ភាគ២០

327 85 9
                                    

"ថោកទាបបំផុត"ហ្វូតក្តាប់មាត់សម្លក់មុខជេមទាំងខឹងញ័រដៃ តែយល់ថាខ្លួនឯងមិនអាចធ្វើអ្វីគេបានដូចជាមានអ្វីមួយក្នុងខ្លួនគេហាមឲគេប៉ះពាល់អ្នកចំពោះមុខ
"ទៅវិមានវិញ ពួកយើងមានរឿងច្រើនដែលត្រូវនិយាយគ្នា" រាងតូចឈរគិតពីសម្តីរបស់ជេមបន្តិចរួចក៏ងក់ក្បាលយល់ព្រម ហ្វូតយល់ថាបើខ្លួនចាកចេញទៅពេលនេះក៏រាងពិបាកសម្រាប់គេដូចគ្នា សំបុត្រឆ្លងដែនក៏គ្មាន លុយក៏គ្មាន ទូរស័ព្ទក៏គ្មានសម្រាប់ទាក់ទងទៅកូនចៅរបស់គេ នៅទីនេះគេក៏មិនស្គាល់អ្នកណាដូចគ្នា ជេមមើលទៅក៏មិនមែនជាមនុស្សអាក្រក់ដូចគ្នា ប្រថុយតាមគេមួយក្តារទៅចុះ

ហ្វូតដើរចូលវិមានទាំងអារម្មណ៍ចម្លែកៗពេលដែលឃើញខ្សែរភ្នែកអ្នកបម្រើមើលមកគេដូចជាធ្លាប់ស្គាល់គេពីមុនមក នៅមានបរិវេណវិមាននេះទៀតគេចេះតែមានអារម្មណ៍ប្រហែលៗមិនឈប់
"ត្រៀមប្រដាប់ប្រដាលាងរបួសយកទៅបន្ទប់យើង"ជេមងាកទៅបញ្ជារឆាលរួចងាកទៅមើលហ្វូតដែលធ្វើមុខទ្បេងទ្បង់មើលឆ្វេងស្តាំមិនឈប់
"ហ្វូតដើរតាមបងទៅខាងលើ"ហ្វូតដើរតាមគេមិនប្រកែករហូតចូលទៅដល់ក្នុងបន្ទប់គេង ឆាលក៏យកប្រដាប់ប្រដាលាងរបួសមកដល់ល្មមរួចយកទៅដាក់លើតុហើយដើរចេញទៅវិញយ៉ាងដឹងតួនាទី
"មកអង្គុយទីនេះបងលាងរបួសឲ"ជេមដាក់ខ្លួនអង្គុយលើសាទ្បុងមិននិងនិយាយប្រាប់អ្នកម្ខាងទៀត
"មិនបាច់ខ្ញុំលាងខ្លួនឯងបាន"
"កុំក្បាលរឹងជាមួយបងហ្វូត!"ជេមសម្លឹងមុខហ្វូតដោយខ្សែរភ្នែករាបស្មើរ រាងតូចក៏ចូលទៅអង្គុយជិតគេភ្លាម ហ្វូតក៏មិនយល់ដូចគ្នាថាហេតុអីក៏ពាក្យសម្តីរបស់ជេមមានឥទ្ធិពលលើគេខ្លាំងបែបនេះទាំងដែលរាល់ដងគេមិនដែលខ្វល់និងមានអារម្មណ៍ថាខ្លាចចំពោះអ្នកណានោះទេ ចម្លែកណាស់
ជេមយកដងសំទ្បីលាងរបួសទៅជ្រលក់ថ្នាំក្រហមហើយងាកទៅចាប់ចង្កាហ្វូតថ្នមៗឲមកប្រឈមនិងខ្លួន ហ្វូតរៀបនិងងាកមុខចេញតែរាងក្រាស់បញ្ចូនកែវភ្នែកគម្រាមដាក់គេទើបគេព្រមនៅស្ងៀម
"ឈឺ..."ហ្វូតនិយាយចេញមកតិចៗជ្រួញចញ្ចើមឈឺព្រោះតែផ្សារនិងរបួសនៅគែមមាត់
"ទ្រាំបន្តិចទៅ បងកំពុងតែថ្នមដៃបំផុតហើយ"រាងក្រាស់ព្យាយាមសម្រាលកម្លាំងដៃរបស់ខ្លួនឲកាន់តែថ្នមជាងមុន ហ្វូតក៏សម្លឹងមុខគេយ៉ាងភ្លាំងភ្លឹកពេលដែលផ្ទៃមុខអ្នកម្ខាងទៀតស្ទើរតែប៉ះនិងមុខគេទៅហើយ
"យ៉ាងម៉េចនឹកឃើញបងវិញហើយមែនទេទើបមើលមុខបងមិនព្រិចបែបនេះ?"
"ខ្ញុំមិនបានមើល"ហ្វូតភ្ញាក់ខ្លួនទ្បើងប្រញាប់ព្រិចភ្នែកញាប់ៗបែរមុខចេញពីគេ ថ្ពាល់ក៏ទ្បើងក្រហមភ្លាមៗ ជេមអស់សំណើចបន្តិចរួចងាកទៅចាត់ការរៀបចំរបស់របរលាងរបួសទុកក្នុងប្រអប់វិញ
"ចុះលោកមិនលាងរបួសដែរទេហេស៎"
"អូនបារម្ភ?"
"ខ្ញុំនេះឬបារម្ភពីលោក?មិនលាងក៏ជារឿងរបស់លោកខ្ញុំមិនបានខ្វល់ស្រាប់ហើយ"ហ្វូតងើបឈរយ៉ាងលឿនបម្រុងនិងដើរចេញតែស្រាប់តែមានពាក្យសម្តីម៉្យាងហោះចូលខួរក្បាលគេ
"ហ្វូតស្រទ្បាញ់ជេមណា៎"
"ជេម ហ្វូតខ្លាចជួយហ្វូតផង"
"ហ្វូតនឹកជេម..."
"អូយ..."ហ្វូតយកដៃខ្ទប់ក្បាលខ្លួនស្រែកចេញមកយ៉ាងឈឺចាប់ ជេមស្ទុះចូលមករកភ្លាមទាំងបារម្ភ
"ហ្វូតអូនកើតអី"
"ឈឺក្បាល...អ្ហាស៎"
"ហ្វូតទៅគេងលើគ្រែសិនទៅ"ជេមលើកបីហ្វូតទៅដាក់ឲគេងលើគ្រែមិនចាំយូរ ហ្វូតក៏រាងអន់ឈឺក្បាលដូចគ្នា
"អូនមិនអីទេមែនទេ? ឲបងហៅពេទ្យមកពិនិត្យតើល្អទេ"
"មិនបាច់ ខ្ញុំចង់សម្រាក"
"ល្អ អូនសម្រាកចុះ"ហ្វូតបិតភ្នែកសង្ងំដេកមិនចាំយូរ មានអារម្មណ៍ថារាងកាយគេចុះខ្សោយ គ្មានកម្លាំងយ៉ាងម៉េចក៏មិនដឹង គេត្រូវការសម្រាកយកកម្លាំងមកវិញនិងអាលចាកចេញពីទីនេះឲបានឆាប់បំផុត ពេលនេះមិនដឹងម៉ាក់និងប៉ាគេបារម្ភពីគេខ្លាំងប៉ុណ្ណោនោះទេ
"បងស្រទ្បាញ់អូន ហ្វូត កុំគិតឲសោះថាចង់ចាកចេញពីបងមិនថាអូនទៅដល់ទីណាក៏ដោយបងនិងតាមរកអូនទាល់តែឃើញ គេងលក់សុបិនល្អ ក្មេងកំហូចរបស់បង"

To be continued

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now