ភាញ៦

748 61 3
                                    

ក្រោយដាក់ទូរស័ពុទចុះមិនយូរប៉ុន្មានថេហ្យុងរហ័សដើរចេញតម្រង់ទៅរកផ្ទះជិតខាងយ៉ាងលឿនដើម្បីយកកូនប្រុសត្រឡប់មកផ្ទះវិញ តែពេលមកដល់នោះក៏ថាំចិត្តទៀតនឹងណាដោយសារតែអង្គរក្សដែលយាមនៅនឹងមុខផ្ទះនោះមិនព្រមឲ្យនាងចូលទៅខាងក្នុងទាល់តែសោះ

"ខ្ញុំមកយកកូនប្រុសខ្ញុំទៅផ្ទះវិញ សូមឲ្យខ្ញុំចូលទៅបន្តិចទៅណា"ថេហ្យុង នាងសឹងតែយំសំពះអ្នកយាមទ្វារនៅខាងមុខនឹងទៅហើយ មិនដឹងជាវេទនាអ្វីណាស់ណាទេគ្រាន់តែនាងមកយកកូនរបស់នាងទៅវិញសោះ

"ប៉ុន្តែ..."

"កូនរបស់ខ្ញុំនៅខាងក្នុងឲ្យខ្ញុំចូលទៅបន្តិចទៅណា"ថេហ្យុង មិនឲ្យអ្នកយាមទ្វារនោះនិយាយតាន់រហ័សកាត់ជាមុនធ្វើយ៉ាងណាក៏ដោយឲ្យតែនាងបានចូលទៅក្នុងផ្ទះនោះ

"បាន ប៉ុន្តែខ្ញុំត្រូវសុំការអនុញ្ញាតពីចៅហ្វាយសិន"គ្រាន់តែឮអង្គរក្សនោះនិយាយបែបនេះហើយថេហ្យុងរហ័សងក់ក្បាលយ៉ាងលឿនដើម្បីឲ្យអង្គរក្សនោះដកទូរស័ព្ទខលទៅកាន់ចៅហ្វាយរបស់គេ

"អ្នកនាងអាចចូលទៅបានហើយ"ក្រោយពីនិយាយទូរស័ព្ទនោះរួចរាល់ហើយអ្នកយាមទ្វារនោះក៏បើកផ្លូវឲ្យថេហ្យុងចូលទៅតាមសម្រួល ថេហ្យុងគ្រាន់តែឈានជើងមកដល់បរិវេណទីធ្លាផ្ទះភ្លាមបើកភ្នែកធំៗភ្ញាក់ផ្អើលមិនស្ទើរទេ មិននឹកស្មានថាផ្ទះមួយនេះធំថ្នាក់នឹងសោះទំហំដីក៏ធំ ចំណែកទំហំក៏ធំ ធំលើសផ្ទះនាងសព្វថ្ងៃនេះ១០ ២០ដងឯណោះ

"ម៉ាក់ៗ"ហ្យុងជូ គ្រាន់តែឃើញថេហ្យុងឈានជើងមកដល់ក្នុងផ្ទះភ្លាមរហ័សរត់ទៅឱបយ៉ាងលឿនដោយក្ដីនឹករលឹកតាមទម្លាប់របស់គេរាល់ដងនឹង

"ហ្យុងជូ ម៉ាក់ប្រាប់ហើយមែនទេថាឲ្យនៅផ្ទះកុំចេញទៅណានោះអី ហេតុអ្វីក៏មិនប្រាប់ម៉ាក់ មានដឹងថាម៉ាក់បារម្ភប៉ុណ្ណាទេពេលដែលត្រឡប់មកផ្ទះវិញមិនឃើញកូននោះ"ថេហ្យុង ព្រោះតែចិត្តបារម្ភខ្លាំងពេកគឺថាស្ដីឲ្យកូនស្ដីយកៗតែម្ដងដល់ថ្នាក់អាល្អិតត្រូវពេបមាត់ដោយហាមមិនបានព្រោះម៉ាក់របស់គេថ្ងៃនេះកាចខ្លាំងណាស់

"អូនសូមទោស អូនគ្រាន់តែចូលមករើសកូនបាល់ប៉ុណ្ណោះ ម៉ាក់ៗកុំបារម្ភអីណា ពេលនេះអូនលែងអីហើយ ហើយអូនសន្យាមិនធ្វើឲ្យម៉ាក់ៗបារម្ភទៀតទេ"ហ្យុងជូ មិនត្រឹមនិយាយតែមាត់ទេថែមទាំងលើកដៃថ្ពក់សន្យាជាមួយម៉ាក់របស់គេថែមទៀតផង

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now