ភាគ៦

325 65 10
                                    

"អូ!ហេតុអីដឹងឈ្មោះហ្វូត ឬមួយចូលចិត្តហ្វូតដូចដែលហ្វូតចូលចិត្តជេមដែលមែនទេ?"ហ្វូតបើកភ្នែកភ្លឹសៗមើលទៅរាងក្រាស់ រងចាំចម្លើយពីគេតែអ្នកម្ខាងទៀតមិននិយាយអ្វីទៅវិញ មិនមែនជេមមិនចង់និយាយតែមកពីគេមិនដឹងថាគួរនិយាយបែបណា ភ្នែកក៏មើលទៅមុខហ្វូតយ៉ាងងើយឆ្ងល់ពេញទំហឹងមិនយល់ថាហេតុអីចរិកគេដូចជាក្មេងមិនដឹងអីបែបនេះ
"...."
"ហ្វូត"សម្លែងស្រែកហៅរបស់ហ្វារីសពីចំងាយធ្វើអោយហ្វូតភ្ញាក់ស្មារតីចាប់ផ្តើមស្លន់ស្លោរត់ទៅពួនក្រោយខ្នងមាំរបស់រាងក្រាស់ ដោយសារតែខ្លួនរត់ចេញពីបន្ទប់មិនអោយបងប្រុសដឹងឯជេមឈរធ្មឹងធ្វើអីមិនត្រូវពេលដែលសុខៗហ្វូតស្ទុះមកអោបចង្កេះខ្លួនពីក្រោយបែបនេះ
"ជេមជួយហ្វូតផង បងរីសចង់យកហ្វូតទៅដាក់ក្នុងបន្ទប់ចោលទៀតហើយ"រាងតូចធ្មិចភ្នែកនិយាយញាប់មាត់បំណងចង់អោយគេជួយខ្លួន
"លែង"ជេមចាប់ដៃហ្វូតចេញពីចង្កេះខ្លួនតែដៃតូចមិនរបូតសោះដូចកាវ៥០២អញ្ចឹង
"ចៅហ្វាយ សុំទោស"ហ្វារីសរត់មកដល់ហើយអោនក្បាលសុំទោសចៅហ្វាយខ្លួនបន្តិច រួចប្រញាប់ប្រញាល់រត់ទៅចាប់ទាញដៃហ្វូតចេញពីចង្កេះចៅហ្វាយនាយ
"ហ្វូតលែងដៃណា៎ ហើយត្រទ្បប់ទៅបន្ទប់វិញ"ហ្វារីសនិយាយបណ្តើរទាញដៃហ្វូតបណ្តើរ
"អត់ទេ ហ្វូតអត់ទៅបន្ទប់វិញទេ ហ្វូតចង់នៅជាមួយជេម...ហុឺៗៗ"ហ្វូតមិនព្រមព្រលែងដៃពីចង្កេះជេមងាយៗនៅមានស្រែកយំចេញមកខ្លាំងៗផ្អើលអ្នកបម្រើម្តុំនោះចេញមកមើលព្រោងព្រាត
"ហ្វូតស្តាប់បង ហាមជជេស"ហ្វារីសនៅតែបន្តទាញដៃតូចមិនលែងឯជេមប្រឹងទប់លំនឹងខ្លួនស្ទើរមិនជាប់ បើមិនប្រឹងទប់ទេប្រាកដណាស់បានសុីដីទាំងព្រឹកជំនួសបាយមិនខាន
"ហ្វូតអត់បានជជេស ហ្វូតគ្រាន់តែចង់នៅជិតជេមតើ..ហុឺៗ"
"បានហើយ! លែង! ហ្វារីសឯងលែងដៃទៅ"រាងក្រាស់ដកដង្ហើមធំបញ្ជារទៅហ្វារីសមិនអោយចាប់ដៃហ្វូតបន្តបើមិនដូច្នោះទេ១ឆ្នាំមិនដឹងយ៉ាងម៉េចផង បើទាញទៅទាញមកមិនចប់បែបនេះ ហ្វារីសឮហើយក៏ដកដៃចេញឯហ្វូតក៏ឈប់យំដូចគ្នា
"ជេម! កុំអោយបងហ្វារីសយកហ្វូតទៅវិញអី ជួយហ្វូតផង"
"ឯងមកតាមយើង ចំណែកឯង!ហ្វារីសត្រៀមពាក្យទុកបកស្រាយអោយយើង"និយាយចប់ជេមក៏បោះជំហានដើរចេញទៅសម្តៅទៅវិមានធំទាំងមុខស្អុយប៉ែដោយមានរាងតូចដើរតាមពីក្រោយយ៉ាងប្រកិត នៅមានឆ្លៀតងាកមកលៀនអណ្តាតឌឺដាក់ហ្វារីសថែមទៀត ហ្វារីសបានត្រឹមតែឈរច្រត់ចង្កេះក្រវីក្បាលអត់នឹកក្នាញ់និងក្មេងក្បាលរឹងម្នាក់នេះមិនបានប្រហែសតែបន្តិចក៏បង្ករឿងអោយគេឈឺក្បាលទៀតហើយ មិនដឹងថាចៅហ្វាយគេនិងធ្វើបែបណានោះទេហើយគេក៏មិនដឹងបកស្រាយបែបណាប្រាប់ចៅហ្វាយគេដូចគ្នា

"ជេម ដើរយឺតៗចាំហ្វូតផង"ជើងខ្លីៗប្រឹងរត់អោយទាន់ជេមដើរខាងមុខ មុខក៏ប្រែពណ៍ជាក្រហមងាំងព្រោះតែហត់ពេកទម្រាំដើរដល់វិមាននេះ
"ជេម..."
"ឈប់ហៅឈ្មោះយើង ថ្លង់"មិនដឹងជាហៅគេស្អីណាស់ណានោះទេ ហៅនោះហៅខ្លាចគេភ្លេចឈ្មោះខ្លួនឯងឬយ៉ងមិច ត្រចៀកគេទ្បើងចង់ហូរឈាមចេញមកក្រៅទៅហើយ
"ជេម!ហ្វូតចុកជើង"រាងតូចមិនខ្វល់ពីពាក្យរបស់ជេមសូម្បីតែបន្តិចចាត់ទុកពាក្យសម្តីគេប្រៀបដូចជាខ្យល់អាកាស
"ជើងឯងមិនមែនជើងយើង"ជេមងាកមកគំហកដាក់រួចដើរចូលទៅខាងក្នុងបាត់ ហ្វូតមុខជូប្រឹងដើរតាមទៀតមិនបោះបង់
"ជេម.."

ផាំង!
"មនុស្សតែម្នាក់ហេតុអ្វីរកមិនឃើញ ពួកឯងធ្វើការម៉ាកស្អី"បុរសវ័យចំណាស់ម្នាក់ទះតុមួយទំហឹងស្រែកសួរទៅបណ្តាកូនចៅទាំងទ្បាយរបស់ខ្លួនយ៉ាងក្តៅក្រហាយ រយះពេលជិតមួយអាទិត្យហើយដែលកូនប្រុសតែម្នាក់របស់គាត់បានបាត់ខ្លួនតម្រុយបន្តិចក៏គ្មានផង
"សុំទោស លោកម្ចាស់"
"ហុឹក...កូនប្រុសយើងអាចមានគ្រោះថ្នាក់ទេបង អូនបារម្ភណាស់..ហុឹក"អ្នកស្រីវីសតុនទួញយំបារម្ភពីកូនប្រុសដែលស្មើនេះមិនដឹងសុខទុក្ខបែបណានោះទេ គាត់ដឹងថាកូនប្រុសគាត់ខ្លាំងពូកែអាចការពារខ្លួនបានតែក៏មិនអាចមើលងាយសត្រូវបានដូចគ្នាព្រោះគ្រួសាររបស់គាត់មានសត្រូវគ្រប់ទិសទី បើកូនគាត់យកមនុស្សជំនិតទៅតាមដូចកាលពីមុនគាត់ក៏មិនបារម្ភដល់ថ្នាក់នេះដូចគ្នាតែនេះកូនចៅជំនិតក៏មិនយកតាមហើយមិនសូម្បីរាយការណ៍ប្រាប់ជំនិតខ្លួនដូចគ្នា។
"អូនកុំបារម្ភអី កូនយើងប្រាកដជាមិនអីមិនខាន"លោកម្ចាស់វីសតុនដែលជាស្វាមីអង្អែលស្មាប្រពន្ធលួងលោម គាត់និយាយបែបនេះព្រោះគាត់ជាអ្នកបង្រៀនកូនប្រុសរបស់គាត់តាំងពីតូចដោយផ្ទាល់ដៃគាត់ស្គាល់ចរិករបស់កូនច្បាស់ណាស់ ចរិកគេក្តៅដូចជាភ្លើងដែលអាចដុតអ្នកណាម្នាក់អោយឆេះភ្លាមៗបានឯពេលខ្លះត្រជាក់ដូចជាទឹកកកមិននិយាយច្រើនតែក៏អាចសម្លាប់គូសត្រូវអោយស្លាប់ភ្លាមៗបានដូចគ្នា គេប្រាកដជាមិនអោយអ្នកណាធ្វើបាបខ្លួនងាយៗមិនខាន៕

To be continued

អ៊ំឯងបាច់បារម្ភពីកូនទេ កូនអ៊ំឯងតិចទៀតនាំគេឆ្គួតអស់ហើយ😆

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now