ទីលានប្រណាំងម៉ូតូ
"ផាំង"សម្លេងកាំភ្លើងបន្លឺឡើងជាសញ្ញានៃការចាប់ផ្ដើមឆាកប្រយុទ្ធប្រណាំងជាហេតុធ្វើឲ្យម៉ូតូជាច្រើនគ្រឿងកំពុងតែតម្រៀបជួរគ្នានោះរហ័សបោះពួយយ៉ាងលឿនប្រជែងគ្នាទៅរកគោលដៅយ៉ាងលឿនស្របពេលនេះផងដែរគោលដៅដែលអាចកំណត់សម្គាល់ក៏ដូចជាគិតថានឹងទៅដល់ទីលានមុនគេនោះក៏កំពុងតែស្វិតស្វាញប្រណាំងប្រជែងឥតបន្ធូរបន្ថយ
"ប្រាវ"រំពេចនោះម៉ូតូពណ៌ខ្មៅនាំមុខគេដែលបើកដោយបុរសមាឌធំសង្ហារនោះក៏ស្រាប់តែរេចេញពីផ្លូវដួលដោយហាមមិនបានព្រោះតែមុននេះមានក្មេងស្រីសិស្សស្លៀកពាក់ឈុតសិស្សសាលាម្នាក់រត់ចេញពីណាមិនដឹងទេមកឈរពាំងម៉ូតូរបស់នាយធ្វើឲ្យនាយត្រូវគេចជាប្រញ៉ាប់ទើបបណ្ដាលឲ្យមានរឿងហេតុនេះកើតឡើងធ្វើឲ្យគ្រប់គ្នានៅទីនេះនាំគ្នាអ៊ូរអរឆោឡោទៅមើលគ្រប់គ្នា ស្របពេលដែលបុរសដែលត្រូវដួលម៉ូតូមុននេះរហ័សងើបឡើងដើរទាំងមុខមាំសម្ដៅទៅរកក្មេងស្រីមុននេះដោយពោរពេញទៅដោយភ្លើងទោសៈយ៉ាងសន្ធោរសន្ធៅ
"កើតអី ហេតុអ្វីក៏មកឈរពាំងមុខម៉ូតូរបស់បងបែបនេះ"ជុងហ្គុក ពោលឡើងទាំងកំហឹងដើរទៅច្របាច់ស្មាក្មេងស្រីម្នាក់នោះគ្មានខ្វល់ខ្វាយខ្លាចថានាងឈឺអ្វីសូម្បីតែបន្តិច
"បើអូនមិនធ្វើបែបនេះអូនអាចជួបបងបានដែរទេ ខលក៏មិនលើកផ្ញើសារក៏មិនតប ដឹងថាអូនមានរឿងចង់និយាយជាមួយបងដែរទេ"ថេហ្យុង ក្មេងស្រីសិស្សសាលាម្នាក់នោះពោលឡើងទាំងទឹកភ្នែករហាម តាមពិតទៅពួកគេគឺជាសង្សារនឹងគ្នាស្រឡាញ់គ្នាខ្លាំងណាស់ដល់ថ្នាក់ធ្លាប់ធ្វើរឿងស៊ីជម្រៅជាមួយគ្នាថែមទៀតផង ប៉ុន្តែចាប់តាំងពីពួកគេធ្វើរឿងនោះជាមួយគ្នារួចមកនាយក្រាស់ជុងហ្គុកក៏ចាប់ផ្ដើមប្លែកចរិត លែងសូវនិយាយ លែងសូវខ្វល់ខ្វាយពីនាងថែមទៀត រហូតមកដល់២សប្ដាហ៍ចុងក្រោយនេះនាងខលក៏មិនលើកផ្ញើសារក៏លែងតបដូច្នេះទើបនាងសម្រេចចិត្តមករកនាយដល់ទីនេះតែម្ដងទៅ
"ពួកយើងមានរឿងអ្វីត្រូវនិយាយគ្នាទៀត? ក្រែងរឿងរបស់យើងចប់យូរហើយមិនអញ្ចឹងឬ?"ជុងហ្គុក និយាយចេញមកផុយៗហាក់មិនយល់អារម្មណ៍អ្នកដែលស្ដាប់ទាល់តែសោះ នាយនិយាយថាចប់បានងាយយ៉ាងនេះឬ? នាយយល់ព្រមតែឯងនាងមិនទាន់បានយល់ព្រមនោះទេ
