រឿងថ្មី

549 27 0
                                    

"ឈូ"គ្រាន់តែបើកទ្វារចូលមកភ្លាមធុងទឹកដែលដាក់នៅមាត់ទ្វានោះក៏ធ្លាក់ចុះមកគ្របក្បាលក្មេងស្រីដែលទើបតែឈានចូលមកមុននេះបណ្ដាលឱ្យខ្លួនទទឹកជោគនៅចំពោះមុខគ្រប់គ្នាដែលសម្លឹងមកនាងដោយការសើចចម្អកលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះដែលក្រាបក្បាលនៅនឹងតុដាក់កាសស្ដាប់ធ្វើមិនដឹង ឃើញបែបនេះអ្នកដែលត្រូវគេជះទឹកដាក់នោះក៏មិនបានមាត់កអ្វីដែរដោយសារនាងត្រឹមជាសិស្សអាហារូបករណ៍ប៉ុណ្ណោះមានរឿងជាមួយពួកគេប្រៀបដូចជានាំទុក្ខដាក់ខ្លួនកាន់តែខ្លាំងអញ្ចឹង

"អ៊ួយ"ដើរមិនទាន់បានប៉ុន្មានផងក៏ត្រូវទាក់ជើងជំពុបដួលទៅនឹងតុសិស្សដែលកំពុងតែដេកនោះធ្វើឱ្យគេត្រូវបើកភ្នែកឡើងមកទាំងមួម៉ៅ

"ពិតជារំខានមែន"និយាយហើយសិស្សម្នាក់នោះក៏ទាញអាវកីឡារបស់ខ្លួនបោះទៅលើមុខសិស្សដែលត្រូវគេជះទឹកដាក់នោះទាំងមួម៉ៅហើយក៏ដើរចេញទៅទាំងអារម្មណ៍មិនល្អ

____

"ចៅហ្វាយ លោកស្រីមានរឿងហើយ"អ្នកជាកូនចៅជំនិតចូលមកទាំត្រហេបត្រហបប្រាប់ព័ត៌មានរបស់ចៅហ្វាយស្រីដែលត្រូវជាភរិយាយរបស់ចៅហ្វាយខ្លួនប៉ុន្តែមើលទៅអ្នកជាចៅហ្វាយដូចជាមិនមានប្រតិកម្មអ្វីទាល់តែសោះ នៅរក្សាទឹកមុខស្ងប់ដដែល

"មានរឿងផ្សេងទៀតក្រៅពីរឿងនឹងដែរទេ?"ជុងហ្គុក ហាក់មិនខ្វល់ខ្វាយចំពោះរឿងមួយនេះទាល់តែសោះបែរជាសួររករឿងការងារផ្សេងទៅវិញដែលធ្វើឱ្យកូនចៅជំនិតហួសចិត្តមិនស្ទើរដែរកាលដែលឮដំណឹងប្រពន្ធរបស់ខ្លួនមានរឿងទៅហើយប៉ុន្តែប្ដីបែរជាធម្មតា ប៉ុន្តែវាក៏មិនមែនជារឿងចម្លែកដែរព្រោះនាយគឺតែងតែបែបនេះទៅហើយ

"អត់មានទេចៅហ្វាយ"

"ចេញទៅលើកក្រោយមានការសំខាន់ចាំមករកយើង កុំមករាយការណ៍រឿងឥតប្រយោជន៍បែបនេះទៀត"

____

"អា៎យ"ខណៈពេលដែលឈានជើងបម្រុងនឹងចូលសាលាស្រាប់តែមានឡានមួយសម្ដៅមករកនាងវិះនឹងប៉ះទៅហើយតែជាសំណាងល្អដែលឡានអាចចាប់ហ្វ្រាំងទន់ទើបមិនបង្កជាគ្រោះថ្នាក់

"តើនាងមិនអីទេឬ?"នាយក្រាស់ជុងហ្គុកដើរចេញពីក្នុងឡានមកសួរទៅកាន់សិស្សស្រីម្នាក់នោះទាំងសម្លេងស្រាលជាហេតុធ្វើឱ្យថ្ពាល់ទាំងសងខាងរបស់នាងចាប់ផ្ដើមឡើងក្រហមអឹមអៀនហាក់កំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍គេយ៉ាងអញ្ចឹង

____

"យើងមិនដែលបានឃើញលោកចននោះទេ មិននឹកស្មានថាឃើញនៅខាងក្រៅសង្ហារជាក្នុងរូបទៅទៀត ពិតជាចង់ដឹងណាស់ប្រពន្ធរបស់គាត់មានរូបរាងបែបណាទៅណ៎ បើតាមយើងដ្មានប្រហែលជាមានរូបរាងអាក្រក់ធាត់ដូចជ្រូក មុខមើលមិនយល់ហើយបានជាគាត់លាក់មុខហើយមិនបង្ហាញទៅកាន់សាធារណៈជនបែបនេះនោះ"សម្លេងខ្សឹបខ្សៀវគ្នារបស់សិស្សនិស្សិតនៅក្នុងថ្នាក់ពោលឡើងទាំងអារម្មណ៍រំភើបក្រោយពីបានឃើញនាយក្រាស់ផ្ទាល់ៗ ហើយឆ្លៀតនិយាយដល់ប្រពន្ធរបស់នាយទៀតជាហេតុធ្វើឱ្យថេហ្យុងដែលកំពុងតែអង្គុយបឺតទឹកដោះគោយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងនោះសឹងតែឈ្លក់ទៅហើយ មិនឱ្យឈ្លក់យ៉ាងមិចបើគេមកដៀលនាងនៅចំពោះមុខបែបនេះទៅហើយ

"ថេហ្យុង គ្រូនាយកហៅទៅជួប"

"សួស្តីលោកគ្រូនាយក សួស្ដីលោកពូ"

"លោកពូ/លោកពូ"ទាំងគ្រូនាយកនិងជុងហ្គុកបន្លឺឡើងព្រមគ្នាទាំងភ្ញាក់ផ្អើលជាពិសេសគឺជុងហ្គុកនឹងតែម្ដងបើកភ្នែកធំស្ទើរមិនគួរឱ្យជឿ ស្អីគេ នាងហៅនាយថាលោកពូឬ? គេជាប្ដីរបស់នាងណា៎ ចំណែកកូនចៅក្រោមបង្គាប់ឮហើយបានត្រឹមតែទប់សំណើចមិនហ៊ានបញ្ចេញមកក្រៅ កម្រណាស់ដែលចៅហ្វាយរបស់គេបញ្ចេញកាយវិការមកបែបនេះគួរតែថតទុកមួយប៉ុសពីរល្អដែរទេ😁

"លោកពូ/លោកពូ"ទាំងគ្រូនាយកនិងជុងហ្គុកបន្លឺឡើងព្រមគ្នាទាំងភ្ញាក់ផ្អើលជាពិសេសគឺជុងហ្គុកនឹងតែម្ដងបើកភ្នែកធំស្ទើរមិនគួរឱ្យជឿ ស្អីគេ នាងហៅនាយថាលោកពូឬ? គេជាប្ដីរបស់នាងណា៎ ចំណែកកូនចៅក្រោមបង្គាប់ឮហើយបានត្រឹមតែទប់សំណើចមិនហ៊ានបញ្ចេញមកក្រៅ កម្រណាស់ដែលចៅហ្វាយរ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ចង់អានអាចចូលalbum នេះបាន ប៉ុន្តែបញ្ជាក់អត់ទាន់បានសរសេរជាសាច់រឿងទេទើបតែណែនាំតួអង្គនៅឡើយទេ ហើយក៏មិនទាន់អាចេញភ្លាមៗដែរដោយសារតែឥលូវនេះអ្នកសរសេរក៏រវល់ដូចគ្នា

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now