បន្ទាប់ពីអង្វរក សុំនាយតូចស្នាកនៅមួយយប់ថេយ៍ក៏ព្រមឲ្យគេងមួយយប់ ផ្ទះគេមានតែបន្ទប់មួយប៉ុណ្ណោះ ត្រូវឲ្យជុងហ្គុកគេងគម្រាលខាងក្រោម ដាច់ខាត បើមិនព្រមក៏ទៅផ្ទះវិញទៅ។
"សិស្សច្បងគេងខាងក្រោម ហាមលើកមកខាងលើបលមិនចឹងទេ....!" ថេយ៍និយាយប្រាប់ទៅរាងក្រាសើគម្រាមដោយលើកមេដៃធ្វើជាអាករខ្លួនឯង បញ្ជាក់ថាបើជុងហ្គុកហ៊ានតែលួចលើងលើគ្រែគេងជាមួយគេ គេនិងសម្លាប់ចោលដោយគ្មានការស្ដាយអាល័យអ្វីទេ។ ទុកចិត្តមិនបានជុងហ្គុកហ៊ានលួចចូលផ្ទះរបស់គេទាំងយប់ដោយគ្មានការអនុញ្ញាតផងចុះទម្រាំតែឲ្យគេងក្នុងផ្ទះជាមួយគ្នាទៀត?
"បាទ~!" ជុងហ្គុកញញឹមចេញធ្មេញទន្សាយឆ្លើយយ៉ាងពិរោះទៅនាយតូចវិញ មុននិងទម្លាក់ខ្លួនទៅលើគម្រាលខាងក្រោម ដោយមានតែភួយនិងខ្នើយប៉ុណ្ណោះ តើគេគិតខុសឬត្រូវដែលមកសុំផ្ទះគេស្នាក់នៅបែបនេះ? បើគេងនៅភូមិគ្រឹះវិញស្រួលជាង។
Morning
នាពេលព្រឹកម៉ោង6:35 មនុស្សម្នាត្រូវក្រោកទៅធ្វើការរាងៗខ្លួនឯសិស្សសាលាក៏នាំគ្នាទៅសាលាជារឿយៗដូចគ្នា។
"សិស្សច្បង!" ដោយម៉ោងជិត7ហើយ នៅមិនទាន់ឃើញអ្នកដែលគេងខាងក្រោមកាលពីយប់មិញមិនទាន់ភ្ញាក់ទៀតថេយ៍ក៏សម្រេចចិត្តដាស់ឲ្យភ្ញាក់តែម្ដង តែហៅយ៉ាងណាក៏ជុងហ្គុកមិនភ្ញាក់ដែរ។
"ជុងហ្គុក នែ៎!! ភ្ញាក់បានហើយ! ឌឹបៗ" ដោយហៅតែមាត់ទទេរមិនឃើញភ្ញាក់ ថេយ៍ក៏ដាក់អង្គុយចុះជិតរាងក្រាស់មុនលើកដៃតូចៗទៅវាយដើមដៃជុងហ្គុកតិចៗជាការដាស់ឲ្យភ្ញាក់។
"សិស-អ្ហាយ!!" ថេយ៍ស្រែកចាច ភ្ញាក់ក្រញាងខ្លួននៅពេលមានដៃមួយចាប់ទាញគេឲ្យទម្លាក់ខ្លួនទៅលើគេមុននិងលើកដៃក្រាស់សុទ្ធតែសរសៃចាប់ក្រសោបកាយតូចយ៉ាងណែនមិនឲ្យរាងតូចរើរួច។
"សិស្សច្បងធ្វើស្អី? លែងខ្ញុំភ្លាម!" ថេយ៍ខំប្រឹងរើបម្រះ ខ្វែងដៃខ្វែងជើង តែខំរើយ៉ាងណាក៏រើមិនរួចដែរ ព្រោះកម្លាំងខ្លួនដូខស្រមោចមិចនិងអាចយកឈ្នះកម្លាំងដុំរីបានទៅ។
"សិស្សច្បង!!!" ម្ដងនេះថេយ៍ស្រែកខ្លាំងជាងមុនឡើងភ្លាត់សម្លេង! តែគេខំស្រែកយ៉ាងក៏រាងក្រាស់ដែលនៅខាងក្រោមកំពុងតែឪបគេមិនស្រកៀត្រចៀកបន្តិចសោះឡើយ មានតែបិទភ្នែកគេងញញឹមចុងមាត់យ៉ាងប្រងើយ។

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚