ភាគ១៥

340 81 20
                                    

៣ម៉ោងក្រោយហ្វូតនៅតែមិនព្រមបើកទ្វារបន្ទប់ ទើបជេមបង្ខំចិត្តទៅចាប់អូសហ្វារីសឲមកឈរមុខទ្វារបន្ទប់ទាំង២នាក់ ហ្វារីសងាកមើលមុខចៅហ្វាយនិងទ្វារបន្ទប់ឆ្លាស់គ្នាក្នុងចិត្តក៏ហួសចិត្តមិនតិចដូចគ្នា ឈ្លោះគ្នាតែ២នាក់សុខៗហៅគេឲមកចូលរួមដែរ
តុក..តុក..តុក
"ហ្វូត..បងហ្វារីសណា..បើកទ្វារឲបងបន្តិចបានទេ"
ហ្វារីសហៅហ្វូតដោយសម្លេងស្រទន់ តែគេចេះតែមានអារម្មណ៍ព្រឺខ្នងយ៉ាងម៉េចក៏មិនដឹងពេលដែលចៅហ្វាយគេឈរអោបដៃផ្អែកខ្នងនិងជញ្ជាំងសម្លឹងមើលគេមិនព្រិចពីក្រោយខ្នង
"បងរីស..ហ្វូតចង់នៅម្នាក់ឯង"សម្លេងហ្វូតស្រែកប្រាប់គេពីក្នុងបន្ទប់ ស្តាប់តាមសម្លេងក៏ដឹងថាហ្វូតកំពុងតែអន់ចិត្តខ្លាំងប៉ុណ្ណា
"ហ្វូតក្រែងថានឹកបងចង់និយាយជាបងនោះអី ពេលនេះបងទំនេរហើយតើ" ជេមសម្លក់មុខហ្វារីសថ្លែរពេលដែលឮប្រយោគហ្វារីសមុននេះហើយ មិនឃើញក្បាលគេឈរនៅត្រង់នេះទេឬយ៉ាងម៉េចឯហ្វារីសលើកដៃសំពះធ្វើមុខគួរឲអាណិតទៅកាន់ចៅហ្វាយខ្លួនគេពិតជាអស់ជម្រើសពិតមែនទើបនិយាយវាចេញមក គេគ្មានបំណងលូកថ្លើមចៅហ្វាយនោះទេ
ក្រឹក..សម្លេងកាច់សោរពីខាងក្នុងធ្វើឲជេមប្រញាប់ប្រញាប់រៀបរឹកហើយប្រើក្រសែភ្នែកដេញកូនចៅចេញ ហ្វារីសបែរខ្នងដើរចេញព្រមទងលួចអាណិតខ្លួឯង ពេលត្រូវការក៏អូសមកពេលលែងត្រូវការក៏ទាត់ចេញ ជីវិតមួយនេះលំបាកពេកហើយ
"បងរីស...ជ..ជេម"ហ្វូតបើកទ្វារទ្បើងត្រូវបើកភ្នែកធំៗព្រោះអ្នកចំពោះមុខមិនមែនជាហ្វារីសនោះទេតែជាជេមមីណាយទៅវិញ ដៃតូចព្យាយាមរុញទ្វារបិទវិញតែមានឬដែលជេមព្រមឲបិទងាយៗនោះ ជេមចូលក្នុងបន្ទប់ជាមួយហ្វូតទាល់តែបាន ដៃមាំក៏មិនភ្លេចលូកទៅចាក់សោរទ្វារដូចគ្នា ហ្វូតដើរថយក្រោយរហូតដល់ខ្នងទល់និងជញ្ជាំងរាងក្រាស់យកដៃឃាំងភ្លាម
"លេងពួនអស់ចិត្តឬនៅ?"
"លេងពួនអីទៅ?ហ្វូតអត់បានលេងទេ"
"ចុះសង្ងំក្នុងបន្ទប់មិនព្រមបើកទ្វារជិត១ថ្ងៃនេះជាអី"ជេមប្រើសម្លេងកាចៗនិយាយជាមួយហ្វូត ហ្វូតរលីងរលោងទឹកភ្នែកទ្បើងភ្លាម
"មកពីហ្វូតខឹងជេម"
"បើខឹងក៏និយាយជាមួយគ្នាតាមសម្រួលមិនមែនរត់គេចបែបនេះ"
"ពេលខឹងហ្វូតអត់ចង់និយាយជាមួយជេមទេ..ហុឹក"
"ត្រទ្បប់ទៅវិញ កុំឲបងខឹងទាន់"
"អត់ទេ ហ្វូតប្រាប់ហើយថាយប់នេះហ្វូតដេកនៅទីនេះ ហ្វូតអត់ទៅវិញទេ"
"ល្អ បើអញ្ជឹងដេកទីនេះទាំង២នាក់ទៅ"រាងក្រាស់គំហកចេញមកយ៉ាងក្តៅក្រហាយហើយចាប់លើកបីហ្វូតទៅទម្លាក់លើគ្រែភ្លាម
"ជេម..ធ្វើអីទៀតហើយ កុំមកប៉ះហ្វូត"រាងតូចងើបអង្គុយថយខ្លួនចេញពីជេមភ្លាម
"ពេលនេះមកធ្វើជាកំណាញ់ខ្លួន"
"ជេមអាក្រក់ដាក់ហ្វូតទៀតហើយ..ហ្វូតអត់ចូលចិត្តទេ"
"អ្នកណាឲអូននិយាយមិនស្តាប់គ្នាធ្វើអី ក្រែងថាមិនចចេស ក្បាលខូចហេស៎"ជេមលើកដៃច្រត់ចង្កេះមើលទៅហ្វូតនៅលើគ្រែ
"ហុឹក.."ហ្វូតខាំមាត់ស្រក់ទឹកភ្នែកលែងនិយាយប្រកែកបន្ត ជេមឃើញបែបនោះក៏ប្រញាប់សម្រួលទឹកមុខមិនកាចដូចមុនចូលទៅអង្គុយជិតរាងតូចភ្លាម
"កុំយំ បងសុំទោស បងខុស បងទទួលកំហុសគ្រប់យ៉ាងក៏បាន"
"ហុឺៗៗ"ហ្វូតកាន់តែយំខ្លាំងទ្បើងៗ ជេមធ្វើខ្លួនមិនត្រូវ មិនដឹងថាគួរលួងតាមរបៀបណាព្រោះគេមិនធ្លាប់លួងអ្នកណាពីមុនមកទេ
"អូខេ បងសន្យាមិនឲស្រីណាមកប៉ះពាល់ឬនៅជិតបងទៀតទេ"
"..ហុឹក..ជេមសន្យាហើយណា.."ហ្វូតឈប់យំបន្តិចនិយាយទាំងសម្លេងអណ្តឺតអណ្តកងាកមើលមុខជេមទាំងច្រមុះនិងថ្ពាល់ក្រហមងាំងដោយសារតែយំច្រើនដងពេក
"បងសន្យា..ត្រូវគ្នាវិញបានហើយមែនទេ"
"អឹមមម"ហ្វូតងក់ក្បាលរួចជេមក៏ចាប់ហ្វូតយកមកអោបក្នុងទ្រូង ទម្រាំតែនិយាយគ្នាត្រូវគេចង់ស្ទះទ្រូងលួងគេវាយ៉ាប់បែបនេះមែនទេ
"ក្មេងកំហូច"ជេមថើបសក់ដែលមានក្លិនក្រអូបរបស់ហ្វូតថ្នមៗ បបូរមាត់ក៏លិចស្នាមញញឹមចេញមកយ៉ាងមានក្តីសុខ។

To be continued

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now