ភាគ២២

358 75 10
                                    

ហ្វូតត្រទ្បប់មកដល់អាមេរិកវិញ    បន្ទាប់ពីចំណាយពេលជិះយន្តអស់ជាច្រើន មកដល់ភ្លាមអាទ្បេនបើកទ្បានតម្រង់ទៅកាន់ភូមិគ្រឹះភ្លាមមិនចាំយូរ
"ម៉ាក់.."ហ្វូតដើរចូលទៅរកម្តាយដែលអង្គុយនៅលើសាទ្បុងទាំងមុខស្លេកស្លាំង
"កូនប្រុសម៉ាក់ត្រទ្បប់មកវិញហើយមែនទេ..ហុឹក"ទឹកភ្នែកស្រក់ចុះមកដោយក្តីរំភើបរកថ្លែងមិនត្រូវ ដៃលើកទៅអោបកូនប្រុសណែនយ៉ាងនឹករលឹក
"កូនសូមទោសដែលធ្វើឲម៉ាក់បារម្ភ"
"មិនអីទេ ឲតែកូនមិនកើតអីម៉ាក់សប្បាយចិត្តខ្លាំងណាស់ទៅហើយ ទ្បើងទៅបន្ទប់សម្រាកសិនចុះកូនមើលទៅកូនខ្សោយខ្លាំងណាស់"
"បាទ ម៉ាក់"

រាងតូចដើរចូលក្នុងបន្ទប់ទាំងអារម្មណ៍មិននៅក្នុងខ្លួនមានអារម្មណ៍ថាដូចជាបាត់បង់អ្វីសំខាន់ម៉្យាងក្នុងជីវិតប៉ុន្តែមិនដឹងថាជាអ្វីឲប្រាកដ ក្បាលចាប់ផ្តើមឈឺទ្បើងខ្ទោកៗស្ទើរតែផ្ទុះហ្វូតលើកដៃទប់ក្បាលផ្តេកខ្លួនទៅលើគ្រែយ៉ាងវេទនា រាល់គ្រប់សកម្មភាព ពាក្យសម្តី ទាំងអស់របស់ជេមនិងខ្លួនចាប់ផ្តើមហូរចូលក្នុងខួរក្បាលគេវិញគ្មានចន្លោះ ពេលវេលាដែលហ្វូតនៅជាមួយជេមកំទ្បុងពេលបាត់ការចងចាំវាពិតជាមានក្តីសុខណាស់ ជេមមើលថែរគេបានយ៉ាងល្អ ស្រទ្បាញ់ុយកចិត្តទុកដាក់និងគេជានិច្ចមិនដែលហ៊ានជំទាស់ចិត្តនោះទេ ទឹកភ្នែកហូរស្រក់ចុះមកយ៉ាងឈឺចាប់យល់ថាខ្លួនបានបំផ្លាញក្តីស្រទ្បាញ់របស់ជេមដែលមានឲគេយ៉ាងគ្មានបេះដូង តើពេលនេះជេមអាចនិងស្អប់គេដែរឬទេ?
"ជេម..ហ្វូតសូមទោស..ហុឹក"អារម្មណ៍ដឹងខុសចាប់ផ្តើមបុកចូលបេះដូង ចង់កែប្រែអ្វីៗគ្រប់យ៉ាងឲប្រសើរទ្បើងតែគ្រប់យ៉ាងវាកន្លងហួសអស់ទៅហើយ គេគ្មានមុខទៅជួបជេមម្តងទៀតនោះទេ
"ណាត់ថាវ៉ាត់..ហុឹក..មនុស្សគ្មានបេះដូង..យើងស្អប់ឯង"ហ្វូតបន្ទោសខ្លួនឯងមិនឈប់ យំចេញមកយ៉ាងឈឺចាប់បំផុត ណាត់ថាវ៉ាត់គឺជាមនុស្សរឹងពឹងមិនងាយយំមិនងាយបង្ហាញអារម្មណ៍ប៉ុន្តែពេលនេះគេមិនមែនជាណាត់ថាវ៉ាត់ដូចជាកាលពីមុនគេគឺហ្វូត គេមានបេះដូងគេចេះស្រទ្បាញ់ ចេះយំចេះឈឺចាប់ចេះស្តាយក្រោយគេក៏ជាមនុស្សដូចគ្នា។

ព្រឹកទ្បើង
ហ្វូតងើបចុះទៅក្រោមដើម្បីញុំាអាហារជុំម៉ាក់ប៉ារបស់គេ តែនៅពេលទៅដល់បែរជាមិនឃើញវត្តមានពួកគាត់ទៅវិញ
"មេការលី ម៉ាក់និងប៉ា ពួកគាត់ទៅណា?"
"ពួកគាត់មានធុរៈនៅខាងក្រៅ ផ្តាំប្រាប់អ្នកប្រុសថាមិនបានរួមអាហារពេលព្រឹកជាមួយទេចាស៎"
ហ្វូតដើរចូលទៅទាញកៅអីដាក់ខ្លួនអង្គុយ អ្នកបម្រើចាប់ផ្តើមលើកអាហារដាក់លើតុភ្លាម ហ្វូតយកស្លាបព្រាទៅដួសម្ហូបបម្រុងនិងដាក់ចូលមាត់ទៅហើយតែត្រូវទម្លាក់ចុះវិញយ៉ាងប្រញាប់ដោយលើកដៃយកមកខ្ទប់មាត់ជំនួសវិញ
"អ៊ួក..." សុខៗបែរជាចង់ក្អួតចេញមកដោយមិនដឹងមុន ដៃក៏រហ័សរុញចានអាហារចេញពីមុខខ្លួនទៅម្ខាង
"អ្នកប្រុស កើតអីមែនទេ"មេការលី
"ហេតុអី្វអាហារទាំងនេះមានក្លិនអាក្រក់បែបនេះ?
អ៊ួក..."ហ្វូតចេះតែរកចំង្អោរចេញមកមិនឈប់ មេការលីក៏ចូលមកជួយរឹតខ្នងឲ
"អាហារទាំងអស់នេះសុទ្ធតែជាអាហារដែលអ្នកប្រុសចូលចិត្តទេតើ?"
"អត់ទេ លើកចេញទៅ..អ៊ួក"
"ពួកឯងចូលមកលើកចេញទៅ"មេការលីស្រែកបញ្ជារទៅកាន់ស្រីបម្រើ ពួកនាងក៏ប្រញាប់ប្រញាល់លើកចេញវិញយ៉ាងញាប់ដៃ
"អ្នកប្រុស បានធូរបន្តិចឬនៅ ទៅមន្ទីរពេទ្យតើល្អទេ?"
"មិនអីទេ ប្រហែលជាខ្ញុំឈឺក្រពះ"
"បើអញ្ជឹងអ្នកប្រុសចង់ញុំាអ្វីផ្សេងទេ"
"បបរគ្រឿងធម្មតាបានហើយ អរ ទីនេះមានស្ត្របេរីដែលទេ"ហ្វូតសួរទៅកាន់មេការដោយការចង់ដឹង
"មានអ្នកប្រុស តែវាអត់ផ្អែមទេ ជូរខ្លាំងណាស់ មិនដឹងថាអ្នកប្រុសញុំាកើតឬអត់?"
"ញុំាកើត មេការទៅយកមក"

To be continued

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now