កន្លងទៅជាច្រើនម៉ោងអ្វីៗគ្រប់យ៉ាងបានបញ្ចប់ដោយរាងក្រាស់ប្រាស់ខ្លួនដេកផ្គាប់មុខទៅម្ខាងដកដង្ហើមញាប់ៗ ឯហ្វូតយំទ្បើងខ្សោះទឹកភ្នែកព្យាយាមងើបអង្គុយទាំងពិបាកឈឺអស់ពេញខ្លួនប្រាណ ជើងញ័រៗទម្លាក់ចុះពីលើគ្រែថ្នមៗអោនរើសសម្លៀកបំពាក់របស់ខ្លួនយកមកពាក់លើខ្លួនវិញរួចក៏បោះជំហានដើរចេញពីបន្ទប់យ៉ាងវេទនាទៅកាន់ផ្ទះតូចវិញ សំណាងហើយដែលពេលនេះមិនទាន់ភ្លឺមិនមានមនុស្សកុំអីច្បាស់ជាមានអ្នកឃើញមិនខាន ជេមដឹងដូចគ្នាថាហ្វូតងើបចេញទៅតែគេខ្ជិលហាមរងចាំព្រឹកសឹមដោះស្រាយគ្នាទៅចុះ
ព្រឹកទ្បើង
"ហ្វូត!កើតអីមែនទេ"ហ្វារីសដើរចូលក្នុងបន្ទប់យ៉ាងញាប់ជើងយប់មិញគេមិនបានមកដេកនៅទីនេះទេដោយសារតែចៅហ្វាយគេបញ្ជាអោយតាមមើលការខុសត្រូវចំពោះអ្នកស្រីសាន់ទ្រីណូមួយថ្ងៃពេញ គេទើបទំនេរព្រឹកនេះឯង ពេលដែលគេមិនបានមកទីនេះវិញកាលពីយប់គេបារម្ភពីហ្វូតសឹងតែស្លាប់ទៅហើយ តែសភាពហ្វូតពេលនេះរឹតតែធ្វើអោយគេបារម្ភខ្លាំងលើសដើមទៅទៀត
"បងរីស..ហុឹក"ហ្វូតអង្គុយអោបជើងលើគ្រែមុខស្លេកស្លាំងដូចមនុស្សគ្មានឈាម ពេលដែលឃើញហ្វារីសមកដល់ភ្លាមទឹកភ្នែកក៏ស្រក់ចុះមកតក់ៗយ៉ាងគួរអោយអាណិត
"ហ្វូតប្រាប់បងមកថាមានរឿងអីកើតទ្បើង?"ហ្វារីសចូលទៅអង្គុយជិតហ្វូតសួរដោយការចង់ដឹងគ្រាន់តែឃើញហ្វូតពេលនេះគេអាណិតខ្លោចចិត្ត មើលចុះខ្លួនប្រាណសុទ្ធតែស្នាមក្រហមជាំ ខ្លះជាស្នាមធ្មេញ គ្រាន់តែមើលក៏ដឹងដែលថាវាជាស្នាមដែលបណ្តាលមកពីអ្វីនោះ កុំអោយគេដឹងអោយសោះថាអាឆ្កែលបសុីឆ្អឹងមួយណាហ៊ានប៉ះពាល់ប្អូនគេនោះ
"បងរីស..ហ្វូតខ្លាច...ហុឺៗៗ"
"កុំខ្លាចបងនៅទីនេះហើយ លែងមានអ្នកណាធ្វើអីហ្វូតហើយ"ហ្វារីសទាញហ្វូតយកមកអោបជាប់ទ្រូង និយាយលួងលោមមិនអោយប្អូនភ័យខ្លាចបន្ត
ផាំង...ទ្វារបន្ទប់របើកដោយសារតែកម្លាំងធាក់របស់អ្នកណាម្នាក់ ហ្វូតកាន់តែភ័យទ្បើងពេលដែលឃើញវត្តមានអ្នកបង្កហេតុដើរចូលមក រាងតូចប្រឹងអោបហ្វារីសកាន់តែណែនមុខមិនហ៊ានងើបសម្លឹងមើលមុខគេសូម្បីតែបន្តិច
"ចៅ..ចៅហ្វាយ"ហ្វារីសនិយាយទ្បើងដោយការភ្ញាក់ផ្អើល មិនយល់ថាហេតុអ្វីសុខៗចៅហ្វាយគេសម្រុកចូលបន្ទប់គេទាំងព្រឹកបែបនេះ ថែមទាំងពាក់មុខយក្ស(មុខងាប់)មកជាមួយទៀតផងគេឃើញហើយអត់ព្រឺមិនបាន
"យើងមានរឿងត្រូវនិយាយគ្នា"រាងក្រាស់ដើរទៅចាប់ទាញដៃហ្វូតចេញពីចង្កេះមនុស្សជំនិតតែហ្វូតមិនព្រមងាយៗ
"អត់ទេ..ហុឹក..ហ្វូតអត់មានអីនិយាយជាមួយជេមទេ"ហ្វូតបន្ថែមកម្លាំងដៃអោបចង្កេះហ្វារីស ទឹកភ្នែកស្រក់ចុះមកទៀតទាំងភ័យខ្លាច ភ័យខ្លាចរាងក្រាស់ធ្វើអោយខ្លួនឈឺម្តងទៀត
"តែយើងមាន..ឆាប់មក"
"អ្ហា៎.."ជេមកញ្ឆក់ហ្វូតមកបុកនិងទ្រូងខ្លួនដៃមាំព័ទ្ឌលើកមកអោបចង្កេះតូចជាប់មិនអោយរើរួច
"ជេមលែងណា៎..ហុឺៗ...ហ្វូតលែងចង់នៅជិតជេមហើយ..អ្ហា៎"រាងកាយតូចប្រឹងរុញច្រានគេចេញតែត្រូវជេមលើកលីដាក់លើស្មាដូចជាសំទ្បី
"ចាប់ពីពេលនេះទៅគេជារបស់យើង ឯងគ្មានសិទ្ធិទៀតទេហ្វារីស"រាងក្រាស់ប្រកាស់ក្តែងៗយ៉ាងប្រាកដប្រជាចំពោះមុខហ្វារីសដែលពេលនេះកំពុងតែទ្បេងទ្បង់មិនដឹងថាកំពុងមានរឿងអីកើតទ្បើង ថារួចជេមក៏បោះជំហានដើរចេញទៅដោយហ្វូតព្យាយាមយកដៃទៅគោះខ្នងគេខ្លាំងៗដើម្បីអោយដាក់ខ្លួនចុះវិញ ហើយមាត់ក៏ស្រែកហៅហ្វារីសអោយមកជួយខ្លួន
"បងរីស..ជួយហ្វូតផង...ហុឺៗ...ជេមដាក់ហ្វូតចុះណា៎..ហុឺៗ""អួយ.."រាងក្រាស់ទម្លាក់ហ្វូតទៅលើគ្រែមួយទំហឹងមិនថ្នមដៃ ហ្វូតថ្ងួរចេញមកទាំងឈឺតែក៏ប្រញាប់ងើបអង្គុយត្រង់ខ្លួនពេលដែលឃើញថានេះជាបន្ទប់ដែលមានរឿងកើតទ្បើងការពីយប់មិញ ជើងតូចប្រញាប់ចុះពីលើគ្រែបំណងរត់ទៅបើកទ្វារដើម្បីចេញទៅក្រៅតែត្រូវជេមចាប់ដៃជាប់
"កុំធ្វើអីហ្វូតទៀតណា..ហុឹក..ហ្វូតឈឺ"
"មកអង្គុយនិយាយគ្នាតាមសម្រួលឬចង់ត្រូវដូចការពីយប់មិញ?"ឮជេមគម្រាមភ្លាមហ្វូតឈប់រើបម្រាស់ដើរទៅអង្គុយចុះលើគ្រែវិញយ៉ាងស្តាប់បង្គាប់
"ឈប់យំ..ហើយជូតទឹកភ្នែកអោយស្អាត"ជេមនិយាយទាំងសម្លេងកាច ហ្វូតលើកដៃជូតទឹកភ្នែកខ្លួនតាមដូចជាកូនក្មេង
"ចាប់ពីពេលនេះទៅឯងត្រូវនៅទីនេះ..ហាមទៅដេកក្នុងបន្ទប់ហ្វារីសវិញជាដាច់ខាត"
"អត់ទេហ្វូតអត់ចង់នៅទីនេះទេ..ហ្វូតចង់នៅជាមួយបងហ្វារីសវិញ"
"ក្រែងពីមុនឯងចង់នៅក្បែរយើងមិនអញ្ជឹង?"
"ពីមុនពេលនៅជិតជេមហ្វូតមានអារម្មណ៍កក់ក្តៅណាស់..តែពេលនេះហ្វូតខ្លាច..ហុឹក..ហ្វូតអត់ហ៊ាននៅជិតជេមទៀតទេ"
"ចង់ឬមិនចង់ក៏ឯងត្រូវតែនៅទីនេះ នៅបម្រើយើងទាល់តែយើងឆ្អែតឆ្អន់"ជេមTo be continued
ដំបូងថាសរសេរជេមក្នុងរឿងនេះ🟩តែសរសេរយូរៗទៅជា🚩អីណា ហត់😖

YOU ARE READING
វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)
Lãng mạnហ្វូត"លួចស្រទ្បាញ់ចៅហ្វាយរបស់បងប្រុសខុសឬអត់?" ណាត់ថាវ៉ាត់"លោកគ្មានសូម្បីតែរូបរាងក្នុងកែវភ្នែករបស់ខ្ញុំ ជេមមីណាយ សាន់ទ្រីណូ" មានរឿងអ្វីកើតទ្បើងហេតុអ្វីក៏មនុស្សតែមួយតែបែរជាមានចរិក២ខុសពីគ្នាយ៉ាងមិនគួរអោយជឿទៅវិញ?