បន្ទាប់ពីហ្វូតចាកចេញទៅបាត់ ជេមក៏មិនបានខ្វាយខ្វល់អ្វីច្រើនគេចំណាយពេលវេលាទូទៅធម្មតា ប៉ុន្តែមួយរយ:នេះគេតែងតែមកក្រុមហ៊ុនធ្វើការដាច់យប់រាល់ថ្ងៃ មើលទៅដូចជាប្រញាល់ប្រញាប់បញ្ចប់ការងារជាច្រើនឲបានមុនពេលវេលាដូចជាមានគម្រោងធ្វើអ្វីមួយ។
"អ៊ួក..."ជេមរកកលចង្អោរចេញមក មានអារម្មណ៍ថាវិលមុខ ឈឺក្បាលភ្លាមល ឆាលដែលឈរជិតនោះប្រញាប់ចូលមកសួរនាំភ្លាម
"ចៅហ្វាយមិនស្រួលខ្លួនមែនទេ?"
"យើងមិនដឹង យើងមិនធ្លាប់បែបនេះ កើតឆ្គួតស្អីនិង?"
"ទៅមន្ទីរពេទ្យតើល្អទេ ចៅហ្វាយ"
"មិនបាច់ បន្តិចទៀតប្រាកដជាលែងអីមិនខាន"ជេមលើកដៃមកឈ្លីថ្ងាស់និងកញ្ជឹងករបស់ខ្លួនដើម្បីសម្រួលអារម្មណ៍ខ្លះៗ ក៏នឹកឆ្ងល់ក្នុងចិត្តដូចគ្នាថាខ្លួនកើតអី អម្បិញមិញគេធម្មតាទេតើ
"ស្វាយនេះ ម៉ាក់យើងបេះផ្ញើរមកពីស្រុក ជូរឆ្ងាញ់ខ្លាំងណាស់ឯង" បុគ្គលិកស្រីម្នាក់និយាយទៅកាន់មិត្តខ្លួនប៉ុន្តែចៃដន្យហោះចូលត្រចៀកចៅហ្វាយក្នុងបន្ទប់ធ្វើការ
"មានអំបិលម្ទេសអត់"
"កុំភ័យ យើងត្រៀមរួចអស់ហើយ""ឆាល យើងឃ្លានស្វាយខ្ចី"រាងក្រាស់ងាកទៅប្រាប់ជំនិតខ្លួនមិនចាំយូរគ្រាន់តែឮពួកនាងនិយាយអម្បិញមិញគេសឹងតែស្រក់ទឹកមាត់ចេញមកទៅហើយ
"បាទ? ចៅហ្វាយនៅទីនេះពិបាករកទិញណាស់"ចៅហ្វាយគេកើតអីសុខៗនឹកឃ្លានស្វាយខ្ជី អការះដូចជាអ្នកចាញ់កូន ឬមួយចៅហ្វាយគេចាញ់កូនពិតមែន?
"ទៅទិញតពីបុគ្គលិកស្រីអម្បិញមិញមក ថ្លៃប៉ុណ្ណាក៏យើងមិនខ្វល់ដែល ឆាប់ទៅ"
"បាទចៅហ្វាយ"
"កុំភ្លេចយកអំបិលម្ទេសមកផង"ជេមស្រែកប្រាប់ពីក្រោយខ្លាចឆាលភ្លេច ឆាលងាកក្រោយបន្តិចងក់ក្បាលដាក់ចៅហ្វាយខ្លួនហើយប្រញាប់ដើរទៅរកបុគ្គលិកស្រីទាំង២នាក់នោះអាមេរិក
ហ្វូតឈរសម្លឹងទៅថង់ខ្មៅដែលដាក់លើតុចោលរួចយកវាមកស្រាយហើយដកប្រអប់វែងម៉្យាងដែលមានសឹងតែ១០នៅក្នុងថង់នោះចេញមក
"មិនអាចមានទេដឹង?"ដៃតូចអង្អែលពោះខ្លួនឯងថើរៗបេះដូងលោតសឹងតែផ្ទុះចេញក្រៅ គេសង្ស័យពីអការ:របស់ខ្លួនតាំងពីថ្ងៃរកក្អួតនោះម្លេះទើបសម្រេចចិត្តទៅទិញប្រដាប់ពិនិត្យទឹកនោមជាច្រើនដើម្បីយកមកពិនិត្យ
"ចុះបើមានមែនគិតយ៉ាងម៉េច?"ហ្វូតសួរខ្លួនឯងតិចៗ បើគេមានកូនមែន តើគេគួរធ្វើបែបណា ពេលនេះជេមក៏មិនបាននៅជិតខ្លួន ចំណែកឯខ្លួនក៏ជិតរៀបការទៀត ព្រហ្មលិខិតលេងសើចពេកទេដឹង? ហ្វូតដកដង្ហើមចូលពោះរួចប្រញាប់ធ្វើតេស្តពិនិត្យតាមគោលការដែលគេសរសេរលើប្រអប់
២ នាទីក្រោយ
"ហុឹក..."ទឹកភ្នែកស្រក់មកដោយការរំភើបពេលដែលឃើញវាទ្បើង២គំនូស មានន័យថាគេកំពុងតែមានផ្ទៃពោះតែហ្វូតនៅមិនអស់ចិត្តព្យាយាមយកប្រដាប់ពិនិត្យទាំងអស់យកមកពិនិត្យលិទ្ធផលចេញមកគឺដដែលមិនផ្លាស់ប្តូរ
"ជេម..ហុឹក..ពួកយើងមានកូនហើយ"អារម្មណ៍សប្បយចិត្តនិងកើតទុក្ខកើតមានលាយទ្បំគ្នា មិនដឹងគួរធ្វើបែបណា គេគួរតែទៅរកជេមវិញល្អទេ?តែជាគេមិនអញ្ជឹងហេស៎ដែលជាអ្នកដេញជេមមិនឲមករញ៉េរញ៉ៃនិងជីវិតខ្លួនទៀត ហើយចុះគូរដណ្តឹងដែលគេជិតរៀបការជាមួយនោះបើគេដឹងថាខ្លួនកំពុងមានកូនតើគួរធ្វើបែបណា? ម៉ាក់ប៉ារបស់គេអាចខឹងនិងគេទេ?១ខែក្រោយ
ពេលវេលាកន្លងផុតទៅយ៉ាងលឿនពេលនេះក៏ដល់ពេលដែលហ្វូតត្រូវរៀបការទៅហើយ ចំណែកឯរឿងមានផ្ទៃពោះហ្វូតលាក់ទុកបានយ៉ាងល្អមិនឲអ្នកណាដឹងសូម្បីតែម្នាក់ ហ្វូតសង្ឃឹមថាពេលរៀបការរួចគេអាចនិយាយជាមួយគួរដណ្តឹងគេឲបានដាច់ស្រេចថាគេចង់លែងលះបន្ទាប់ពីរៀបការរួចបាន៣ខែ រួចចង់ចំណាយពេលវេលារស់នៅជាមួយនិងកូនតែ២នាក់
"ញញឹមបន្តិចទៅកូន "ម៉ាក់ហ្វូតដើរចូលមកជិតហើយញញឹមផ្តល់ជាកម្លាំងចិត្ត ហ្វូតក៏ញញឹមតាម
"កូនជិតមានគ្រួសារមួយសម្រាប់ខ្លួនឯងហើយ ម៉ាក់សង្ឃឹមថាកូននិងមានក្តីសុខគ្រប់ពេលវេលា"
"អរគុណម៉ាក់"
"ម៉ោះដល់ពេលហើយ ប៉ាកូនកំពុងចាំនៅខាងក្រៅ"ហ្វូតងើបដើរទៅរកប៉ាខ្លួនដែលញញឹមមករកគេស្រាប់ហើយលើកដៃម្ខាងទៅក្រៀកនិងដៃប៉ាគេដៃម្ខាងទៀតក៏កាន់បាច់ផ្កាកុលាបពណ៍ទឹកដោះគោជាប់។To be continued
រឿងប្រហែលជាជិតចប់ហើយមើលទៅ Ó╭╮Ò
អេតមីនសរសេរហើយអត់បានអានសារថ្មីទេ បើកន្លែងណាសរសេរខុស អេតមីនសូមទោសផង🙏🏻

YOU ARE READING
វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)
Lãng mạnហ្វូត"លួចស្រទ្បាញ់ចៅហ្វាយរបស់បងប្រុសខុសឬអត់?" ណាត់ថាវ៉ាត់"លោកគ្មានសូម្បីតែរូបរាងក្នុងកែវភ្នែករបស់ខ្ញុំ ជេមមីណាយ សាន់ទ្រីណូ" មានរឿងអ្វីកើតទ្បើងហេតុអ្វីក៏មនុស្សតែមួយតែបែរជាមានចរិក២ខុសពីគ្នាយ៉ាងមិនគួរអោយជឿទៅវិញ?