នៅលើដងផ្លូវដែលមានមនុស្សជាច្រើនកំពុងតែឆ្លងកាត់ក្នុងចំណោមនោះក៏មានម្នាក់ជាថេហ្យុងដែរបន្ទាប់ពីនិយាយគ្នាជាមួយមេការហាងរួចរាល់នាងក៏ចេះតែចេញដើរមកជារឿយៗភ្លឹកៗក្នុងចិត្តពោរពេញដោយកង្វល់ជាច្រើន
"អៅអ្នកម៉ាក់ហ្យុងជូ មកមានការអ្វីមែនទេ?"ចេញពីទីនោះហើយនាងក៏មិនដឹងទៅណាដូចគ្នាដូច្នេះមានតែត្រឡប់មកយកកូននឹងឯង
"គឺខ្ញុំមកយកហ្យុងជូ"ថេហ្យុង
"មកយកហ្យុងជូ ក្រែងមុននេះប៉ារបស់ហ្យុងជូមកទទួលហើយតើ អ្នកនាងមិនដឹងទេ?"អ្នកគ្រូជ្រួញចិញ្ចើមចូលគ្នារបៀបមិនយល់ដោយសារតែមុននេះមានបុរសម្នាក់មកទទួលហ្យុងជូទៅជាមួយថែមទាំងអះអាងថាជាឪពុករបស់គេទៀតផង ចំណែកហ្យុងជូក៏ស្គាល់ហើយថែមទាំងហៅគេម្នាក់នោះថាប៉ាពេញៗមាត់ដែរ
"អូ៎ ប្រហែលជាគាត់ភ្លេចប្រាប់ខ្ញុំហើយ មិនអីទេអញ្ចឹង ខ្ញុំទៅសិនហើយ"ថេហ្យុង តបទៅគ្រូទាំងទឹកមុខមិនសមមុននឹងលាពួកគេត្រឡប់ទៅវិញទឹកមុខក៏ចាប់ផ្ដើមផ្លាស់ប្ដូរទៅជាមួយដូចគ្នា
ក្រឡេកមកមើលភូមិគ្រឹះរបស់ជុងហ្គុកវិញនៅពេលនេះមិនមែនមានតែនាយនិងកូនចៅឬក៏ហ្យុងជូនោះទេថែមទាំងមានប៉ាម៉ាក់ក៏ដូចជាបងស្រីរបស់នាយផងដែរ ដោយសារតែឮថានាយផ្លាស់ប្ដូរមកនៅភូមិគ្រឹះនេះទើបនាំគ្នាមកលេងក៏ដូចជាចង់ជួយមើលខុសត្រូវផងផ្ទះរបស់នាយរៀបចំបានរៀបរយឬអត់
ពេលមកដល់ក៏បានដឹងរឿងដែលធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលលើសពីអ្វីដែលបានរំពឹងទៅទៀតសាកគិតទៅមើលទៅអ្នកណាដែលមិនភ្ញាក់ផ្អើលនោះកូនកម្លោះសុខៗចូលមកដល់បែរជាឃើញមានអាល្អិតច្រម៉ក់ម្នាក់កំពុងតែអង្គុយលើភ្លៅគេទៅវិញ សំខាន់គឺមុខដូចគ្នាទៀតណាបើប្រាប់ថាជាកូនក៏ជឿដែរ
"ចៅយាយអាយុប៉ុន្មានហើយចៅ?"លោកស្រីចន បន្ទាប់ពីបានដឹងរឿងនេះហើយក៏មិនបានខឹងស្អប់អ្វីដែរមានតែសប្បាយចិត្តថែមដែលសុខៗស្រាប់តែមានចៅធំប៉ិននេះទៅហើយថែមទាំងគួរឲ្យស្រឡាញ់ថែមទៀត
"បាទលោកយាយអូនមានអាយុប្រាំឆ្នាំហើយបាទ"អាល្អិតតបទៅអ្នកដែលមាននាមជាយាយវិញទាំងទឹកមុខខ្ជូតៗដែលធ្វើឲ្យគាត់ឃើញហើយកាន់តែអាណិតស្រឡាញ់លើសដើម មុននឹងឱនទៅថើបថ្ពាល់គេខ្សឺតៗ
