ស្អែកទ្បើង
ហ្វូតដើរចុះទៅខាងក្រោមបន្ទាប់ពីសម្រាកយកកម្លាំងអស់មួយយប់ ពេលនេះរាងកាយគេចាប់ផ្តើមមានកម្លាំងមកវិញខ្លះហើយបុ៉ន្តែនៅតែរាប់ថាខ្សោយសម្រាប់គេដដែរ
"អ្នកប្រុស អាហារពេលព្រឹករៀបចំរួចរាល់ហើយចាស៎" ហ្វូតដើរចូលទៅអង្គុយនៅតុអាហារមិនមាត់មិនក
"គេម្នាក់នោះទៅណាបាត់ហើយ?"ហ្វូតសួរទៅកាន់អ្នកបម្រើស្រីម្នាក់នោះពេលដែលបាត់មិនឃើញមុខជេម
"គេម្នាក់ណា អ្នកប្រុស?"
"ម្នាក់ដែលខ្ញុំមកជាមួយកាលពីម្សិលមិញ"
"អរ អ្នកប្រុសចង់សម្តៅទៅលើចៅហ្វាយមែនទេ ចៅហ្វាយទៅក្រុមហ៊ុនតាំងពីព្រឹកព្រលឹមម្លេះ"
ហ្វូតមិនសួរបន្តទៀត ដៃក៏លើកទៅដួសម្ហូបដាក់ចូលមាត់ដើម្បីបំប៉នរាងកាយគេទ្បើងវិញ"ចៅហ្វាយ ខ្ញុំគិតថាគួរតែបញ្ចូនហ្វូតឲទៅគ្រួសារគេវិញទៅ ព្រោះហ្វូតគេដឹងការចងចាំមកវិញហើយ"ហ្វារីស
"វាមិនស្រួលដូចជាឯងនិយាយហ្វារីស! ឯងគិតថាឲមនុស្សដែលយើងស្រទ្បាញ់ដើរចេញពីយើងងាយៗបែបនេះមែនទេ?"
"តែចៅហ្វាយលាក់គេទុកបែបនេះ មើលទៅក៏មិនសមដូចគ្នា ខ្ញុំជឿថាគ្រួសារហ្វូតប្រាកដជាចាំមើលផ្លូវហ្វូតរាល់ថ្ងៃមិនខាន"
"ឯងមិនមែនជាយើង ឯងគ្មានថ្ងៃយល់ ចេញទៅ"អ្នកកម្លោះដេញមនុស្សជំនិតរបស់ខ្លួនចេញ រួចយកដៃជ្រោងសក់ខ្លួនទៅក្រោយយ៉ាងស្មុគស្មាញ បញ្ហាចេះតែហោះមករកគេផ្ទួនៗមិនឈប់មិនឲខួរក្បាលរបស់គេបានសម្រាកខ្លះទាល់តែសោះពេលល្ងាច
ហ្វូតសង្ងំក្នុងបន្ទប់មិនគិតនិងចេញទៅណា ពេលនេះគេកំពុងតែគិតពីវិធីចាកចេញពីទីនេះដើម្បីត្រទ្បប់ទៅអាមេរិកវិញឲបានឆាប់បំផុតតាមដែលអាចធ្វើបាន
"អូនកំពុងគិតពីអី"ជេមដែលឈរពីក្រោយខ្នងហ្វូតតាំងពីស្មើរណាមិនដឹងចោទជាសំណួរសួរហ្វូត
"មិនមែនជារឿងរបស់លោកដែលត្រូវខ្វល់"
"ហ្វូត អូនពិតជាមិនចាំពិតមែនហេស៎"
"ត្រូវហើយ តែបន្តិចក៏ខ្ញុំមិនចាំដែរ ឈប់សួរសំណួរដដែរៗទៅ ខ្ញុំធុញ"
"ហ្វូត.."
"ឲខ្ញុំប្រាប់លោកប៉ុន្មានដងទៀតថាខ្ញុំមិនមែនជាហ្វូតរបស់លោក?"ហ្វូតជ្រួញចញ្ចើមស្រែកគំហកដាក់អ្នកម្ខាងទៀតទាំងមិនពេញចិត្ត
"ហើយខ្ញុំមានគូរដណ្តឹងរួចហើយពួកយើងថែមទាំងជិតរៀបការជាមួយគ្នាទៀតផង"ហ្វូតបន្ថែមប្រយោគ
"តែបងជាប្តីរបស់អូន អាម្សៀណាក៏មិនអាចយកអូនចេញពីបងបានដែល អូនកុំគិតចង់ដោះដៃចេញពីបងអោយសោះ ព្រោះបងមិនព្រមជាដាច់ខាត"ជេម
"លោកគ្មានសិទ្ធហាមខ្ញុំ"
"អូនក៏គ្មានសិទ្ធហាមបងដូចគ្នា ហ្វូត!"
"កុំមកអាងខ្លួនថាជាម្ចាស់របស់ខ្ញុំ"
"បើអញ្ជឹងពួកយើងមកពិសោធន៍ទៅថាអូនជារបស់បងឬអត់នោះ"រាងក្រាស់ចូលកញ្ជក់ដើមដៃហ្វូតឲមកបុកនិងទ្រូងខ្លួនយ៉ាងងាយ
"ពិសោធន៍ឆ្គួតយ៎ស្អី លែង..អឹមម"ជេមអោនមកជញ្ជក់បបូរមាត់ហ្វូតខ្លាំងៗ ទាំងខ្នាញ់ ទាំងអន់ចិត្ត ទាំងខឹង ចំណែកឯហ្វូតព្យាយាមរើបម្រាស់ខ្លួនខ្លាំងៗតែត្រូវជេមយកខ្សែរក្រវ៉ាត់ខ្លួនមកចងដៃទាំង២របស់ហ្វូតក្រវាត់ទៅក្រោយមិនឲរើបម្រាស់បន្ត
"អាឆ្គួត..កុំមកធ្វើរឿងថោកទាបបែបនេះដាក់យើង"
ហ្វូតឈានជើងថយក្រោយ គម្រាមទៅអ្នកម្ខាងទៀត តែជេមមិនខ្វល់ដើរចូលមករកគេមិនឈប់
"កុំចូលមក បើអញ្ជឹងខ្ញុំនិងសម្លាប់លោកមិនខាន"
"រកផ្លូវរួចខ្លួនសិនទៅចាំមកចង់សម្លាប់បង"ជេមបីហ្វូតទៅទំម្លាក់លើពូកមិនថ្នមដៃ ហ្វូតក៏មិនបានបញ្ចេញអការះថាឈឺចេញមកដូចគ្នា
"លោកគិតថាធ្វើវាហើយ គិតថាខ្ញុំខ្វល់មែនទេ?"ហ្វូតសើចចំអកទៅរាងក្រាស់ ទឹកមុខបង្ហាញថាមិនបានខ្លាចចំពោះទង្វើជេមសូម្បីតែបន្តិច
"ហុឹស...អូនជាអ្នកនិយាយថាមិនខ្វល់ខ្លួនឯងដូច្នេះហើយអូនកុំមកបន្ទោសបងពេលក្រោយឲសោះ"ជេមសង្គ្រប់ពីលើហ្វូតដែលដេកស្ងៀមមិនគេចទៅណានៅមានប្រើក្រសែភ្នែកមើលមកគេចម្លែកៗថែមទៀត ជេមមិនខ្វល់ច្រើនប្រញាប់ធ្វើរឿងដែលគេចង់ធ្វើតែក៏លួចភ្លែកចិត្តមិនតិចដូចគ្នាដែលហ្វូតមិនប្រកែកនិងគេនៅមានតបស្នងគេបានយ៉ាងល្អ។
គ្រប់យ៉ាងបានបញ្ចប់នៅពេលមេឃជិតភ្លឺ រាងតូចព្យាយាមសង្ងំដេកយ៉ាងស្ងៀមស្ងាត់រងចាំទាល់តែអ្នកម្ខាងទៀតដេកលក់ទើបហ្វូតងើបអង្គុយតិចៗប្រមូលសម្លៀកបំពាក់មកស្លៀករួចរាល់ទើបដើរទៅយកទូរស័ព្ទជេមដែលតុនៅលើតុដើរចុះទៅក្រោមដោយមិនភ្លេចងាកទៅនិយាយដាក់ជេម
"សង្ឃឹមថាពួកយើងទាំងពីរមិនជួបគ្នាទៀតទៅចុះ"
YOU ARE READING
វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)
Romanceហ្វូត"លួចស្រទ្បាញ់ចៅហ្វាយរបស់បងប្រុសខុសឬអត់?" ណាត់ថាវ៉ាត់"លោកគ្មានសូម្បីតែរូបរាងក្នុងកែវភ្នែករបស់ខ្ញុំ ជេមមីណាយ សាន់ទ្រីណូ" មានរឿងអ្វីកើតទ្បើងហេតុអ្វីក៏មនុស្សតែមួយតែបែរជាមានចរិក២ខុសពីគ្នាយ៉ាងមិនគួរអោយជឿទៅវិញ?