្វាយ!" ហ្វាងទទួលបញ្ជាមុននិងចាក់ចេញទៅបំពេញការងាររបស់គេវិញ។
បន្ទាប់ពីហ្វាងចេញទៅផុត ជុងហ្គុកអង្គុយគិតស្មុកស្មាញតែម្នាក់ឯង។ តើវាអាចមានរឿងបែបនេះដោយរបៀបណា? ទំនិញរបស់គេបានពិនិត្យល្អិតល្អន់ខ្លាំងណាស់ ហើយទំនិញដែលគេនាំចូលមកសុទ្ធតែរបស់ល្អៗ តើអាចទេភ្ញៀវទាំងនោះ ភូតកុហកគេ? ឬក៏មាន ជនបង្កប់?។ គិតហើយគិតទៀត នៅតែគិតមិនចេញ តែចាំមើលបន្តទៀតបើរឿងនេះនៅតែកើតឡើងជាលើកទី2ម្ដងទៀត គេនិងចេញមុខចាត់ការដោយខ្លួនឯងម្ដងហើយទើបបាន។
+ល្ងាច
បន្ទាប់ពីចេញពីសាលាម៉ោង6ល្ងាច ថេយ៍ចាប់ផ្ដើរៀបចំអាហារដើម្បីញាំចំអែតក្រពះ ព្រោះពេលនេះគេពិតជាឃ្លានខ្លាំងណាស់។
ទ៉ីង!! ទ៉ីង!!= សម្លេងកណ្ដឹងផ្ទះបន្លឺឡើង ដាស់អារម្មណ៍អ្នកដែលកំពុងតែញាំឆ្ងាញ់ជ្រួចចិញ្ចើមនឹកខឹងជាខ្លាំង នរណាគេអីក៏គ្មានសុជីវធម៌សោះចឹងមកចុចកណ្ដឹងអីនៅពេលនេះ? មិនដឹងថាម៉ោងគេកំពុងតែញាំបាយទេហេស៎ ចាំមើលតែចេញទៅវាយឲ្យស្លាប់តែម្ដង។
ដំណើរតូចៗបោះសម្ដៅទៅរបងផ្ទះដើម្បីបើកមើលថាអ្នកណាដែលចុចកណ្ដឹងមិននេះ
"Aww!! សិស្សច្បង!" ថេយ៍ភ្ញាក់ព្រើត ក្រញាងខ្លួនឃើញមនុស្សប្រុសម្នាក់ដែលមាននាមជាសិស្សច្បងគេ ឈរទាល់មុខគេយ៉ាងសង្ហារញញឹមស្រស់តែម្ដង
"សិស្សច្បងមករកអីមែនទេ?" ក្នុងចិត្តគឺដឹងហើយថាគេមករកអី តែធ្វើជាសួរដូចជាមិនដឹងមិនចាំរឿងអ្វីសោះ
"បងមកយកចម្លើយពីថេយ៍!" ជុងហ្គុកញញឹមរីកស្ទុះចូលទៅក្នុងផ្ទះនាយតូច ដោយមិនទាន់បានការអនុញ្ញាតពីម្ចាស់ផ្ទះគេផង
.......
"បងពិតជាស្រឡាញ់ថេយ៍ពិតមែន បើថេយ៍មិនជឿ! បងនិងធ្វើឲ្យថេយ៍ឃើញថាបងពិតជាស្រឡាញ់អូនពិតមែន ស្រឡាញ់អស់ពីបេះដូងមួយនេះ!" ជុងហ្គុកចាប់ដៃតូចដូចបន្លាក្រូចមកដាក់លើទ្រូងខាងឆ្វេងរបស់គេឲ្យថេយ៍បានស្ដាប់សម្លេងបេះដូងមួយនេះ ថាវាពិតជា
ស្រឡាញ់ថេយ៍ខ្លាំងណាស់"ថេយ៍ តើអូនអាចផ្ដល់ឪកាស់ឲ្យបងដើម្បីមើលថែអូនម្ដងទេ?" ម្ដងនេះគេនិយាយដោយទឹកមុខស្មើរ ស្នើរសុំឪកាស់ដើម្បីមើលថែថេយ៍បានម្ដង
"គឺ.....!!!" តើឲ្យគេនិយាយបែបណា ព្រមឬមិនព្រម? ជុងហ្គុកជាកូនអ្នកមានមុខមានមាត់ក្នុងសង្គមម្នាក់ តើឲ្យគេជាកូនអ្នកក្រីក្រគ្មានអ្វីសោះមកពីជនបទដូចជាគេទៅព្រមស្លាញ់ជុងហ្គុកបានយ៉ាងមិច? ហើយគេក៏ជាមនុស្សប្រុសដូចគ្នាទៀត តើគ្រួសារជុងហ្គកនិងអាចទទួលយកស្នេហាមួយនេះបានដែរទេ?
"......."
====
រងចាំភាគបន្ត
YOU ARE READING
តាមស្នេហ៍សុំសិទ្ធិថែអូន
ActionKim teahyung=btt Jeon Jungkook=top និពន្ធដោយ: Jura-Kim 📚