ភាគ04: នាងធ្វើស្អី?

909 47 0
                                    

ក្រោយពីសង្ងំបិទភ្នែកគេងបន្តិចហើយ
ជុងហ្គុកក៏ស្ទុះងើបយកកាតបរបស់គេទៅដាក់រៀបចំយ៉ាងស្អាតបាត មុននិងទាញយកកន្សែងសម្ដៅទៅបន្ទប់ទឹកស្អាតខ្លួនបាត់។
មួយសន្ទុះទើបគេចេញមកវិញដោយមានតែកន្សែងរុំត្រឹមចង្កេះលែងល្វែងខាងលើចោលឲ្យឃើញសាច់ដុំធំៗ កង់ៗ ហាមណែនរបស់គេយ៉ាងសិចសុី🫦

ជុងហ្គុកទម្រង់ទៅទូរខោអាវទាញយក អាវក្រណាត់ដៃខ្លីពណ៌ខ្មៅមួយមកពាក់ និងខោ ខាប៊យរឹបរាងរហែកជង្គង់បន្តិចសាកសមនិងគេជាយុវវ័យ មិនត្រឹមតែប៉ុណ្ណឹងជុងហ្គុកយកអាវ ហូឌីពណ៍ខ្មៅមកពាក់ពីលើមួយតង់ទៀត ឃើញកាន់តែសង្ហារជាងមុន ជុងហ្គុកចាប់ទាញយកកាតាបរបស់គេមកស្ពាយ មិនបង្អង់យូរជុងហ្គុកក៏ចុះសម្ដៅទៅខាងក្រោមវិញ មិនដឹងថាគេចង់ទៅណាទាំងយប់បែបនេះទេ?

"ចង់ទៅណានិងកូន?" មកដល់ខាងក្រោមជុងហ្គុកទទួលពាក្យសំណួរពីឪពុកតែម្ដង ដោយមានអ្នកស្រីចន និងប្រុសគេ ជុងវ៉ូអង្គុយស្រុះស្រូបអាហារពេលល្ងាចជុំគ្នា

"ខ្ញុំមានការបន្តិច យប់ជ្រៅបានត្រលប់មកវិញ លាសិនហើយប៉ាម៉ាក់!" ចប់សម្ដីជុងហ្គុកដើរទៅខាងក្រៅភូមិគ្រឹះ សម្ដៅទៅការាសនៅជ្រុងម្ខាងទៀតនៃភូមិគ្រឹះ ជាកន្លែងសម្រាប់ដាក់ឡាន ជុងហ្គុកសម្ដៅទៅយកម៉ូតូធំ ម៉ាក honda CL ពណ៌ខ្មៅរលោង គេទាញមួកឃ្លុំមកពាក់បាំងមុខ ឃើញតែកែវភ្នែកមុខស្រួចកាន់តែមានអំណាច ដូចជាអ្នកប្រណាំងម៉ូតូដ៏ស្ទាត់ ចំនាញម្នាក់យ៉ាងចឹង។ សម្លេងម៉ូតូធំ ម៉ាកhonda CL បញ្ឆេះឡើងគ្រល ពេញភូមិគ្រឹះផ្អើលអស់សត្វទាំងឡាយមូលហ្ងាបរ ពេញទៅក្នុងល្បឿនលឿនស្លេវដូច។

សម្លេងម៉ូតូបន្លឺឡើងជាច្រើនគ្រល ពេញកន្លែងប្រណាំងម៉ូតូ ដោយមាន យុវវ័យជំទង់ជាច្រើននាក់នៅក្នុងទីកន្លែងនេះដើម្បី ម៉ូតូធំមួយជិះចូលមកសម្លេងគ្រលខ្លាំងជាគេឈប់ចតនៅជិតម៉ូតូបុរសម្នាក់ ធ្វើឲ្យមនុស្សនៅទីនេះងាកទៅមើលព្រមព្រៀង។

"មកហើយហេស៎?" សម្លេងបុរសក្នុងឈុតពណ៌ខ្មៅពាក់មួកឃ្លុំ បន្លឺឡើងសម្លេងមាំសួរទៅអ្នកជាមិត្ត

"តស់!!!" ជុងហ្គុកបន្លឺឡើង មុននិងបញ្ឆេះម៉ូតូម្ដងទៀត ពួកគេងក់ក្បាលដាក់គ្នាបន្តិច ជាសញ្ញាហើយក៏ មូលហ្ងា បរទៅមុខក្នុងទីលានប្រណាំងម៉ូតូ លឿនស្លេវ
ដូចភ្នែកបន្ទោរ មើលមិនចង់ទាន់។

ត្រូវហើយជុងហ្គុកគេតែងតែមកប្រណាំងម៉ូតូលេងរាល់ថ្ងៃ ឬក៏រាល់ពេលដែលទេអផ្សុង ធុញរឿងអ្វីមួយ។ ហើយបុរសម្នាក់ដែលប្រណាំងនិងគេនោះគ្មានអ្នកណាទេ គឺ ឆាអ៊ុនវ៉ូយើងនិងឯង ពួកគេឧស្សារបបួលគ្នាមកទីនេះណាស់ ព្រោះកន្លែងនេះជុងហ្គុកគេទិញដាច់ហើយជាកម្មសិទ្ធិរបស់គេទាល់ លុយគេទាល់ សូម្បីតែម៉ូតូរបស់គេជិះនិងក៏ដោយ និយាយទៅមិនដឹងថាគេបានលុយពីណាមកទេ ទីលានប្រណាំង ម៉ូតូ ឬក៏ សម្ភារៈផ្សេងរបស់គេទាំងអស់ គេមិនបានយកលុយប៉ាម៉ាក់គេមកទិញទេ គឺជាលុយគេទាល់ដៃ....គេទើបតែអាយុ19ឆ្នាំថែមទាំងនៅរៀនទៀត តើគេបានលុយមកពីណា??។

ការប្រើណាំងម៉ូតូដោយមាន យុវជនដែលចូលរួមនាំគ្នាស្រែកហ៊ូ ព្រមព្រៀងមិនដាច់សម្លេងលឺប្រណាំងគ្នានិងសម្លេងម៉ូតូដែលកំពុងតែជិះប្រណាំងគ្នានោះ រយៈពេល15ទីទើបម៉ូតូទាំងពីជិះមកវិញឈប់ចត ទីកន្លែងស្រមគ្នាបញ្ជាក់ថា គ្មាននរណាឈ្នះចាញ់ទេ គឺស្មើរគ្នាតែម្ដង។

ជុងហ្គុកដោះមួកចេញមកបង្ហាញផ្ទៃមុខសង្ហារ ធ្វើឲ្យស្រីៗនាំគ្នាជ្រួលជ្រើមស្រែកហ៊ូ មិនដាច់សម្លេងសោះ

"ស្អែកជួបគ្នាសម្លាញ់!" ជុងហ្គុកលើកដៃទៅទះស្មាអ៊ុនវ៉ូតិចៗ មុននិងបរម៉ូតូតិចៗ សម្ដៅនៅក្នុងការាស ក្នុងទីលានឈប់ចតម៉ូតូ ទើបគេក្រវាត់ចន្ទាលម៉ូតូ ចុះពីលើម៉ូតូ សម្ដៅទៅអង្គុយលើសាឡុងនៃជ្រុងម្ខាងទៀត យ៉ាងសង្ហារ។

"សួស្តីលោកចន!" អង្គុយសុខៗស្រាប់តែមានស្រីស្រស់មួយរូប ដើរសម្ដៅមកកាន់គេ បន្លឺសម្លេងស្រួយស្រះទៅកាន់ជុងហ្គុកដែលអង្គុយមុខមាំមិនរលុប

".....!!" ជុងហ្គុកមិនឆ្លើយតប ចងចិញ្ចើមចូលគ្នាមុខក្រញូវភ្លាមៗ ពេលនារីស្រាប់តែទម្លាក់ ត្រគាកធំមូល មកអង្គុយលើភ្លៅមាំគេ លើកដៃស្រឡូនទៅអង្អែលដើមទ្រូងហាម់ណែនគេតិចៗ បង្ហាញទឹកមុខសិចសុី

"នាងធ្វើស្អី?" ដោយឃ្នើសចិត្តពេក ជុងហ្គុកតាមដៃនាងចេញ មុននិងបន្លឺសួរទាំងមិនពេញចិត្តនិងសកម្មភាពនាងកំពុងតែធ្វើដាក់គេពេលនេះ

"លោកចន ត្រូវការខ្ញុំកំដរ 1ទឹក2ទឹកសិនទេ?" នាងមិនឆ្លើយ បែរជាសួរត្បកទៅជុងហ្គុកវិញ ទាំងឪនមុខតិចៗទៅរកថ្ពាល់ជុងហ្គុក ទើប....÷

"កំដរយើង....!!!"

====
រងចាំភាគបន្ត






♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now