ភាគ២៥

1.1K 115 18
                                    

ព្រឹកទ្បើង
ហ្វូតបម្រាស់ខ្លួនតិចៗបើកភ្នែកទ្បើងទទួលថ្ងៃថ្មី រាងតូចងាកទៅផ្នែកម្ខាងទៀតនៃគ្រែតែប្រទះនូវភាពទទេរស្អាតគ្មានវត្តមានជេមដេកជិតខ្លួននោះទេ បានន័យថាយប់មិញជេមមិនបានមកដេកជិតគេទេមែនទេ?
ហ្វូតច្រត់កែងដៃនិងពូកប្រឹងងើបអង្គុយទាំងអារម្មណ៍ធីងធោង ព្រោះតែយប់មិញគេដេកយំទាល់តែលង់លក់ ក្បាលក៏ឈឺថែមទៀត ជើងតូចដាក់ជើងចុះពីលើគ្រែហើយដើរចូលបន្ទប់ដើម្បីសម្អាតខ្លួនរួចដើរចុះទៅខាងក្រោម៕
"ភ្ញាក់ហើយមែនទេកូន មកញុំាអាហារជុំគ្នាមកកូន"អ្នកស្រីវីសតុនងាកទៅហៅកូនប្រុសឲមកអង្គុយជិតជេមដែលអង្គុយទីនោះស្រាប់ ហ្វូតក៏ដើរចូលទៅជិតទាំងមិនហ៊ានមើលមុខគេ
"ស្តាយណាស់ដែលដន្លងទាំងពីរមានភារះកិច្ចមិនអាចមកទទួលទានអាហារជុំគ្នាបាន"លោកវីសតុន
"ឪកាសក្រោយពួកយើងប្រាកដជាមានពេលវេលាជុំគ្នា លោកប៉ាកុំបារម្ភអី"ជេម
"ហ្វូតហេតុអីធ្វើមុខបែបនេះ ម្ហូបមិនឆ្ងាញ់ទេមែនទេ?"អ្នកជាម្តាយសង្កេតឃើញមុខកូនប្រុសខ្លួនផ្លែកខុសពីធម្មតាទើបចោទជាសំណួរសួរចំណែកឯជេមក៏ងាកមកចាប់អារម្មណ៍ភ្លាម
"អត់ទេម៉ាក់..គឺ..ខ្ញុំមានធុរ:នៅខាងក្រៅបន្តិចបន្តួច ខ្ញុំសុំទៅសិនហើយ"
"ឲជេមជូនទៅល្អទេកូន?"
"មិនអីទេម៉ាក់ មិនចង់រំខាន"ហ្វូតដើរចេញលឿនស្លេវរកតែហារមាត់ឃាត់មិនទាន់ទៅរកទ្បានរបស់ខ្លួនហើយបើកចេញទៅ
"កូនប្រុសម៉ាក់តែបែបនេះ សង្ឃឹមថាជេមនិងយល់ណា៎"
"ម៉ាក់កុំបារម្ភអី ខ្ញុំអាចទ្រាំទ្របាន"

មន្ទីរពេទ្យ

ហ្វូតដើរចូលមន្ទីរពេទ្យដែលល្បីប្រចាំទីក្រុងដើម្បីមកពិនិត្យពោះរបស់ខ្លួន យប់មិញបើសិនជាជេមព្រមនិយាយជាមួយគេតាមសម្រួល គេប្រាកដជាប្រាប់រឿងមានកូនទៅជេមមិនខាន តែជេមមិនសូម្បីតែចង់មើលមុខគេនៅមានថាគេរំខានទៀតផង ដូចនេះហើយទើបព្រឹកនេះគេជ្រើសមកមន្ទីរពេទ្យម្នាក់ឯងដោយមិនបាច់ទៅរំខានគេនាំតែគេធុញទ្រាន់៕
"សុខភាពកូនក្នុងផ្ទៃរឹងមាំល្អណាស់គ្មានអ្វីគួរឲបារម្ភនោះទេ តែដោយសារតែអាយុកូនទើបតែបាន២ខែទើបអេកូមើលមិនសូវច្បាស់"លោកគ្រូពេទ្យ
"ចុះដឹងថាជាស្រីឬប្រុសហើយឬនៅលោកគ្រូពេទ្យ?"
"អំទ្បុងពេលនេះយើងមើលមិនដឹងនោះទេ អាចចន្លោះពី៤ទៅ៥ខែទើបអាចសន្មតដឹង"
"អរគុណ លោកគ្រូពេទ្យ"

រាងក្រាស់ឈរសម្លឹងមើលជុំវិញបន្ទប់ហ្វូតរួចដើរទៅជិតទូរដែលដាក់តាំងរូបថតកាលពីក្មេងរបស់ហ្វូត ដៃមាំលើកយករូបថតមកមើលដោយកែវភ្នែកពោរពេញទៅដោយក្តីស្រទ្បាញ់ មូលហេតុដែលគេធ្វើខ្លួនប្រងើយកន្តើយដាក់ហ្វូតព្រោះតែគេចង់ធ្វើបាបហ្វូតលេងប៉ុណ្ណោះ បើសួរគេថាគេខឹងដែលហ្វូតចាកចេញពីគេកាលពីនៅឌូបៃដែលទេ ចម្លើយគឺអត់ទេ គេដឹងថាហ្វូតធ្វើវាដោយសារតែហ្វូតមិនចងចាំរឿងរ៉ាវកាលពីមុនជាមួយនិងគេ បើសិនគេជាហ្វូតក៏គេធ្វើដូចជាហ្វូតដូចគ្មា អ្នកណាដែលចង់រស់នៅជាមួយមនុស្សដែលខ្លួនមិនស្គាល់នោះ។
ជេមដាក់រូបថតហ្វូតឲមានរបៀបវិញតែភ្នែកក៏ប្រទះនិងថតតុដែលបើកជំហរបិទមិនជិតបន្តិចដំបូងជេមមិនចង់ចាប់អារម្មណ៍ខ្វល់នោះទេ តែគេឃើញមានប្រដាប់ម៉្យាងរូបរាងចម្លែកៗក្នុងនោះទើប ដៃមាំលូបទៅបើកថតតុទ្បើង កែវភ្នែកមុតកាចសម្លឹងទៅរបស់នោះមិនព្រិចភ្នែកមុននិងលើកយកមកកាន់មើលដោយចម្លែកចិត្ត របស់នេះវាលោតសញ្ញាពណ៍ក្រហម២គំនួស វាមានន័យថាម៉េច ចញ្ចើមក្រាស់ជ្រួញចូលគ្នាឆ្ងល់ពេញទំហឹង ដៃម្ខាងទៀតកាន់ក្រដាស់ណែនាំពីរបៀបប្រើមកអាន
"១គំនូសមានន័យថា អវិជ្ជមាន គ្មានផ្ទៃពោះ
បើ២គំនូស វិជ្ជមាន មានផ្ទៃពោះ..."ជេមអាក់សកម្មភាពបន្តិចមុននិងលើកប្រដាប់ពិនិត្យទឹកនោមដែលទ្បើងក្រហម២គំនូសនោះមកមើលម្តងទៀតឆ្លាស់និងក្រដាសដែលអានអម្បិញមិញ គេអានច្រទ្បំមែនទេ តែមិនថាគេអានប៉ុន្មានលើកប៉ុន្មានសារក៏ដោយក៏វានៅដូចដើម។
"ហ្វូតមានកូនអញ្ជឹងហេស៎?"

To be continued

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now