"ហ្វូតមានឈឺត្រង់ណាទេ?"ហ្វារីសចាប់បង្វែរហ្វូតមួយជុំពិនិត្យមើលតាមរាងកាយក្រែងមានរបួសស្នាម
"ហ្វូតអត់មានឈឺអីទេ"
"ល្អហើយដែលមិនអី តោះយើងទៅបន្ទប់វិញ"ដៃមាំចាប់កាន់ដៃហ្វូតអោយដើរតាមខ្លួន
"បងរីស អ្នកដែលជួយហ្វូតអម្បិញមិញអ្នកណាគេ?"មាត់តូចសួរបែបចង់ដឹងហ្វារីសឆ្លើយប្រាប់មិនលាក់លៀម
"ជាចៅហ្វាយបង ហ្វូតសួរធ្វើអី"
"ហ្វូតចូលចិត្តគេ"
"ហាស់?"ហ្វារីសឈប់ជើងដើរឧទានទ្បើងយ៉ាងភ្ញាក់ផ្អើលមិញនេះគេស្តាប់ច្រទ្បំទេដឹង
"ហ្វូតចូលចិត្តគេមែនណា អម្បិញមិញហ្វូតអោបគេមានអារម្មណ៍ល្អណាស់"រាងតូចញញឹមថ្ពាល់ក្រហមពេលនឹកឃើញរឿងកើតទ្បើងអម្បិញមិញ ចំណែកហ្វារីសហួសចិត្តមិនដឹងនិយាយថាមិច បែបនេះគេហៅថា love at first sight មែនទេ?
"ចូលចិត្តមិនបានទេ"ហ្វារីសហាម
"ហេតុអ្វីហ្វូតចូលចិត្តគេមិនបាន?"
"ប្រយ័ត្នចៅហ្វាយបងចាប់បោះចេញក្រៅវិមានទៅ ឈប់កូរបងហើយទៅបន្ទប់វិញមិនអោយចេញក្រៅទៀតទេ"
"ហ្វូតចង់ឃើញមុខគេទៀត"
"ជួបទៀតមិនបានទេ ឆាប់មក"ហ្វារីសដកដង្ហើមធំក្រពុលមុខអូសហ្វូតទៅបន្ទប់បានសម្រេច បើកភ្នែកភ្លាមក៏មានរឿងអោយឈឺក្បាលភ្លាម២ថ្ងៃក្រោយ
ហ្វូតអង្គុយធ្វើមុខស្អុយក្នុងបន្ទប់ដូចរាល់ដងព្រោះត្រូវបងប្រុសខ្លួនមិនអោយចេញទៅខាងក្រៅទៀតចាប់តាំងពីថ្ងៃជិះសេះនោះមកទោះបីជាហ្វូតប្រឹងទទូចសុំគេចេញទៅក្រៅយ៉ាងណាក៏ដោយ
"បងរីសចិត្តអាក្រក់"រាងតូចខាំមាត់អន់ចិត្តនិងហ្វារីសមិនបាត់
"នោះចៅហ្វាយបងរីសតើ?"ភ្នែកស្អាតសម្លឹងទៅក្រៅបង្អួចឃើញរាងក្រាស់កំពុងតែដើរខាងក្រៅម្នាក់ឯង មាត់តូចក៏ញញឹមទ្បើងដោយការរំភើបព្រោះចាប់តាំងពីថ្ងៃនោះមកហ្វូតមិនដែលឃើញមុខគេទៀតទេ
"ធ្វើមិចទើបចេញបានទៅ?"ហ្វូតមើលទៅទ្វារបន្ទប់ទាំងអស់សង្ឃឹមព្រោះបងប្រុសខ្លួនចាក់សោរពីខាងក្រៅជាប់
"លោតទៅក្រោមល្អទេណ៎"ហ្វូតអោនមើលទៅខាងក្រោមតាមបង្គួចបន្ទប់ នេះសំណាងហើយដែលបន្ទប់ស្ថិតនៅជាន់ទីមួយមិនសូវខ្ពស់ណាស់ណាតែបើលោតដោយដៃទទេរក៏អាចបង្កគ្រោះថ្នាក់អោយខ្លួនបានដូចគ្នាទើបហ្វូតរត់ទៅយកភួយពីលើពួកយកមកចងហើយក៏សំរួតខ្លួនចុះដល់ដីបានសម្រេច
"ហ្វូតអស្ចារ្យបំផុត...ហិហិ"ចុះមកដល់ដីភ្លាមក៏មិនភ្លេចសើចសរសើរខ្លួនឯង ភ្នែកទាំងគូររេទៅរកទិសដៅរបស់ជេមហើយក៏ប្រញាប់រត់ទៅរកមិនចាំយូរទាំងដែលនៅលើមុខស្អាតមិនមានយកអ្វីមកបិតបាំង
"លោក...ចាំខ្ញុំផង"រាងតូចរត់ញាប់ជើងព្រមទាំងស្រែកហៅគេពីចំងាយ ឯអ្នកម្ខាងទៀតជ្រួញចញ្ចើមឆ្ងល់ អ្នកណាថ្លើមធំហ៊ានស្រែកទ្បូទ្បាក្នុងកន្លែងគេ?គ្មានអ្នកបង្រៀនពីរបៀបរបបទេយ៉ាងម៉េច? ភ្នែកកាចងាកបែរទៅមើលម្ចាស់សម្លេងដែលកំពុងរត់តម្រង់មករកគេ គ្រប់យ៉ាងដូចជាស្កប់ឈប់ដំណើរការពេលដែលឃើញផ្ទៃមុខស្អាតរបស់អ្នកម្ខាងទៀតច្បាស់ៗនិងភ្នែកទាំងគូរ
"លោក..ហឺ"ជំហានជើងរត់មកឈប់ពីមុខរាងក្រាស់រាងតូចដង្ហក់និយាយមិនចេញព្រោះតែហត់ពេក ជេមអត់ឆ្ងល់មិនបានថាអ្នកចំពោះមុខជាអ្នកណាហេតុអ្វីគេមិនដែលឃើញពីមុនមក ហើយអ្វីដែលសំខាន់មិចក៏ហ៊ានរត់មករកគេ មិនស្គាល់គេថាជាអ្នកណាទេឬយ៉ាងម៉េច? តែថាកែវភ្នែកមួយគួរនេះគេមានអារម្មណ៍ថាដូចឃើញនៅទីណា?
"ឯងជាអ្នកណា?"ជេមសួរដោយសម្លេងរឹងតែរាងតូចមិនខ្លាចញញើតនិងគេសូម្បីតែបន្តិច
"មិនចាំហ្វូតទេមែនទេ?"ហ្វូតអន់ចិត្តបន្តិចគេខំដេកនឹករាល់ថ្ងៃ ឥទ្បូវខំលួចលោតតាមបង្អួចយ៉ាងលំបាករត់មកជួបទៀតហេតុអីមិនចាំគេទៅវិញ អេ!តែថ្ងៃនោះហ្វារីសអោយគេបិតបាំងមុខតើ អញ្ចឹងតើបានជាអ្នកចំពោះមុខចាំគេមិនបាន
"ពួកយើងធ្លាប់ជួបគ្នា?"
"ត្រូវហើយថ្ងៃនោះលោកជួយហ្វូតពេលជិះសេះនោះអី ចាំទេ?"ហ្វូតផ្អៀងកសួរសង្ឃឹមថាគេចាំទៅចុះ
"ជាឯង.."រាងក្រាស់នឹកឃើញភ្លាម មានន័យថាក្មេងដែលបិទបាំងមុខថ្ងៃនោះគឺជាក្មេងចំពោះមុខខ្លួន?ចុះមិចក៏តាំងពីពេលនោះមកហេតុអីមិនដែលឃើញមុខមិចក៏មកបង្ហាញមុខថ្ងៃនេះទៅវិញ
"ត្រូវហើយជាហ្វូត...លោកឈ្មោះអី"ហ្វូតញញឹមចេញធ្មេញសួរ
"ហេតុអីយើងត្រូវប្រាប់ឯង?"ជេមសួរបកទៅវិញតាំងពីកើតមកមិនដែលឃើញអ្នកណាមានចរិកក្លាហានបែបនេះទេ
"ប្រាប់ហ្វូតបន្តិចមកហ្វូតចង់ដឹង"រាងតូចបូញមាត់លើកដៃចាប់អង្រួនដៃអាវអ្នកម្ខាងទៀតតិចៗ
"ជេមមីណាយ"ជេមឆ្លើយបែបមិនចង់តែហ្វូតគ្រាន់តែឮបែបនោះក៏សើចសប្បាយចិត្តភ្លាម ទីបំផុតគេស្គាល់ឈ្មោះក្រាស់របស់គេហើយ យេ!
"ខ្ញុំហ្វូតណា៎"
"ដឹងហើយ"មិនដឹងទៀតទើបចម្លែកបើហ្វូតនិយាយឈ្មោះខ្លួនឯងរហូតគេទ្បើងចង់ស្រគៀត្រចៀកហើយនិង
"អូ!ហេតុអីដឹងឈ្មោះហ្វូត ឬមួយចូលចិត្តហ្វូតដូចដែលហ្វូតចូលចិត្តជេមដែលមែនទេ?"
"...."To be continued
កាហ្វូតចូលបន្ទប់វិញអោយឆាប់!!❗😭
YOU ARE READING
វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)
Romanceហ្វូត"លួចស្រទ្បាញ់ចៅហ្វាយរបស់បងប្រុសខុសឬអត់?" ណាត់ថាវ៉ាត់"លោកគ្មានសូម្បីតែរូបរាងក្នុងកែវភ្នែករបស់ខ្ញុំ ជេមមីណាយ សាន់ទ្រីណូ" មានរឿងអ្វីកើតទ្បើងហេតុអ្វីក៏មនុស្សតែមួយតែបែរជាមានចរិក២ខុសពីគ្នាយ៉ាងមិនគួរអោយជឿទៅវិញ?